ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញអុចធូបរង្វង់មូលលោកតាក្រហមក ផ្លូវបំបែកខេត្តកំពង់ធំ មុនពេលបន្តដំណើរទៅកាន់ខេត្តសៀមរាប

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្នុងឱកាសនៃការធ្វើដំណើរតាមរថយន្តពីក្រុងតាខ្មៅ ខេត្ត កណ្តាល ឆ្ពោះទៅកាន់ខេត្តសៀមរាប នាព្រឹកថ្ងៃទី២ខែមេសានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនានិងបូជាទានធូបរង្វង់មូលលោកតាក្រហមក ផ្លូវបំបែកចូលទៅកាន់ទីរួមខេត្តកំពង់ធំ និងផ្លូវក្រុងថ្មី ដែលស្ថាបនាឡើងក្រោមកិច្ចដឹកនាំរបស់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តកំពង់ធំ ក្រោម ម្លប់សន្តិភាពនៃសម័យតេជោ សែន ដ៏រុង រឿងនៃយើង។

ក្នុងវត្តមានដ៏កម្រនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលទទួលបាននូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធ ស្នាលរ៉ាក់ទាក់ពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ បានសំដែងនូវការវាយតម្លៃ និងកោតសរ សើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កង កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំទាំងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយក្នុងការអនុវត្តនូវកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ពិសេសការអភិវឌ្ឍសមិទ្ធផលសង្គមគ្រប់ច្រកល្ហកទាំងអស់ ក្នុងខេត្តកំពង់ធំ មានការរីកចំរើនគួរឲ្យកត់សំគាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសការកសាងឡើងនូវមហាសមិទ្ធ ផលជាប្រវត្តិសាស្រ្តនានា ដែលទាក់ទិនទៅនិងសាវតារនៃទឹកដីខេត្តកំពង់ធំ។

សូមបញ្ជាក់ដែរថា ពីមួយអាណត្តិទៅមួយអាណត្តិខេត្តកំពង់ធំ បានខិតខំកសាងនូវមហាសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលទាក់ទិនទៅនិងអត្តសញ្ញាណជាតិ និងសាវតានានារបស់ខេត្តកំពង់ធំ ដូចជាការកសាងឡើងនូវរូបសំណាក់ដាក់តាំងបង្ហាញ នៅតាមរង្វង់មូលច្រកចេញចូលខេត្តកំពង់ធំ ដូចជារូបសំណាកដាវដែកកំពង់ស្វាយ រូបសំណាក់លោកតាក្រហមក រូបសំណាក់អាចារ្យលក្សណ៍ និងរូបសំណាក់ប្រវត្តិសាស្រ្តមួយចំនួនទៀត ដើម្បីដាក់តាំងបង្ហាញឲ្យកូនខ្មែរជំនាន់ក្រោម ក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា បានស្គាល់ពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ពិសេសប្រវត្តិសាស្រ្តនៃទឹកដីខេត្តកំពង់ធំ។

បន្ទាប់ពីបានចំណាយពេលទស្សនាសំណង់សមិទ្ធផល រូបសំណាកលោកតាក្រហម ក និងបូជាទៀនធូបសុំសេចក្តីសុខដល់ការធ្វើដំណើរ និងសេចក្តីសុខសន្តិភាពសម្រាប់ ព្រះរាជា ណាចក្រកម្ពុជា រួចមក សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញបន្តដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាប ទីដែលសម្តេចនិងអញ្ជើញចូលរួមក្នុងពិធីត្រួតពិនិត្យដំណើរការសាងសង់ព្រលានយន្តហោះថ្មី សៀមរាប អង្គរ ក្នុងស្រុកជីក្រែង និងស្រុកសូត្រនិគម ថ្ងៃទី៣មេសា និងអញ្ជើញចូលរួមពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងខេត្តសៀមរាប នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!