ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

លោកស្រី​មេធាវី តាំង ស៊ីន​ហុង ត្រូវបាន​តែងតាំង​ជា «​ឧត្តម​ទីប្រឹក្សា​» សម្តេចព្រះ​មហាសង្ឃរាជ និង​ទទួលបាន​ការបំពាក់​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ «​មហា​សេរី​វឌ្ឍន៍​»

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្ត​កណ្តាល​៖ លោកស្រី​មេធាវី តាំង ស៊ីន​ហុង ប្រធាន សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ ត្រូវបាន​តែងតាំង​ជា «​ឧត្តម​ទីប្រឹក្សា​» របស់ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ទទួលបាន​នូវ​ការបំពាក់​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ «​មហា​សេរី​វឌ្ឍន៍​»​ផងដែរ​។​

​ពិធី​ប្រកាស​តែងតាំង និង​ប្រគល់​គ្រឿង​ឥស្សរិយយស និង ព្រះរាជ​សង្ឃប្រកាស ប្រារព្វ​នៅក្នុង​វត្ត​អង្គ​សិម្ពលី ស្ថិតក្នុង​ឃុំ​ពើក​ស្រុក​អង្គ​ស្នូល ខេត្ត​កណ្តាល ក្រោម​ព្រះអធិបតី សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល ដោយ​មាន​ការ​និមន្ត អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ ពុទ្ធសាសនិក សិស្សានុសិស្ស​ជា​ច្រើន​អង្គ អ្នក នា​រសៀល​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២២​។​

សូមជម្រាបថា ក្រៅ​ពី​ទទួល គ្រឿង​ឥស្សរិយយស និង​ការតែងតាំង​ខាងលើ លោកស្រី​មេធាវី តាំង ស៊ីន​ហុង ក៏​ទើប​ទទួលបាន ព្រះរាជប្រកាស​នី​យ​ប័ត្រ ផ្តល់​គោរម្យ៍ងារ​ជា «​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍​» ពី​គណៈសង្ឃ​ពុទ្ធសាសនា​កម្ពុជា ផងដែរ​។​

ការប្រទាន​គោរម្យ៍ងារ និង​គ្រឿង​ឥស្សរិយយស ឋានៈ​តួនាទី​ជា​បន្តបន្ទាប់​នេះ ពិតជា​សាក​សម​បំផុត​សម្រាប់ លោកស្រី​មេធាវី​ប្រធាន ព្រោះតែ​ការកសាង​អំពើ​ល្អ ចូល​ចិត្ត​ធ្វើ​បុណ្យ ដាក់​ទាន ធ្វើ​សកម្មភាព​សប្បុរស​ជួយ​ពលរដ្ឋ​រង​ភាពអយុត្តិធម៌ ជនរងគ្រោះ ជនទីទ័លក្រ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ទាំង​វិស័យ ពុទ្ធចក្រ និង​អាណាចក្រ ដោយ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​អស់​ជាច្រើន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!