ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

មេប៉ុស្តិ៍ច្រក​ទា្វរ​ព្រំដែនអន្តរជាតិ​ត្រពាំង​ផ្លុង ល្បីល្បាញពុករលួយ យកលុយពីឈ្មួញធំៗ ដឹកទំនិញគ្រប់ប្រភេទ ចេញពី​ស្រុក​យួន ចូលមកខ្មែរ តាមអំពើចិត្ត .!

ត្បូងឃ្មុំ៖ប្រភពពី​អាជីវករ ដឹក​ទំនិញ​ពី​ស្រុក​យួន​ ចូលមកខ្មែរ បានអោយដឹងថា​មាន​រថយន្ត​ធំៗ ជាច្រើន​គ្រឿង​កំពុង សម្រុក​ដឹកទំនិញ​ទាំង​យប់​ទាំង​ថ្ងៃ ជា​ប្រភព​ចំណូល របស់​មេ​ប៉ុស្តិ៍ ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង នឹង​មន្ត្រីក្រោមឱវាទ​ប៉ុណ្ណោះ​អង្គុយចាំ​រាប់​ក្បាល​ឡាន យកលុយ​ដាក់​ក្នុង​ហោប៉ៅ​យ៉ាង​រំភើយ។

​មជ្ឈដ្ឋានខាងក្រៅ អោយដឹងទៀតថា ក្រុមអាជីវករ បាន​ត្អូញត្អែរ ពួកគាត់​រកស៊ី​សព្វថ្ងៃ​បាន​ត្រឹម​ចិញ្ចឹម សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​ព្រំដែន​ច្រកទ្វារ​ត្រពាំង​ផ្លុង តម្រូវអោយ​បង់​លុយ ក្នុង​មួយ​រថយន្ត​សាំយ៉ុង ចាប់ពី​៨ ម៉ឺន​រៀល ទៅ​១០​ម៉ឺន រៀល រីឯរ​ម៉ក​ដឹក​បន្លែ ផ្លែឈើ បង់​ចាប់ពី​៥​ម៉ឺន​រៀល ទៅ​៨​ម៉ឺន​រៀល តាម​ដឹក​តិច​ឬ​ច្រើន បើ​មិន​បង់​តាម ការកំណត់​ទេ​នោះ​រថយន្ត រ៉ឺម៉ក​ត្រូវ​ចាប់​ទុក្ខ រងចាំ​ដោះស្រាយ​ពេល​ក្រោយ​។​

​ប្រភព​ស្និទ្ធ​នឹង លោក​មេបុ​៉ស្តិ៍ ច្រកទ្វារ​ព្រំដែន​ត្រពាំង​ផ្លុង បាន​ទម្លាយ​ថា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ នៅ ស្នងការដ្ឋាន នគរបាល​ខេត្ត​ត្បូងឃ្មុំ ចាំ​ជួយ​បិទបាំង​រឿង​អាស្រូវ​ពុករលួយ ដើម្បី​រក្សា​តំណែង​របស់​ខ្លួន​។​

​អាជីវករ​ដឹកទំនិញ ទាំង​តូច​ទាំង​ធំ បាន​សណូ​ម​ពរ​ដល់ លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មេត្តា​ចាត់​វិធានការ​ក្តៅ​នឹង​ត្រួតពិនិត្យ ទៅលើ​មេ​ប៉ុស្តិ៍​ច្រក​ទា្វរ​ព្រំដែន​ត្រពាំង​ផ្លុង កំពុង​សប្បាយចិត្ត​ប្រមូល​លុយ​បែប​អំពើពុករលួយហេីយធ្វើអោយ​បាត់បង់ នៅថវិការដ្ឋ ក្នុង​មួយ​ឆ្នាំៗ​មិនតិចទេ៕ (ព័ត៌មានបឋម)

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើង នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

ការិយាល័យនិពន្ធ៖0975266779/015293964

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!