ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់កងពលតូចអន្តរាគមន៍លេខ១៤

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញថ្លែងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់កងពលតូចអន្តរាគមន៍លេខ១៤ ក្នុងខេត្តពោធិ៍សាត់។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងសូមអបអរសាទរចំពោះសមិទ្ធផលដែលកងពលតូចអន្តរាគមន៍លេខ១៤ ទទួលបាន និងសូមគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងស្មារតី ថវិកា និងសម្ភារ។ ជាមួយគ្នានេះ ក៏សូមអរគុណដល់អង្គភាពដៃគូសម្ព័ន្ធមេត្រីភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលតែងបានផ្តល់ការគាំទ្រដល់បណ្តាកងឯកភាពនានាទូទាំងកងទ័ព ដោយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូលនៃខឿនការពារជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមកាតសរសើរកងពលតូចអន្តរាគមន៍លេខ១៤ ដែលក្រៅពីភារកិច្ចស្នូល ក៏បានខិតខំយកចិត្តទុកដាក់ការពារសុខភាពរបស់យោធិន និងគ្រួសារយោធិន តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ការពារ រួមជាមួយនឹងវិធានការសុខាភិបាល និងគោលការណ៍ណែនាំផ្សេងៗនៅក្នុងដំណាក់កាលនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩។ ក្នុងនោះ យោធិន និងគ្រួសារយោធិនទាំងអស់ ក៏បានបង្ហាញនូវជំនឿទុកចិត្តយ៉ាងមុតមាំមកលើរាជរដ្ឋាភិបាល និងភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយបានចូលរួមចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដើម្បីថែរក្សាការពារអាយុជីវិតរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ឱ្យរួចឆ្លងផុតពីវិនាសកម្មនៃជំងឺដ៏កាចសាហាវនេះ។ ទន្ទឹមនឹងនេះ កងពលក៏បានសហការចូលរួមបំពេញភារកិច្ចផ្សេងៗទៀតដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈសកម្មភាពមួយចំនួន ដូចជាប្រតិបត្តិការដឹកជញ្ជូនប្រជាពលរដ្ឋ និងស្បៀងអាហារ ពីព្រំដែនមកក្នុងខេត្តពោធិ៍សាត់ និងទៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ឯកឧត្តម បានលើកឡើងថា កត្តាចម្បងក្នុងការជម្រុញឱ្យស្ថាប័ន-កងឯកភាពមួយ មានការអភិវឌ្ឍរីកចម្រើន គឺត្រូវពឹងផ្អែកទៅលើមនសិការរបស់ថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប ក្នុងការខិតខំបំពេញភារកិច្ចឱ្យអស់សមត្ថភាព និងលទ្ធភាព ព្រមជាមួយនឹងការពង្រឹងមូលដ្ឋាននៃគុណធម៌ សីលធម៌ និងសុខភាព ជាពិសេសកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំក្នុងការពុះពារជម្នះនូវរាល់ឧបសគ្គគ្រប់បែបយ៉ាង។ ក្នុងន័យនេះ សូមមេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តចូលរួមពង្រឹងលើកកម្ពស់នូវវប្បធម៌នៃការគោរពផ្តល់តម្លៃគ្នា និងឈរលើមូលដ្ឋានផលប្រយោជន៍រួមរបស់អង្គភាព ហើយត្រូវរៀបចំឱ្យមានការបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ ដោយម្នាក់ៗត្រូវគោរពឋានានុក្រម និងតួនាទីរៀងៗខ្លួន ក្នុងគោលដៅរួម គឺការពង្រឹងអង្គភាពដើម្បីការពារជាតិ និងការពារផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជន។ ជាពិសេស រាល់ការទទួលស្គាល់ចំពោះបុគ្គលណាមួយ គឺសុទ្ធតែផ្តើមចេញពីស្មារតីខិតខំប្រឹងប្រែង និងសកម្មភាពស្នាដៃការងារជាក់ស្តែងរបស់បុគ្គលនោះ គឺដូចទៅនឹងគ្រាប់ពេជ្រដែលទទួលបានការដុសខាត់រហូតមានពន្លឺចែងចាំង ដែលការណ៍នេះមិនមែនកើតឡើងដោយធម្មជាតិឯកឯងនោះទេ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!