ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

សមត្ថកិច្ចនិងមន្រ្តីអាជ្ញាធរក្រុងស្ទឹងត្រែងបើកដៃឲ្យមានល្បែងបញ្ជល់មាន់និងអាប៉ោងខុសច្បាប់គ្រប់ប្រភេទបើកលេងដោយសេរី?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ក្នុងចម្ការកៅស៊ូ ចំណុចអូរពងមាន់ ភូមិរាជានុកូល បើកលេងជាយូរមកហើយមិនទាន់ឃើញមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបទាល់តែសោះ។​

ក្នុងមួយថ្ងៃៗមានអ្នកចូលរួមលេងល្បែងសុីសងខុសច្បាប់យ៉ាងគគ្រឹកគគ្រេង ដោយសារមេល្បែងមានខ្នងបង្អែករឹងមាំ ហើយក៏អាចមានការបើកដៃពីមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃនេះ។

ចាប់តាំងពីមានល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាល គឺនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច ព្រោះអ្នកលេងល្បែងមានអ្នកចាញ់ច្រើនជាងអ្នកឈ្នះ។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិរាជានុកូល បានឲ្យដឹងទៀតថា នៅក្នុងចំការកៅស៊ូមួយកន្លែងនៅចំណុចអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង មានបើកសង្វៀនបញ្ជល់មាន់ដ៏ធំ ហើយមានអ្នកចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋបានលើកឡើងថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងត្រែង ក៏ដូចជាអធិការនគរបាលក្រុងស្ទឹងត្រែង និងអភិបាលក្រុងស្ទឹងត្រែង មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ទាំង7ចំណុចនោះទេ។

ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក​ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងសង្កាត់ស្ទឹងត្រែង ផង។

ប្រភពពីអ្នកធ្លាប់ចូលទៅដល់សង្វៀនបញ្ជល់មាន់ក្នុងចម្ការកៅស៊ូ ចំណុចអូរពងមាន់ ភូមិរាជានុកូល បានឲ្យដឹងថា ម្ចាស់សង្វៀនបានអួតអាងប្រាប់អតិថិជនរបស់ខ្លួនថា គេរត់ការបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់អស់ហើយ ដូច្នេះគ្មានសមត្ថកិច្ចណាបង្ក្រាបឡើយ។

ដោយសារព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គមទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ​អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង និងលោក ស្វាយ សំអ៊ាង
អភិបាលខេត្តស្ទឹងត្រែង បង្ក្រាបល្បែងស៊ីសងឲ្យបានឆាប់។

ប្រជាពលរដ្ឋបានរិះគន់ចំៗថា មន្រ្តីអាជ្ញាធរ​ និងសមត្ថកិច្ចក្នុងក្រុងស្ទឹងត្រែង ទំនងជាទទួលផលប្រយោជន៍ពីអ្នកបើកល្បែងស៊ីសងខុសច្បាប់ ទើបបណ្ដាលឲ្យល្បែងស៊ីសងកើតឡើងពេញបន្ទុក។(វគ្គ២)

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើង នឹងរងចាំការបំភ្លឺជាបន្តបន្ទាប់ពីសំណាក់សមត្ថកិច្ចក្នុងមូលដ្ឋាន រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

ការិយាល័យនិពន្ធ៖097 52 66 779/015 29 3964

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!