ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

ប្រទេសថៃកំណត់គោលដៅនាំចេញផ្លែឈើចំនួន ៨,៥៣ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២២

ក្រសួងពាណិជ្ជកម្មថៃបានកំណត់គោលដៅប្រមូលថវិកាឱ្យបានចំនួន ២៨៧,៥០ប៊ីលានបាត (ប្រហែល ៨,៥៣ប៊ីលានដុល្លារអាម៉េរិក) ពីការនាំចេញផ្លែឈើនៅក្នុងឆ្នាំ២០២២។

យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit បានឱ្យដឹងថា ក្រសួងបានព្យាករថា ការនាំចេញទៅក្រៅប្រទេសនឹងកើនឡើង ១៥ភាគរយនៅក្នុងឆ្នាំ២០២២។

លោក Jurin បាននិយាយថា គោលដៅនាំចេញនេះធ្វើឡើងដោយសារមានតម្រូវការខ្លាំងសម្រាប់ផ្លែឈើថៃ និងផលិតកម្មខ្ពស់ជាងមុននៅក្នុងរដូវប្រមូលផលឆ្នាំ២០២២ នេះ។

លោកបាននិយាយបន្ថែមថា ដើម្បីលើកកម្ពស់ការនាំចេញផ្លែឈើ ក្រសួងនេះបានទទួលជោគជ័យរួចហើយក្នុងការលើកកម្ពស់ការលក់ផ្លែឈើតាមរយៈកិច្ចសន្យាបញ្ជាទិញទុកជាមុន ដែលមានរហូតដល់ ៤៥០ ០០០តោន ដោយភាគច្រើនជាមួយក្រុមអ្នកទិញចិន។

យោងតាមរបាយការណ៍មួយរបស់នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរបស់ក្រសួងនេះបានឱ្យដឹងថា ទិន្នផលផ្លែឈើសរុបក្នុងរដូវប្រមូលផលឆ្នាំ២០២២ ត្រូវបានគេព្យាករថានឹងកើនឡើង ១៣ភាគរយ ដោយមានចំនួន ៥,៤៣លានតោន ដែលភាគច្រើនជាផ្លែធុរេន (កើនឡើង ២២ភាគរយ) ផ្លែមង្ឃុត (កើនឡើង ៤៣ភាគរយ) ផ្លែមៀន ( កើនឡើង ៧,៨ភាគរយ) ផ្លែសាវម៉ាវ (កើនឡើង ៦ភាគរយ) និងផ្លែស្វាយ (កើនឡើង ៥ភាគរយ)។

ប្រហែល ៣០ភាគរយនៃផលិតផលនឹងត្រូវកំណត់សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនៅសល់សម្រាប់ការនាំចេញ៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) 

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!