ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី..!=>ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា
0

បិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំសិក្សា ២០២១-២០២២

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្តកណ្តាល ប្រចាំឆ្នាំសិក្សា ២០២១-២០២២ បានបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២នេះនៅកីឡដ្ឋាន ក្រុងតាខ្មៅ ។

លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល តែងតែរៀបចំការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកខេត្តតាមផែនការប្រតិបត្តិប្រចាំឆ្នាំ តែនៅក្នុងរយៈពេល ២ឆ្នាំកន្លងទៅនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ធ្វើឲ្យការប្រកួតកីឡាគ្រប់ប្រភេទត្រូវអាក់ខាន ទើបតែឆ្នាំ នេះ ដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវិធានការណ៍ការពារ និងទប់ស្កាត់ការឆ្លងក្នុងសហគមន៍ ហើយជាក់ស្ដែងក្នុងការប្រកួតនេះ គណៈកម្មការរៀបចំការប្រកួតបានដាក់បទបញ្ជាឲ្យក្រុម បច្ចេកទេសតាមប្រភេទកីឡានីមួយៗ អនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) និង តាមរយៈការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីកុំឲ្យមានការចម្លងជំងឺកូវីដ-១៩តាមរយៈការប្រកួតកីឡានាពេលនេះ ។

លោកបានបន្តថា៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំសិក្សា២០២១-២០២២ បានចាប់ផ្តើមពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ហើយត្រូវបានបញ្ចប់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នេះដោយមានការចូលរួមពីក្រុមកីឡាសិស្សមកពីវិទ្យាល័យ អនុវិទ្យាល័យ តាមបណ្តាក្រុង ស្រុក ដែលមានប្រភេទកីឡាដូចជា៖ផ្នែកបាល់ទាត់បុរសមាន១១ក្រុមស្មើនិង១៩៨នាក់ បាល់ទាត់នារី មាន៥ក្រុម ស្មើនិង៩០នាក់
ផ្នែកកីឡាបាល់ទះបុរសមាន០៧ក្រុម ស្មើនិង៨៤នាក់ នារីមាន០៣ក្រុម ស្មើនិង៣៦នាក់ ផ្នែកកីឡាបាល់បោះបុរសមាន០៣ក្រុម ស្មើនិង៣៦នាក់ នារីមាន០៣ក្រុម ស្មើនិង៣៦នាក់ ផ្នែកកីឡាអត្តពលកម្មបុរស និងនារីមាន០៦ក្រុម ស្មើនិង៧២នាក់ និងផ្នែកកីឡាប៉េតង់បុរសមាន ០៧ក្រុម ស្មើនិង២៨នាក់ នារីមាន០៤ក្រុម ស្មើនិង១៦នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាលមានប្រសាសន៍ថា៖ ការរៀបចំការប្រកួតកីឡានេះដោយទទួលបានជោគជ័យដ៏ល្អប្រសើរគួរឲ្យមានមោទនភាពក្រៃលែង ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះប្រតិភូកីឡាទាំងអស់ដែលបានចូលរួមក្នុងការប្រកួតនេះរួមគ្នា គោរពគោលការណ៍ និងបទបញ្ជាបច្ចេកទេសនៃការប្រកួតកីឡាបានល្អត្រឹមត្រូវ និងមានស្មារតីស្រឡាញ់កីឡាពិតប្រាកដ ដើម្បីទទួលលទ្ធផលបច្ចេកទេសស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពីការឈ្នះចាញ់ ជារឿងសំខាន់នោះឡើយ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងតាំងពីថ្ងៃដំបូងរហូតមកដល់ថ្ងៃបញ្ចប់នេះ ដោយយកអស់កំលាំងកាយចិត្ត មិនគិតពីការនឿយហត់ស្តែងចេញនូវការទទួលខុសត្រូវខ្ពស់ប្រកបដោយស្មារតីយុត្តិធម៌ អនុវត្តបានល្អប្រសើរ តាមនិយាមបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រកួត និង ជំរុញឲ្យការប្រកួតទាំងមូលមានដំណើរការល្អ និងទទួលបានជោគជ័យ។

សូមបញ្ជាក់ថា៖កីឡាបាល់ទាត់ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅលើវិទ្យាល័យហ៊ុន សែន អង្គស្នួល ចំណាត់ថ្នាក់លេខ២ បានទៅលើវិទ្យាល័យហ៊ុន សែនស្អាង ចំណាត់ថ្នាក់លេខ៣ បានទៅលើវិទ្យាល័យព្រែកស្លែង ស្រុកកណ្តាលស្ទឹង។
ផ្នែកបុរសចំណាត់ថ្នាក់លេខ១បានទៅលើវិទ្យាល័យហ៊ុន សែនសេរីភាព ចំណាត់ថ្នាក់លេខ២ បានទៅលើវិទ្យាល័យទេពប្រណម្យ និងចំណាត់ថ្នាក់លេខ៣បានទៅលើវិទ្យាល័យហ៊ុន សែន សិរីដីដុះ ស្រុកកៀនស្វាយ៕

Filed in: កីឡា

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!