ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

រដ្ឋបាលស្រុកកៀនស្វាយបានទទួលរថយន្តសង្គ្រោះមួយគ្រឿងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ដុ!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៧រោច ខែផល្គុនឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ខែមីនាឆ្នាំ២០២២

ឯកឧត្តមបណ្ឌិតគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋករ កម្ពុជានិងជាអនុប្រធានទី១ក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។

បាននាំយករថយន្តសង្គ្រោះមួយគ្រឿងជួយឧបត្ថម្ភដល់រដ្ឋបាលស្រុកកៀនស្វាយរួមនឹម៉ាស៥០០០បន្ឋះ.ថ្នាំចិន០១កេសនិងអាល់កុល៤កាន។ដោយមានការចូលរួមពីលោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយនិងលោកជា ប៊ុនធឿនប្រធានក្រុមប្រឹក្សាស្រុកដើម្បីប្រគល់ជូនមណ្ឌលសុខភាពក្នុងឃុំគគីរ។

លោកអ៊ូ ឈាងមានប្រសាសន៍ថា!ក្នុងនាមរដ្ឋបាលស្រុកកៀនស្វាយសូមថ្លែងអំណរគុណចំពោះវត្តមានដ៍ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋករ កម្ពុជានិងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាលដែលបានឆ្លៀតពេលដ៍មមាញឹកអញ្ចើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះ១គ្រឿងជូនដល់រដ្ឋបាលស្រុកកៀនស្វាយ។

លោកអ៊ូឈាងបន្តថា!ការងារសន្តិសុខសណ្តាប់ធ្លាប់សង្គម!ក្រោមការដឹកនាំដ៍ឈ្លៀសវៃប្រកបដោយកិតិបណ្ឌិតរបស់រាជរដ្ឋាភិបាលដែលមានសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងការដឹកនាំរបស់ឯកឧត្តមគង់សោភ័ណ្ឌអភិបាលខេត្តកណ្តាលរួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានធ្វើឲ្យសភាពណ៍សន្តិសុខសណ្តាប់ធ្លាប់សង្គមមានស្ថេរភាពល្អដោយកងកម្លាំងប្រដាប់អាវុធនិងកម្លាំងប្រជាការពារបានប្រឹងប្រែងលើកកំពស់ស្មារតីក្នុងការបំពេញភារៈកិច្ចយ៉ាងមុឺងម៉ាត់កិច្ចការពារសន្តិសុខដើម្បីអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋល្អប្រសើរ។

លោកអភិបាលស្រុកបន្តថា!ការងារសុខាភិបាល!នៅក្នុងស្រុកកៀនស្វាយមានទីតាំងនិងមានសេវាផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋរួមមាន!មន្ទីរពេទ្យបង្អែកមួយកន្លែងមានអគារ២ខ្នង.មណ្ឌលសុខភាពឃុំចំនួន៨កន្លែងនិងមានអគារ៨ខ្នងនិងមានបុគ្គលិកសរុបចំនួន២១៣នាក់ស្រី១៣៩នាក់ក្នុងនោះមន្ត្រីកិច្ចសន្យាចំនួន៦នាក់ស្រីនិងមន្ត្រីស្ម័គ្រចិត្តចំនួន៣៩នាក់។

ដោយបានបម្រើសេវាព្យាបាលជំងឺទូទៅជំងឺឆ្លងនិងវះកាត់តូចនិងផ្នែកថែទាំសុខភាពព្រមទាំងផ្ទៃពោះសម្រាលកូននិងពន្យាកំណើតជូនដល់ប្រជាពលរដ្ឋ។

លោកអភិបាលស្រុកកៀនស្វាយនិងសូមថ្លៃងអំណរគុណយ៉ាងជ្រោលជ្រៅបំផុតជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលនិងសូមប្រសិទ្ធិពរជ័យសិរីបវរមហាប្រសើរជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានទទួលបាននូវសុខភាពល្អបរិបូរនិងកម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃនិងជោគជ័យគ្រប់ភារៈកិច្ចជូនជាតិនិងមាតុភូមិ។

លោកអ៊ូ ឈាងលើកឡើងថា!ក្នុងនាមរដ្ឋបាលស្រុកកៀនស្វាយ.កងកម្លាំងប្រដាប់អាវុធ.មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋស្រុកកៀនស្វាយនិងសូមបេ្តជ្ញារយ៉ាងពេញទំហឹងគាំទ្រសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែនធ្វើនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិបន្តនិងសូមគាំទ្រឯកឧត្តមហ៊ុន ម៉ាណែតធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគត។

ឯឧត្តមគុណ ញឹមបានថ្លៃងថា!នៅថ្ងៃនេះឯកឧត្តមបានអញ្ចើញចូលរួមពិធីប្រគល់រថយន្តសង្គ្រោះមួយគ្រឿងជូនរដ្ឋបាលស្រុកកៀនស្វាយជាអំណោយរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នដើម្បីសម្រាប់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋជាតំរូវការដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដឹកទៅមន្ទីរពេទ្យ។

ឯកឧត្តមគុណ ញឹមលើកឡើងថា!រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សមេ្តចតេជោហ៊ុន សែនបានដឹកនាំប្រទេសជាតិមានសុខសន្តិភាពនិងមានការរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រលើគ្រប់វិស័យ។

ឯកឧត្តមបន្តថា!ត្រូវអនុវត្តនូវវិធានការ។(៣កុំ
៣ការពារ)ឲ្យបានខ្ចាប់ខ្ចួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!