ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

ឯកឧត្តម គង់ សោភ័ណ្ឌ បាន​ចូលរួម​ពិធី​សម្ពោធ​បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិលេខ ២១ ពី​រង្វង់​មូល​តាខ្មៅ ក្រុង​តាខ្មៅ រហូត ដល់​ចំណុច​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្ត​កណ្ដាល

ឯកឧត្តម គង់ សោភ័ណ្ឌ បាន​ចូលរួម​ពិធី​សម្ពោធ​បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិលេខ​២១ ពី​រង្វង់​មូល​តាខ្មៅ ក្រុង​តាខ្មៅ រហូត ដល់​ចំណុច​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្ត​កណ្ដាល ប្រវែង​៦៣.៦​គីឡូម៉ែត្រ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុងពេល​បច្ចុប្បន្ន​នេះ ប្រទេសជាតិ​របស់​យើង មាន​ការរីកចម្រើន​លូតលាស់​លើ​គ្រប់​វិស័យ ពីមួយថ្ងៃ ទៅមួយថ្ងៃ គួរឱ្យកត់សំគាល់ ក្នុងនោះ​ហេ​ដ្ឋា​រចនាសម័ន្ធ ក៏​បាន​កសាង នៅ​ពេញ​ផ្ទៃ​ប្រទេស ដែល​ជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ចូល ដើម្បី​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ជាតិ គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ និង​ការកាត់បន្ថយ​ភាពក្រីក្រ នៅ​សង្កាត់រ​កា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

“​មាន​ផ្លូវ មាន​ក្ដីសង្ឃឹម​” ​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់ និង​គិតគូរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​មិន ប្រកាន់​និន្នាការ​នយោបាយ ពណ៌​សម្បុរ ជាតិ សាសន៍ នោះទេ ជាងនេះទៅទៀត ថែមទាំង​បាន​លើកស្ទួយ​តាមរយៈ​ការផ្ដល់​ជា​ឱកាស​សម្រាប់​មន្ដ្រីរាជកា​រ បញ្ញាវ័ន្ត និស្សិត សិស្សានុសិស្ស ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​គិតគូរ​អំពី​ការអភិវឌ្ឍ​ជាតិ និង​បម្រើប្រជាជន ។

«​សត្រូវ​ដ៏​ចម្បង​បំផុត​របស់​សន្តិភាព គឺ​សង្គ្រាម និង​ចលាចល​សង្គម​»
​ក្រោម​ការដឹកនាំ​ប្រកប​ទៅ​ដោយ​គតិបណ្ឌិត ភាពឈ្លាសវៃ ការបត់បែន និង​ភាព​ប៉ិនប្រសប់ របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បានធ្វើឱ្យ​នាវា​កម្ពុជា ធ្វើដំណើរ​ដោយ​ឆាប់រហ័ស ឈាន​ឆ្ពោះទៅ​រក​នូវ​សុខដុមរមនា​ជានិច្ច​និរន្ត​រន៍ និង​ពោ​ពេញ​ទៅដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ព្រមទាំង​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​គមនាគមន៍ ខ្វែង​ខ្វាត់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!