ទាន់ហេតុការណ៍
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)=>រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
0

ប៉ាគីស្ថាន និងចិនប្តេជ្ញាជំរុញឱ្យមានសមិទ្ធិផលបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan និងជាទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបប្រជុំគ្នានៅប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ ដោយបានសន្យាជំរុញឱ្យមានសមិទ្ធិផលបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងការផ្លាស់ប្តូរកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ហើយបានសម្តែងឆន្ទៈក្នុងការធ្វើការងារជាមួយប្រទេសចិនក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីសម្រេចបានសមិទ្ធិផលបន្ថែមទៀត។

នាយករដ្ឋមន្ត្រីរូបនេះបាននិយាយថា ទំនាក់ទំនងមិត្តភាពរវាងប៉ាគីស្ថាន និងចិន មិនត្រឹមតែជាការសម្រេចចិត្តរបស់រដ្ឋាភិបាលទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជម្រើសរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

លោកបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងប៉ាគីស្ថាន និងចិនបានផ្តល់នូវថាមពលជាវិជ្ជមានសម្រាប់ភាគីទាំងសងខាង និងពិភពលោក ហើយភាគីប៉ាគីស្ថានពោរពេញដោយទំនុកចិត្តចំពោះការអភិវឌ្ឍសម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគី។

លោក វ៉ាង បាននិយាយថា ភាគីចិនកោតសរសើរចំពោះប៉ាគីស្ថានដែលបានផ្តល់អាទិភាពដល់ការអភិវឌ្ឍ ហើយប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយដល់ប៉ាគីស្ថានក្នុងការកសាងសមត្ថភាពដើម្បីជួយខ្លួនឯងជំនះការលំបាក និងការស្តារសេដ្ឋកិច្ចឡើងវិញ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យរវាងភាគីទាំងពីរដើម្បីធ្វើឱ្យមានសមិទ្ធិផលបន្ថែមទៀត។

លោក វ៉ាង បានកត់សម្គាល់ថា ប្រទេសចិនបានលើកទឹកចិត្តដល់សហគ្រាសចិនឱ្យធ្វើការវិនិយោគនៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីជួយពង្រីកឱកាសការងារ និងបង្កើនល្បឿនឧស្សាហតូបនីយកម្មនៅក្នុងប្រទេសប៉ាគីស្ថាន។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងចិន-ប៉ាគីស្ថាន ដោយបានចាត់ទុកថា ចំពោះមុខស្ថានការណ៍អន្តរជាតិដ៏ចលាចលនាពេលបច្ចុប្បន្ន ប្រទេសចិន និងប៉ាគីស្ថានគួរតែពង្រឹងបន្ថែមទៀតនូវការឯកភាព និងកិច្ចសហប្រតិបត្តិការ ហើយបន្តដើរតួនាទីស្ថេរភាពនៅក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល។

ភាគីទាំងពីរបានទទួលស្គាល់យ៉ាងពេញលេញនូវតួនាទីវិជ្ជមាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសក្នុងចំណោមបណ្តាប្រទេសជិតខាងអាហ្វហ្គានីស្ថាន៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!