ទាន់ហេតុការណ៍
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)=>រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
0

ប្រទេសចិនមានឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងក្នុងកម្រិតខ្ពស់ជាមួយអារ៉ាប៊ីសាអូឌីត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រទេសចិន និងអារ៉ាប៊ីសាអូឌីត គឺជាមិត្តល្អ និងជាបងប្អូនដែលមានការជឿទុកចិត្តគ្នាទៅវិញទៅមក និងស្វែងរកការអភិវឌ្ឍរួមគ្នា ហើយប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកទៅលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមការលើកឡើងរបស់ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ដែលកំពុងបំពេញទស្សនកិច្ចនៅប៉ាគីស្ថាន។

លោក វ៉ាង បាននិយាយក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud នៅក្នុងរដ្ឋធានីរបស់ប៉ាគីស្ថានដែលនៅទីនោះ លោក វ៉ាង បានចូលរួមក្នុងសម័យប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) ថា ប្រទេសចិនមានឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងក្នុងកម្រិតខ្ពស់ជាមួយអារ៉ាប៊ីសាអូឌីត។

លោក វ៉ាង បាននិយាយថា ប្រទេសចិនកោតសរសើរចំពោះប្រទេសអារ៉ាប៊ីសាអូឌីត ដែលប្រកាន់យកគោលជំហរដ៏ត្រឹមត្រូវមួយទៅលើបញ្ហានានាពាក់ព័ន្ធនឹងប្រទេសចិន និងសម្រាប់ការគាំទ្ររបស់ខ្លួនចំពោះសំណើស្របច្បាប់របស់ប្រទេសចិន។

លោក វ៉ាង បាននិយាយថា ប្រទេសចិនគាំទ្រដល់អារ៉ាប៊ីសាអូឌីតក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងសេចក្តីថ្លៃថ្នូរជាតិ ក៏ដូចជាយុទ្ធសាស្រ្តអភិវឌ្ឍសំខាន់ៗរបស់ខ្លួន ដូចជាគំនិតផ្តួចផ្តើមនៃគម្រោងមជ្ឈឹមបូព៌ាបៃតង និងចក្ខុវិស័យឆ្នាំ២០៣០ ជាដើម ។

លោកបាននិយាយបន្ថែមថា លោកចង់ចាប់យកឱកាសនៃការចូលរួមរបស់លោកនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ OIC នេះ ដើម្បីលើកកម្ពស់នៃទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសអ៊ីស្លាមទៅកាន់កម្រិតថ្មីមួយ។

ចំណែកព្រះអង្គម្ចាស់ Faisal បានមានព្រះបន្ទូលថា ព្រះអង្គមានមោទនភាពចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកម្រិតខ្ពស់របស់រវាងប្រទេសទាំងពីរ ហើយព្រះអង្គបានយល់ព្រមធ្វើការងារជាមួយប្រទេសចិនដើម្បីអនុវត្តការឯកភាពគ្នាដ៏សំខាន់ដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន។

ព្រះអង្គម្ចាស់បានមានព្រះបន្ទូលថា ប្រទេសរបស់ព្រះអង្គមានឆន្ទៈក្នុងការធ្វើសមាហរណកម្មស៊ីជម្រៅជាមួយគំនិតផ្តួចផ្តើមនៃគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិនក្នុងវិស័យផ្សេងៗ ដើម្បីសម្រេចបាននូវការបំពេញបន្ថែមនៃផលប្រយោជន៍របស់ប្រទេសនីមួយៗ។

ទាំងអារ៉ាប៊ីសាអូឌីត និងចិន តែងប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងការតស៊ូមតិថា របៀបវារៈអន្តរជាតិគួរតែបម្រើដល់ផលប្រយោជន៍នៃប្រទេសភាគច្រើនជំនួសឱ្យរដ្ឋបុគ្គលនីមួយៗ៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!