ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ មន្ត្រីរាជការកុំយកអ្នកកាសែតធ្វើជាសត្រូវ ត្រូវចេះសហការផ្តល់ព័ត៌មានជូនគ្នាទៅវិញទៅមក!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកោះកុង៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងក្នុងពិធី និងសិក្ខាសាលាស្តីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» ថា

មន្ត្រីរាជការកុំយកអ្នកកាសែតធ្វើជាសត្រូវ ពេលមានការសួរនាំពីអ្នកសារព័ត៌មាន ពោលត្រូវរួមសហការគ្នាក្នុងការផ្តល់ព័ត៌មានជូនគ្នាទៅវិញទៅមក ទើបព័ត៌មានមានភាពជោគជ័យ និងសុក្រិត្យ។

លោក ខៀវ កាញារីទ្ធ បានថ្លែងថា ក្រសួងព័ត៌មានបានឯកភាព និងបន្តចូលរួមខំដំណោះស្រាយបញ្ហាប្រឈម និងកង្វះខាតនានា។ មួយវិញទៀតសូមប្រធានមន្ទីរ អង្គភាព បង្កើតអ្នកនាំពាក្យសម្រាប់ឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងអ្នកនាំពាក្យរដ្ឋបាលខេត្ត នាងស្រួលក្នុងការទំនាក់ទំនងសាធារណៈ ហើយត្រូវផ្សព្វផ្សាយព័ត៌មានជាប្រចាំ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ត្រូវព្យាយាមដាក់ព័ត៌មានពិតជូនដល់សាធារណជន។

លោកថា «អ្នកនាំពាក្យត្រូវឆ្លើយតបឲ្យទាន់ពេលវេលា ក្នុងន័យបន្តផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់មូលដ្ឋាន និងសាធារណជន»។

លោករដ្ឋមន្ត្រី បានជូនយោបល់ និងការណែនាំថា «អ្នកសារព័ត៌មានមុនសរសេរព័ត៌មានឲ្យមានសុក្រឹត្យ យើងត្រូវចុះយកព័ត៌មានឱ្យដល់ទីកន្លែងហ្នឹង រកប្រភពឱ្យបានច្បាស់លាស់ និងធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរដែនដី ដែលជាអ្នកនាំពាក្យក្នុងការផ្ដល់ព័ត៌មានច្បាស់ការ ជូនដល់អ្នកសារព័ត៌មានយើង ដើម្បីសរសេរព័ត៌មានឲ្យមានតម្លាភាពល្អ ច្បាស់ការជាក់លាក់ ចៀសវៀងការសរសេរព័ត៌មានបំប៉ោងជាលក្ខណៈក្លែងក្លាយនាំឲ្យមានបញ្ហាដល់ខ្លួន»។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង បានរៀបចំបើកសិក្ខាសាលាស្តីពី «ការិយាល័យព័តមានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» ក្រោមអធិបតីភាពលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត រួមទាំងមន្ត្រីរាជការចំនួន៤ខេត្តផងដែរ។

លោក ផៃ ស៊ីផាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់រដ្ឋបាលខេត្តកោះកុង ជាពិសេសលោកស្រីអភិបាលខេត្ត ដែលបានផ្ដល់ការអនុញ្ញាតដល់ក្រុមការងាររបស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏ដូចជារូបលោកផ្ទាល់មានលទ្ធភាព ក្នុងការរៀបចំសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» ក្នុងរយៈពេលពីរថ្ងៃនេះ ដោយមានវត្តមានដ៏ច្រើនកុះករ ពីសំណាក់អស់លោក លោកស្រីជាមន្ត្រីនាំពាក្យសាលាខេត្ត និងប្រធានមន្ទីរអង្គភាពជុំវិញខេត្តទាំង៤ រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប។

លោកបានបន្ថែមថា «នេះគឺជាការបង្ហាញនូវការលើកទឹកចិត្តយ៉ាងក្លៀវក្លា និងផ្ដល់ភាពកក់ក្តៅយ៉ាងក្រៃលែងដល់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងកិច្ចបន្តពង្រឹងការអភិវឌ្ឍន៍តួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយឆន្ទះប្រាជ្ញាយ៉ាងមុះមុត និងរួមចំណែកលើអភិបាលកិច្ចល្អនៃវិស័យព័ត៌មានក្នុងកិច្ចការពារសន្តិភាព ស្ថេរភាពសង្គម និងការ អភិវឌ្ឍដ៍ផុសផុល ក្រោមមគ្គុទ្ទេសភាពដល់ប៉ិនប្រសប់ និងឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្ដេចតេជោបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពស្ថេរភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ»។

សូមបញ្ជាក់ថា ព័ត៌មានគឺជាកញ្ចក់ឆ្លុះបញ្ចាំងនូវការអនុវត្តនយោបាយកែទម្រង់មុតស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន ស្មារតីនៃគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋាន ផ្ទាល់ក្នុងការផ្សព្វផ្សាយបំផុសស្មារតីនយោបាយនិងប្រសិទ្ធភាពនៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ដោយការបង្ហាញចេញនូវ ដំណោះស្រាយនៃបញ្ហាប្រឈមនានា នៅតាមមូលដ្ឋានទាំងដោយផ្ទាល់ (វេទិកាសាធារណៈ) និងដោយប្រយោល (រលកធាតុអាកាស) ដែលមានមន្ទីរជំនាញរួមសហការយ៉ាងជិតស្និទ្ធក្នុងកិច្ចក្តោបក្តាបនិងគ្រប់គ្រងមតិសាធារណៈពស់ ទៅរកប្រសិទ្ធភាពឯកភាពនិងសាមគ្គីភាពរវាងរាស្ត្រនិងរដ្ឋមូលដ្ឋានមកកាន់ថ្នាក់ជាតិ។ ­

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!