ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន គឺមានសារ:សំខាន់ណាស់ នៅក្នុងសង្គមប្រជាធិបតេយ្យ ដែលពិតប្រាកដ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន គឺមានសារ:សំខាន់ណាស់ នៅក្នុងសង្គមប្រជាធិបតេយ្យ ដែលពិតប្រាកដ។

ការលើកឡើងរបស់ឯកឧត្តម ខៀវ កាញារីទ្ធ បានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាស្តីពីការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន ពិនិត្យការងារមន្ទីរព័ត៌មានខេត្តកោះកុង និង នៅច្រកទ្វារអន្តរជាតិចាំយាម នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

មានប្រសាសន៍បិទ អង្គសិក្ខាសាលា ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន គឺមានសារ:សំខាន់ណាស់ នៅក្នុងសង្គមប្រជាធិបតេយ្យ ដែលពិតប្រាកដ គឺត្រូវមានការចូលរួម ហើយដើម្បី មានការចូលរួមបាន គឺប្រជាពលរដ្ឋត្រូវមានព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់ ដើម្បីអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ។

នៅក្នុងសង្គមប្រជាធិបតេយ្យ ត្រូវ មានច្បាប់ពីរសំខាន់ រួមមាន ច្បាប់ប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីសិទ្ធិ ទទួលព័ត៌មាន ហើយចំណុចនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សិទ្ធិ ទទួលបានព័ត៌មាន មិនមែនសម្រាប់គ្រាន់តែយកទៅសរសេរ កាសែត និងប្រព័ន្ធ ផ្សព្វផ្សាយតែប៉ុណ្ណោះនោះទេ តែជាសិទ្ធិទទួលបានព័ត៌មាន ធំជាងនេះ សម្រាប់ ប្រជាពលរដ្ឋទូទៅ ។

ឯកឧត្តម រដ្ឋមន្ត្រី មានប្រសាសន៍រំលឹកឡើងវិញពីបរទេសមួយចំនួន ដែល មកបង្រៀនកម្ពុជា អំពីសិទ្ធព័ត៌មាន សិទ្ធសេរីភាព ក្នុងការទទួលបានព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ ដែលកិច្ចការងារនេះ គឺមានចំណុចខុសគ្នា របស់ ប្រទេសនីមួយៗ ព្រោះសេរីភាព មិនមែនសុទ្ធតែស្មើគ្នានោះទេ  គឺទៅតាម ប្រពៃណី ទំនៀមទម្លាប់ នៃប្រទេសនោះ ។

ជាក់ស្តែងនៅពេលមានសង្គ្រាម នៅ ប្រទេសអ៊ុយក្រែន គឺមានការបិទសារព័ត៌មានធំៗរបស់ រុស្ស៊ី ដែលមានការទាក់ទងជាមួយទីក្រុងម៉ូស្គូរបស់រុស្ស៊ី ហើយការបិទនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានចោទជាសំណួរទៅបណ្តាប្រទេសដែលបិទសារព័ត៌មាន ទាំងនោះដោយសារអ្វី ? ចម្ងល់នេះនៅមិនទាន់ឆ្លើយបាននៅ ឡើយនោះទេ ។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថាសិក្ខាសាលាថ្នាក់តំបន់ធ្វើឡើងដោយ មានការអញ្ជើញចូលរួមមកពីបណ្តាមន្ទីរ អង្គភាព នៃខេត្តកែប ខេត្តកំពត ខេត្ត ព្រះសីហនុ និងខេត្តកោះកុង រយ:ពេល២ថ្ងៃ មានគោលបំណងស្នូល ក្នុងការចែករំលែកនូវទស្សនទាន យន្ដការ យុទ្ធសាស្រ្ដ និងបទពិសោធន៍ ជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អ លើស័យព័ត៌មានថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយបំផុសព័ត៌មានឱ្យចូលកៀកប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ ផ្ទាល់នៅតាម មូលដ្ឋាន។

អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន គឺកិច្ចពង្រឹងវេទិកាសន្ទនា ឆ្លើយឆ្លង រវាងមន្រ្ដីព័ត៌មាន និងមន្ទីរវិស័យជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជន ឈានទៅការបង្កើតបាននូវតម្លាភាព គណនេយ្យភាព  និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។ សកម្មភាពនេះ គឺជាការចូលរួមអនុវត្តជាក់ស្តែង នូវស្មារតី និងខ្លឹមសារនៃប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាន ស្តីពី “តួនាទី ភារកិច្ចរបស់មន្រ្តី ទទួលបន្ទុកព័ត៌មានរដ្ឋបាល រាជធានី-ខេត្ត” ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២។

នេះជាកញ្ចក់ឆ្លុះបញ្ចាំងនូវការរួមចំណែកអនុវត្តនយោបាយកែទម្រង់ មុត ស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន តាមស្មារតីនៃ គោលនយោបាយ វិមជ្ឍការ និងវិសហមជ្ឍការ ដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់ក្នុងការសន្ទនាឆ្លើយឆ្លង និងផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និង ប្រសិទ្ធភាពនៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ដោយការបង្ហាញចេញនូវ ដំណោះ ស្រាយនៃបញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ទាំងដោយផ្ទាល់តាមវេទិកា សាធារណៈ ឬវេទិកាសន្ទនាមតិដោយប្រយោលតាមរលកអាកាស ដែលមាន មន្ទីរជំនាញចូលរួមសហការយ៉ាងជិតស្និទ ក្នុងកិច្ចក្ដោបក្ដាប់ និងគ្រប់គ្រងមតិសាធារណៈ ឆ្ពោះទៅរកប្រសិទ្ធភាព ឯកភាព និងសាមគ្គីភាពរវាងរាស្រ្ត និងរដ្ឋ ដែលចាប់ផ្តើមពីមូលដ្ឋានមកកាន់ថ្នាក់ជាតិ។
សូមបញ្ជាក់ថា បន្ទាប់ពីបាន ដំណើរការអស់រយ:២ថ្ងៃរួចមក អង្គសិក្ខាសាលាស្តីពី ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន ដែលរៀបចំ ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រារព្ធពិធិបិទនៅថ្ងៃ ទី២២ ខែមីនា ឆ្នាំ២០២២ នាសាលមហោ ស្រពខេត្តកោះកុង ក្រោមវត្តមានអញ្ជើញជាអធិបតី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!