ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន=>លោកឧត្តមសេនីយ៍ត្រី​ សៀ​ ទីន​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប​ ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ឯកឧត្ដម នេត្រ ភក្រ្តា​ ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រាប​បង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក=>ភ្ញៀវទេសចរ៣០ម៉ឺននាក់ ចូលរួមអបអរសាទរយ៉ាងកុះករ ក្រោមស្មារតីសាមគ្គីភាព និងការដឹងគុណវីរកងទ័ព ក្នុងព្រឹត្តិការណ៍មហាសង្ក្រាន្តស្ទឹងត្រែង=>ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា=>ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់
0

កសិករមួយរូបក្នុងខេត្តសៀមរាប ចាំស្វាគមន៍ ចែករំលែកបទពិសោធន៍ដាំខ្ទឹមបារាំងដែលទទួលបានជោគជ័យ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កសិករមួយរូប រស់នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានចែករំលែកបទពិសោធន៍ លើការងារដាំដុះដំណាំខ្ទឹមបារាំង ឱ្យទទួលបានទិន្នផលខ្ពស់ ខណៈ ដំណាំមួយប្រភេទនេះ ហាក់ពិបាកក្នុងការដាំដុះនិងថែទាំ។

អ្នកស្រី ត្រិក សាម រស់នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប បានឱ្យដឹងថា៖ អ្នកស្រីចាប់យកមុខរបរដាំដុះបន្លែលក់ រយៈពេលជាយូរឆ្នាំណាស់មកហើយ ដោយមាន ដាំបន្លែចម្រុះជាច្រើនមុខ ដូចជា ត្រសក់ ស្ពៃក្តោប និងបន្លែជាច្រើនទៀត ខណៈបច្ចុប្បន្នអ្នកស្រីកំពុងដាំ និងប្រមូលផលខ្ទឹមបារាំង ដើម្បីលក់ ផ្គត់ផ្គង់តម្រូវការទីផ្សារ។

អ្នកស្រីបានអោយដឹងថា នេះជាឆ្នាំទី២ហើយ ដែលអ្នកស្រីចាប់ផ្តើមមុខរបរដាំដុះខ្ទឹមបារាំង ក្រោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ពីមន្ទីរកសិកម្មខេត្ត និងគម្រោងអង្គការដៃគូនានា ដោយការដាំសម្រាប់លក់ជូនសមាគមន៍ និងទទួលបានតម្លៃជាមធ្យម៣០០០រៀលក្នុងមួយគីឡូក្រាម។

អ្នកស្រីបន្តថា ខ្ទឹមបារាំងជាដំណាំមួយប្រភេទ ដែលចំណាយពេលវេលាប្រមាណ៤ខែ ទើបអាចប្រមូលផលបាន និងជាដំណាំរើសរដូវកាល ក្នុងការដាំដុះ ដោយអាចចាប់ផ្តើមសាបព្រោះកូនបានចាប់ពីអំឡុងខែកញ្ញា ឬខែតុលា ហើយត្រូវលើករងដាំក្នុងខែបន្ទាប់។ អ្នកស្រីបន្តថា ការងារថែទាំវិញត្រូវប្រុងប្រយ័ត្នខ្ពស់ លើបញ្ហាដង្កូវបំផ្លាញដើម ដោយត្រូវពិនិត្យ មើលជាប្រចាំ ក្រោយពេលដាំដុះរួច។

សំឡេង៖ខ្ញុំដាំ១០រង ប្រហែល ២០ម៉ែត្រនោះមាន៤រង និង១០ម៉ែត្រមាន៦រង ១០រងទាំងវែងនិងខ្លីនោះ ខ្ញុំដាំអាក្រហមផង អាសផង ប៉ុន្តែពណ៌ក្រហមមើមចាញ់ពណ៌ស ប្រមូលបានជាង៦០០គីឡូ វាអត់ទៀងដែរជួនកាលឆ្នាំណាក៏ថ្លៃ ឆ្នាំណាក៏ថោក បាន៣០០០រៀល យើងដាំបើពេលសាបកូនយើងធ្វើរងសាបកូនរយៈពេល១ខែ រួចបានយើងធ្វើដីដាំទៅ យើងលើកជារងប្រហែលទទឹងមួយម៉ែត្រ ក្បួនគេឱ្យយើងដាំ៦ជួរ ពីជួរមួយទៅជួរ១គម្លាត១តឹកកន្លះ ហើយយើងរោយជីធម្មជាតិ ដូចជីអាចម៍គោ អាចម៍មាន់ ហើយយើងទ្រាប់បាតជីពីផ្សារបន្តិចៗទៅ រួចហើយយើងទ្រាប់ចំបើង រួចបានយើងដាំ ហើយយើងប្រើទុយោសាច វាដូចជាអត់សូវពិបាកដែរ ដូចថារាងនឿយពេលដាំបន្តិច មុនយើងដាំត្រូវធ្វើរងរាងយូរ ពេលដាំរួចដូចជាស្រួលទេ។ អ្នកស្រីបន្តថា បើកសិករណាចង់ចេះបច្ចេកទេសដាំដំណាំប្រភេទនេះ អ្នកស្រីស្វាគមន៍ក្នុងការចែករំលែកបទពិសោធន៍បន្ត  ដើម្បីមានលទ្ធភាពដាំដុះទទួលបានជោគជ័យបង្កើនប្រាក់ចំណូលក្នុងក្រុមគ្រួសារ។

សូមជម្រាបថាខ្ទឹមបារាំង ជាប្រភេទរុក្ខជាតិបន្លែ ដែលត្រូវបានគេនិយមដាំ និងបរិភោគ។ ខ្ទឹមបារាំង មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងផ្ដល់គុណប្រយោជន៍ច្រើន ចំពោះសុខភាពអ្នកបរិភោគថែមទៀតផង៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!