ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ បានសម្រេចរួមគ្នាមួយ ក្នុងការបង្កើតឱ្យមានអ្នកនាំពាក្យ និងមានការបណ្តុះបណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ បានសម្រេចរួមគ្នាមួយ ក្នុងការបង្កើតឱ្យមានអ្នកនាំពាក្យ និងមានការបណ្តុះបណ្តាល ដើម្បីមានលទ្ធភាពផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ។

នៅក្នុងឱកាសសិក្ខាសាលាស្តីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន” ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល  នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅខេត្តកោះកុង ឯកឧត្តម  ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជម្រាបជូនថា ការដែលក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ បានសម្រេចរួមគ្នាមួយ ក្នុងការបង្កើតឱ្យមានអ្នកនាំពាក្យ និងមានការបណ្តុះបណ្តាល ដោយសារកាលពី១០ ឆ្នាំមុន ឱ្យប្រធានមន្ទីរព័ត៌មាន ធ្វើជាអ្នកនាំពាក្យតែមិនហ៊ានជួបអភិបាលខេត្ត រាជធានី របស់ខ្លួននោះទេ ដែលធ្វើឱ្យការទទួលព័ត៌មាន មិនបានគ្រប់ ជ្រុងជ្រោយ ។ ដូច្នេះក្រោយ មក ទើបសម្រេចប្ដូរមន្រ្តីអ្នក នាំពាក្យ គឺត្រូវយកអ្នកដែលនៅជិតបំផុត ជាមួយអភិបាល ខេត្ត រាជធានី មានន័យថា អ្នកដែលដឹងរឿង ហើយនៅជិតអ្នកដែលមានសិទ្ធិសម្រេច ។ មន្រ្តីអ្នកនាំពាក្យ ត្រូវបានជ្រើសរើស អភិបាលរងខេត្ត ម្នាក់ មន្រ្តីសាលាខេត្ត ដែលនៅច្រកចេញចូលតែមួយ និងមន្ត្រីនៃមន្ទីរព័ត៌មាន ម្នាក់ ។

មន្ត្រីអ្នកនាំពាក្យត្រូវតែមាន ភាពវៃឆ្លាត និង មានការទំនាក់ទំនងល្អជាមួយ គ្រប់ស្ថាប័ន មន្ទីរ អង្គភាព ជុំវិញខេត្ត ហើយ មន្ត្រី អ្នកនាំពាក្យ មិនអាចឆ្លើយគ្រប់តែរឿងបាននោះទេ គឺទុកឱ្យមន្ត្រីជំនាញពាក់ពន្ធ័ ជាអ្នកឆ្លើយបំភ្លឺ ទើបជាការត្រឹមត្រូវ ។ ដូច្នេះប្រធាន ស្ថាប័ននៅថ្នាក់ក្រោមជាតិ គួរតែមាន មន្រ្តីអ្នកនាំពាក្យ ១ ព្រោះជារបាំងការពារមួយដ៏សំខាន់ ដោយហេតុថា មន្រ្តីអ្នកនាំពាក្យ ឬមន្ត្រីព័ត៌មាន ធ្វើការ ២៤ ម៉ោង និង៧ថ្ងៃក្នុង១សប្តាហ៍ ។ ប្រធាន អង្គភាព ស្ថាប័ន អាចចាំតែឆ្លើយរឿងសំខាន់ៗ និងធំៗ ដែលពាក់ពន្ធ័ការងារ ស្ថាប័នខ្លួនបានហើយ ។

ឯកឧត្តម មានប្រសាសន៍បន្តថា ការងារព័ត៌មានសំខាន់ណាស់ នាពេលបច្ចុប្បន្ននេះ ព្រោះថាពីមុនដើររកព័ត៌មាន តែឥឡូវព័ត៌មាន ចូលដល់ក្នុងមុងតែម្តង ហើយអ្នកណាក៏អាចប្រើ Facebook និង Internet បាន ហើយមនុស្សម្នាក់ គឺជាស្ថានីយ៍ផ្សាយ ១ អញ្ចឹង នៅពេលគាត់ផ្សាយរឿងអ្វីមួយទៅ មានមនុស្ស១០ នាក់មើល ក្នុង១០ នាក់ មាន៥នាក់ជឿអាចបន្តទៅអ្នកដ៏ទៃលឿនណាស់ ។

សូមបញ្ជាក់ថា ដូច្នេះ សម្រាប់ក្រសួងព័ត៌មាន បានដាក់ចេញនូវទិសស្លោកចំនួន៥ លឿន ប្លែក រហ័ស ទុកចិត្តបាន នៅទីណា ពេលណាក៏បាន ហើយក្នុងចំណុចទាំង ៥ នេះ អ្វីដែលសំខាន់ គឺទុកចិត្តបាន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!