ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

សមត្ថកិច្ចស្រុកកៀនស្វាយបញ្ចូនខ្លួនជនសង្ស័យ៣នាក់ទៅតុលាការពីបទជំរិតទាប្រាក់ពីពលរដ្ឋ

ស្រុកកៀមស្វាយ ខេត្តកណ្តាល៖ថ្ងៃអង្គារ ៥រោច ខែផល្គុនឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ខែមីនាឆ្នាំ២០២២

លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយថាយ៉ាងហោចណាស់មានជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចបញ្ចូនខ្លួនទៅតុលាការពីបទល្មើសជំរិតទាប្រាក់ពីពលរដ្ឋដែលកើតហេតុកាលពីខែកុម្ភៈថ្ងៃទី២១ឆ្នាំ២០២២វេលាម៉ោង១០ និង៥នាទីលុះឈានមកដល់ថ្ងៃទី២០ខែមីនាឆ្នាំ២០២២ទើបឃាត់ខ្លួនជនសង្ស័យបានក្នុងករណីជំរិតទារប្រាក់ពីពលរដ្ឋចំនួន១៨នាក់រស់នៅភូមិអង្គរជ័យក្នុងឃុំបន្ទាយដែកស្រុកកៀនស្វាយ(មុខរបរអ្នកឆក់ត្រី)។

លោកវរសេនីយ៍ឯកឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាលទទួលផ្នែកព្រហ្មទណ្ឌបានប្រាប់ថានៅរសៀលថ្ងៃនេះកម្លាំងព្រហ្មទណ្ឌនឹងបញ្ចូនខ្លួនជនសង្ស័យ៣នាក់ទៅតុលាការដើម្បីចាត់ការតាមនិតិវិធី។

ក្រោយពីជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាមកំលាំងប៉ុស្តិ៍បន្ទាយដែកសហការជាមួយកំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយចុះដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវនិងនាំខ្លួនជនសង្ស័យ៣នាក់ខាងលើមកប៉ុស្តិ៍ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាៈពួកខ្លួនពិតជាបានប្រព្រឹត្តអំពើដូចខាងលើពិតមែន។

ចំពោះជនសង្ស័យមានគ្នា៣នាក់មានឈ្មោះ៖
១/ឈ្មោះឃិន ធីភេទប្រុសអាយុ៥៥ឆ្នាំជនខ្មែរមុខរបរអនុប្រធានអង្គការវឌ្បនៈភាពកសិកម្មនិងធម្មជាតិនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។

២/ឈ្មោះនួន សុផានីភេទប្រុសមុខរបរសមាជិកអង្គរការវឌ្បនៈភាពកសិកម្មរស់នៅសង្គាត់ចោមចៅខណ្ឌដង្កោរាជធានីភ្នំពេញ។

៣/ឈ្មោះឃិ ប៊ុនទីភេទប្រុសអាយុ២៧ឆ្នាំ
ប៊ុនទីភេទប្រុសអាយុ២៧ឆ្នាំ មុខរបរសមាជិកអង្គការវឌ្បនៈភាពកសិកម្មធម្មជាតិមានតួនាទីជាហិរញ្ញញឹករស់នៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។

ជនសង្ស័យរួមជាមួយវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!