ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញកាត់បើកវិញ្ញាសាធំមណ្ឌលត្បូងឃ្មុំ ប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មន្ទីរធម្មការនិងសាសនាខេត្ត សហការជាមួយសាលាគណខេត្តត្បូងឃ្មុំ រៀបចំដំណើការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ កាត់ស្រោមវិញ្ញាសាធំមណ្ឌលត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ នៅសាលាបឋមសិក្សា ស ខេង ខ្នារ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីកាត់វិញ្ញាសារធំក៏មានការចូលរួមពី មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការរដ្ឋបាលសាលាខេត្ត ព្រមទាំងសមណសិស្សសរុបចំនួន ១៥២អង្គផងដែរ។

ថ្លែងនាឱកាសនោះ ឯកឧត្តម កេង ប៊ុនណា អភិបារងខេត្ត បានមានប្រសាសន៍ថា :៖ ការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ សម្រាប់សមណៈសិស្សទាំងអស់នាថ្ងៃនេះ គឺជាការវាស់ស្ទង់នូវចំណេះដឹង ដែលព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងគ្រហស្ថ មួយចំនួន ដែលបានខិតខំសិក្សារៀនសូត្រកន្លងមក និងដើម្បីសិក្សាបន្តនូវកំរិតថ្នាក់បន្តទៀត។ ការរៀបចំប្រឡងរបស់មន្ទីរធម្មការនិងសាសនាខេត្ត នាពេលនេះ គឺមន្ទីររៀបចំបានល្អត្រឹមត្រូវតាមបន្ទប់នីមួយៗ មានខ្យល់ចេញចូលបានល្អ សមណសិស្សទ្រង់មានគំលាតគ្នាតាមបន្ទប់នីមួយៗ។

ឯកឧត្តម បន្តថា ៖ ដើម្បីចូលរួមថែរក្សាវិស័យព្រះ ពុទ្ធសាសនា ជាសាសនារបស់រដ្ឋ គប្បីអ្នកប្រតិបត្តិទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្បួនច្បាប់ធម៌វិន័យឲ្យបានត្រឹមត្រូវ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមដំបូលប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

បើតាមការបញ្ជាក់របស់លោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានអោយដឹងថា ៖ ការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ប្រព្រឹត្តទៅរយៈពេល០១ថ្ងៃ មានសមណសិស្សសរុបចំនួន១៥២អង្គ គណៈមេប្រយោគ២៨អង្គ/នាក់ គ្រូពេទ្យប្រចាំការសង្គ្រោះបឋម០៤នាក់ កម្លាំងការពារ០៤នាក់ សរុបចំនួន១៨៨អង្គ/នាក់ ចែកចេញជា០៧បន្ទប់ ។ ក្នងនោះ មានវិញ្ញាសាចំនួន០៤ គឺ ១.ភាសាបាលី ៧:០០-៩:០០ ២.សរសេរតាមអាន ៩:១៥-១០:៤៥ ៣.ព្រះវិន័យ ១៣:០០-១៤:៣០ និង៤.គណិតវិទ្យា ១៤:៤៥-១៦:៤៥ ។

ដោយឡែក ខេត្តត្បូងឃ្មុំ មានពុទ្ធិកអនុវិទ្យាល័យចំនួន០២ គឺ១.ពុទ្ធិកអនុវិទ្យាល័យអគ្គមហាសេនាបតីជោ ហ៊ុន សែន វិហារទន្ទឹមសួង ក្រុងសួង យកចំនួន៤២អង្គ និង២.ពុទ្ធិកអនុវិទ្យាល័យអូរាំងឪ ស្រុកអូរាំងឪ យកចំនួន១១០អង្គ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!