ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

អភិបាលខេត្តត្បូងឃ្មុំ បើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទDBST ២ខ្សែ ប្រមាណ៧៥០០ម៉ែត្រ តភ្ជាប់ភូមិចំនួន០៥ នៅសង្កាត់វិហារលួង ក្រុងសួង ដើម្បីបន្តជួយសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទំនិញកសិផលពលរដ្ឋ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន០២ខ្សែ ប្រវែងប្រមាណ ៧៥០០ម៉ែត្រ ស្ថិតនៅភូមិប្រស្រែក្រោម សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្រុងសួងទាំងអស់ដោយក្តីនឹករឭកបំផុត។

ឯកឧត្តមបណ្ឌិត បន្តថា ការស្ថាបនាផ្លូវ២ខ្សែថ្មី ក្រាលកៅស៊ូ DBST ដែលមានប្រវែង ៧.៤៨៧ ម៉ែត្រ ទទឹងប្រវែង៦ម៉ែត្រ ឆ្លងកាត់ភូមិចំនួន០៥ រួមមានភូមិប្រស្រែក្រោម ភូមិវាលចារ ភូមិក្រឆាន ភូមិប្រស្រែលើ និងភូមិកៀនរូង ក្នុងសង្កាត់វិហារលួង គឺអាជ្ញាធរខេត្តមានគោលបំណងចង់ឲ្យប្រជាពលរដ្ឋក្នុងក្រុងសួង មានឱកាសលើកកម្ពស់ជីវភាព រស់នៅមានភាពស៊ីវិល័យដូចៗគ្នា ដូច្នេះអទិភាពក្នុងការអភិវឌ្ឍដំបូងគឺការស្ថាបនាផ្លូវនេះមុនគេ។

ផ្លូវ០២ខ្សែនេះ ពិតជានឹងចូលរួមជួយបង្កើននូវចរន្ដសសៃឈាមសេដ្ឋកិច្ច ជួយសម្រួលជីវភាពពលរដ្ឋ តាមរយៈកាន់តែងាយស្រួលធ្វើដំណើរទៅមក ប្រកបមុខរបរ ដឹកកសិផល ទំនិញនានា ចំណេញពេលវេលា កាត់បន្ថយចំណាយធ្វើដំណើរ ពិសេសលើកកម្ពស់សោភ័ណ្ឌភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅទីប្រជុំជន នៃក្រុងសួង។
ម្យ៉ាងទៀត អាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងអភិវឌ្ឍបន្តពីថ្នាក់ដឹកនាំមុនៗ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង ក៏ដូចជាខេត្តត្បូងឃ្មុំ និងអាចឈានទៅដណ្ដើមជ័យលាភីរំដួល៣ទងនៃទីក្រុងស្អាត នាពេលខាងមុខ ដែលនឹងត្រូវវាយតម្លៃដាក់ពិន្ទុដោយក្រសួងទេសចរណ៍ផងដែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តបានបញ្ជាក់ថា ផ្លូវទាំង០២ខ្សែនេះ ការស្ថាបនាមានទុកចំណីផ្លូវ រៀបចំប្រពន្ធលូ ទៅតាមគំនូសប្លង់របស់មន្ទីរដែនដី នគររូបនីយកម្ម ដោយឯកឧត្តមបណ្ឌិត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ចូលរួមសហការជាមួយនឹងអាជ្ញាធរ និង ក្រុមការងារសាងសង់ផ្លូវ ដើម្បីរៀបចំឲ្យមានសណ្ដាប់ធ្នាប់ នឹងមានសោភ័ណភាព នៅក្នុងមូលដ្ឋានក៏ដូចជាក្នុងក្រុងសួង របស់យើង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!