ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៨២គ្រួសារនៅខេត្តបន្ទាយមានជ័យ​ទទួលបាន​ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពា​ល់​ដោ​​យខ្យល់កន្ត្រាក់​ ចំនួន​ ៨២គ្រួសារ​ និងរន្ទះបាញ់​ ០១នាក់នៅ​ ក្នុងខេត្តប​ន្ទាយមានជ័​យបា​ន​ទ​ទួលព្រះរាជអំណោយដ៏ថ្លៃថ្លារបស់​ ព្រះករុណាជាម្ចាស់ជីវិតលើ​ត្បូង ព្រះម​ហាក្ស​ត្រ​ នៃ​ព្រះ​រា​ជា​ណា​ចក្រកម្ពុជា ​និង សម្តេចព្រះ​មហាក្សត្រីព្រះវររាជមាតាជាតិខ្មែរដើម្បីជួយ​ទ្រទ្រង់​ជី​វ​ភា​ព​រស់នៅដែលកំពុងជួបការលំបាក។

ព្រះរាជ​អំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ​ ​ត្រូវបាន ឯកឧត្តម​ គុយ​ សុផល​ ឧត្តមប្រឹក្សា​ផ្ទា​ល់​ព្រះមហាក្សត្រនិងជាទេសដ្ឋមន្ត្រីទទួលបន្ទុ​កកិច្ចការទូទៅអម​ក្រសួងព្រះប​រម​រាជ​វាំង​រួ​ម​ជា​មួ​យ ឯកឧត្តម អ៊ុំ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យនិងក្រុមការ​ងារបា​ននាំ​យកព្រះ​រាជ​អំ​ណោ​យមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់​ចំនួន​៨២​គ្រួ​សារ​និ​ង​រ​ន្ទះ​បា​ញ់០១នាក់កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២២នេះនៅក្នុងស្រុក​ភ្នំស្រុ​កខេ​ត្ត​ប​ន្ទាយ​មាន​ជ័​យ​ដោ​យក្នុងមួយគ្រួសារទទួល​បាន​ អង្ករ៥០គីឡូក្រាម,មី​ ២កេស,​ត្រីខ​១យួ​ ,សារុង​ ១,កៅស៊ូតង់​ ១,ក្រមា​ ១,មុង​១,ភួយ​ ១,អាវយឺត​១,ម៉ាស១​ដុំ,ទឹក​សុទ្ធ​២​ដប,ថវិកា​៤០ម៉ឺនរៀល​និង​អ្ន​ក​របួ​ស​ដោ​យរន្ទះបាញ់ទទួលបាន​ ថវិកា៨០ម៉ឺនរៀល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម គុយ សុផល មានប្រសាសន៍ ពាំនាំនូវព្រះរាជ​បន្ទូលផ្តាំ​ផ្ញើសា​ក​សួ​រសុខទុក្ខដោយក្តីនឹករឭកបំផុត ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ត​ម​ ​សី​ហ​មុ​នី ព្រះមហាក្សត្យ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររា​ជមាតា​ជាតិ​ខ្មែ​រ ដែលជានិច្ចកាលព្រះ​អង្គទាំងទ្វេតែងយ​កព្រះទ័យទុកដាក់ចំពោះ​សុខទុក្ខនិងការ​រ​ស់​នៅ​រ​ប​ស់ប្រជារាស្ត្រគ្រប់ៗរូបរបស់ព្រះអង្គ។

ឯកឧត្ដម បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋថា សូមឱ្យបងប្អូនត្រូវចេះថែរក្សា​សុខភាព​ដោ​យការធ្វើអនាម័យស្អាត ហូបស្អាត ផឹកស្អាត រស់នៅស្អាតនិងជាពិសេសទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដោយអនុវត្តន៍វិធានការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងរបស់ប្រមុខរាជ​ដ្ឋាភិ​បា​ល​ គឺ៣កុំនិង៣ការពារ នោះទើបជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ក្នុងនាមកូនចៅ ចៅទួ​ត​ជា​ប្រ​ជារាស្ត្រដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះសម្បែង សូមក្រាបថ្វាយ ថ្លែងអំ​ណរ​ព្រះ​ករុណាទិ​គុណថ្វាយ​ព្រះពរ​ដល់ស​ម្តេចព្រះ​វររាជ​ជាតិ​ខ្មែរហ្លួងម៉ែ ​និង ស​ម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណា​ចក្រកម្ពុជាដែលបា​នប្រទានព្រះ​រាជអំ​ណោយ​ស​ម្តេ​ចឪ សម្តេចម៉ែនិងអង្គព្រះមហាក្សត្រដល់ទូលព្រះបង្គំយើងខ្ញុំសម្រាប់ដោះស្រាយដល់ ជីវភា​ពរស់នៅបានមួយរយៈ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!