ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

រលកនៃការផ្ទុះវីរុសបម្លែងថ្មីអូមីក្រុងនៅក្នុងប្រទេសសិង្ហបុរីឡើងដល់កម្រិតកំពូល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រដ្ឋមន្រ្តីក្រសួងសុខាភិបាលសិង្ហបុរី លោក Ong Ye Kung បាននិយាយនៅក្នុងសភាកាលពីថ្ងៃទី៩ ខែមីនាថា រលកនៃការផ្ទុះវីរុសបម្លែងថ្មីអូមីក្រុងនាពេលបច្ចុប្បន្នរបស់ប្រទេសសិង្ហបុរីបានឈានដល់កម្រិតកំពូល ខណៈដែលចំនួននៃករណីឆ្លងនៅទូទាំងប្រទេសឥឡូវនេះកំពុងមានការធ្លាក់ចុះ។

ករណីឆ្លងប្រចាំថ្ងៃរបស់ប្រទេសសិង្ហបុរីមានចំនួនសរុបប្រហែល ២២ ០០០នាក់កាលពីថ្ងៃទី៨ ខែមីនា បើធៀបទៅនឹងចំនួន ២៦ ០០០នាក់កាលពីពីរសប្តាហ៍មុន។ ក្នុងចំណោមករណីឆ្លងទាំងនោះ មាន ១ ៤៩៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលក្នុងនោះរួមមាន ៤៩នាក់នៅកំពុងស្ថិតនៅបន្ទប់សង្រ្គោះបន្ទាន់។

លោកវេជ្ជបណ្ឌិត Janil Puthucheary ទេសរដ្ឋមន្ត្រីសិង្ហបុរីបាននិយាយថា គ្លីនិកមួយចំនួនដែលដំណើរការដោយគ្រូពេទ្យទូទៅ ក៏ដូចជាមន្ទីរពេទ្យ និងបុគ្គលិកថែទាំសុខភាពនៅតែស្ថិតក្រោមសម្ពាធដែលបណ្តាលមកពីរលកនៃការផ្ទុះវីរុសបម្លែងថ្មីអូមីក្រុង។ សម្ពាធនេះភាគច្រើនមកពីអ្នកដែលនៅតែមិនបានទទួលការចាក់វ៉ាក់សាំង។

លោកបាននិយាយថា ៣ភាគរយនៃចំនួនប្រជាជនពេញវ័យរបស់ប្រទេសនេះដែលមិនបានចាក់វ៉ាក់សាំងគ្រប់ដូស មានចំនួន ២៥ភាគរយនៃករណីដែលស្ថិតនៅបន្ទប់ ICU និងករណីស្លាប់។ លោកបានសង្កត់ធ្ងន់ថា ផ្ទុយមកវិញ អ្នកដែលបានទទួលការវ៉ាក់សាំងដូសជំរុញទំនងជាមានចំនួនប្រមាណ ៣៣ដងផុតពីករណីស្លាប់ដោយសារជំងឺកូវីដ-១៩ បើធៀបទៅនឹងអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំងពេញលេញ។

ប្រទេសសិង្ហបូរីនៅតែអនុវត្តវិធានការគ្រប់គ្រងសុវត្ថិភាពនៃការចាក់វ៉ាក់សាំងផ្សេងៗគ្នា (VDS) ដើម្បីការពារប្រជាជនដែលមិនបានចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងដោយផ្នែក ខណៈដែលប្រទេសនេះអនុញ្ញាតឱ្យប្រជាជនធ្វើសកម្មភាពធម្មតាឡើងវិញ។

ដើម្បីបង្កើនគ្រែ ICU ដោយគិតត្រឹមខែមករា ប្រទេសនេះបានផ្តល់ការបណ្តុះបណ្តាលដល់គិលានុបដ្ឋាយិកាដែលមិនមែនជា ICU ជាង ៨០០នាក់ ដើម្បីជាទុនបម្រុងក្នុងការបង្កើនបុគ្គលិកគិលានុបដ្ឋាយិកា ICU ឱ្យបានដល់ ៥៧ភាគរយ៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!