ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលអប់រំអាល់អាហ្វាហ្វ របស់សមាគមប្រភពល្អកម្ពុជា ក្នុងស្រុកទឹកឈូ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលអប់រំអាល់អាហ្វាហ្វ របស់សមាគមប្រភពល្អកម្ពុជា ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ថ្លែងនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការបើកឱ្យដំណើរការជាផ្លូវការនៃមជ្ឈមណ្ឌលអប់រំអាល់អាហ្វាហ្វ ដែលជាគ្រឹះស្ថានអប់រំចំណេះទូទៅកម្រិតមធ្យមសិក្សាសម្រាប់សិស្សប្រុសរបស់សមាគមប្រភពល្អកម្ពុជា ដោយមានការសាងសង់សំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន បម្រើឱ្យការបំពេញការងាររបស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល និងលោកគ្រូ អ្នកគ្រូ ព្រមទាំងការរស់នៅរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស ជាអាទិ៍ អគារសិក្សា, ទីចាត់ការ, អន្តេវាសិកដ្ឋាន, អគារស្នាក់នៅគ្រូបង្រៀន, សាលសហសិក្សា, អាហារដ្ឋាន, រួមទាំងរបង, សួនច្បារ និងផ្លូវបេតុង។ សកម្មភាពរបស់សមាគមប្រភពល្អកម្ពុជា និងសមិទ្ធផលទាំងនេះ ពិតជាបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍធនធានមនុស្សនៅតាមសហគមន៍ឥស្លាមកម្ពុជា ដោយក្មួយៗសិស្សានុសិស្សអាចទទួលបានការចិញ្ចឹមទំនុកបម្រុង និងរស់នៅរៀនសូត្រនៅក្នុងសាលាផ្ទាល់ ហើយក្មួយៗដែលជាកូនចៅប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក៏អាចចូលរៀននៅក្នុងសាលា ជាមួយនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ និងកម្មវិធីប្រពៃណីឥស្លាមសាសនា។ ទាំងអស់នេះ គឺដើម្បីធ្វើយ៉ាងណាឱ្យក្មួយៗក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ និងគុណធម៌ ស័ក្តិសមជាយុវជនគំរូ និងជាពលរដ្ឋល្អសម្រាប់ប្រទេសជាតិ។

ឯកឧត្តមឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា ការជួបជុំអបអរសាទរសមិទ្ធផលទាំងឡាយក្នុងថ្ងៃនេះ ក៏បង្ហាញផងដែរអំពីសាមគ្គីភាពរឹងមាំនៃសង្គមកម្ពុជា ដែលមានប្រជាជនចំរុះជាតិសាសន៍ និងសាសនា អាចរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា គ្មានការរើសអើង និងក្រោមម្លប់ដ៏សុខសាន្តនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាបំណងប្រាថ្នាធំរបស់ប្រជាជនកម្ពុជា និងជាផ្លែផ្កានៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ។

ឆ្លៀតនាឱកាសនោះដែរ ឯកឧត្តមអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារគណបក្សប្រជាជនចុះជួយមូលដ្ឋានខេត្តកំពត ក៏ដូចជានៅទូទាំងប្រទេស ព្រមទាំងក្រុមការងារយុវជនគ្រប់យន្តការ ដែលបានយកអស់កម្លាំងកាយចិត្ត ពេលវេលា និងធនធាន ក្នុងការបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ និងក្នុងគ្រប់កាលៈទេសៈលំបាក មានអាសន្ន ដែលខុសពីក្រុមអ្នកនយោបាយអគតិមួយចំនួន ដែលប្រើប្រាស់ពេលវេលាធ្វើតែសកម្មភាពញុះញង់ និងបំផិតបំភ័យប្រជាពលរដ្ឋ ដូចជាករណីបំផុសបំផុលមិនឱ្យចាក់វ៉ាក់សាំងជាដើម ហើយទីបំផុតអំពើដ៏គួរឱ្យខ្មាស់អៀន និងអមនុស្សធម៌ទាំងអស់នេះ ត្រូវបានកាច់បំបាក់យ៉ាងអាម៉ាស់បំផុត ដោយសារប្រជាពលរដ្ឋលោកមានការចេះដឹង និងពិចារណាហេតុផលត្រឹមត្រូវ ព្រមទាំងមានជំនឿទុកចិត្តយ៉ាងមុតមាំលើភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដូច្នេះប្រជាពលរដ្ឋយើងជិត ១៥ លាននាក់ហើយ បានចូលរួមចាក់វ៉ាក់សាំងគ្រប់ៗគ្នានៅទូទាំងប្រទេស ដើម្បីថែរក្សាការពារអាយុជីវិតរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ឱ្យរួចឆ្លងផុតពីវិនាសកម្មនៃជំងឺកូវីដ-១៩ ដែលកំពុងសម្លាប់រង្គាលប្រជាជននៅទូទាំងពិភពលោកជាង ០៦ លាននាក់រួចមកហើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!