ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា=>កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន=>ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះវិហារធំសសរ១០០ ខេត្តក្រចេះ=>មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧
0

ប្រទេសឥណ្ឌូណេស៊ីកាត់បន្ថយគម្លាតពេលវេលាសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញសម្រាប់មនុស្សចាស់

ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌូណេស៊ីបានសម្រេចកាត់បន្ថយគម្លាតពេលវេលារវាងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ និងទី៣ ដែលជាដូសជំរុញ សម្រាប់មនុស្សចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។

អ្នកនាំពាក្យសម្រាប់កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងសុខាភិបាល លោកស្រី Siti Nadia Tarmizi បាននិយាយថា កាលពីមុន គម្លាតពេលវេលាយ៉ាងតិចប្រាំមួយខែ គឺជាតម្រូវការសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រវាងដូសទីពីរ និងដូសជំរុញ។ ការចាក់វ៉ាក់សាំងដូសជំរុញសម្រាប់មនុស្សចាស់អាចត្រូវបានផ្តល់ជូនសម្រាប់អ្នកដែលមានគម្លាតពេលវេលាយ៉ាងហោចណាស់ ៣ខែបន្ទាប់ពីការចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូស។

ការអនុវត្តនេះត្រូវបានធ្វើឡើងទៅតាមអនុសាសន៍របស់ក្រុមប្រឹក្សាបច្ចេកទេសស្តីពីភាពស៊ាំ (ITAGI) របស់ប្រទេសឥណ្ឌូណេស៊ី។

លោកស្រីបានសង្កត់ធ្ងន់ថា វ៉ាក់សាំងគ្រប់ប្រភេទទាំងអស់ដែលទទួលបានពីទីភ្នាក់ងារត្រួតពិនិត្យចំណីអាហារ និងឱសថ (BPOM) និងតាមការណែនាំរបស់ ITAGI អាចត្រូវបានប្រើប្រាស់សម្រាប់ការចាក់ដូសជំរុញសម្រាប់មនុស្សចាស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែចំនួនវ៉ាក់សាំង Sinovac មានកម្រិត ដូច្នេះវាត្រូវបានផ្តល់អាទិភាពដល់កុមារដែលមានអាយុពី ៦-១១ឆ្នាំ ហើយវ៉ាក់សាំងប្រភេទផ្សេងទៀតត្រូវបានណែនាំសម្រាប់ប្រើប្រាស់ជាដូសជំរុញ៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!