ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា=>កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន=>ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះវិហារធំសសរ១០០ ខេត្តក្រចេះ=>មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧
0

សម្ដេចក្រឡាហោម បញ្ជាអាជ្ញាធរដោះស្រាយ សកម្មភាពតវ៉ានានា ដោយសន្ដិវិធី និងបញ្ចៀសហិង្សា

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវខិតខំដោះស្រាយទំនាស់ និង សកម្មភាពទាមទារតវ៉ានានា ក្នុងមូលដ្ឋានរបស់ខ្លួន ដោយសន្ដិវិធី និងបញ្ចៀសអំពើហិង្សាជាដាច់ខាត។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ថ្លែងក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងផ្តល់អនុសាសន៍ផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំ ចំណុះក្រសួង មហាផ្ទៃ សម្រាប់ទិសដៅឆ្នាំ២០២២ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានថ្លែងថា អាជ្ញាធរទាំងអស់ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ រាល់ សកម្មភាពនានានៅក្នុងសង្គម។ ត្រូវខិតខំសហការសម្របសម្រួល ដោះស្រាយទំនាស់ និងសកម្មភាពទាមទារតវ៉ានានា នៅ មូលដ្ឋាន ដោយសន្តិវិធី និងខិតខំបញ្ចៀសឱ្យបាននូវ រាល់អំពើហិង្សាតាមគ្រប់រូបភាព។

សម្ដេចក៏បានស្នើឱ្យអាជ្ញាធរ បន្តរួមគ្នារក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិឱ្យកាន់តែរឹងមាំ សំដៅធានា ប្រក្រតីភាពនៃស្ថាប័នជាតិ, ធានាការពារព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ, សុវត្ថិភាពថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ, បង្កើនការ ការពារគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងសកម្មភាពវិនិយោគនានានៅកម្ពុជា។

« បង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាពអុជអាល បំផុសបំផុល ញុះញង់ ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរនៅក្នុងសង្គម ត្រូវខិតខំសហការ សម្រួលដោះស្រាយទំនាស់ និងសកម្មភាពទាមទារតវ៉ានានា ដែលមានតាមមូលដ្ឋានដោយសន្តិវិធីនិងខិតខំបញ្ចៀសឱ្យបាននូវរាល់អំពើហិង្សាតាមគ្រប់រូបភាព។» ក្នុងឱកាសនោះ សម្ដេចណែនាំ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់ការគាំទ្រ និងសហការជាមួយ គ.ជ.ប ដើម្បីចាត់ចែងអនុវត្តកិច្ចការនានា ស្របតាមច្បាប់តម្រូវ និងធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងមានលក្ខណៈ សេរីត្រឹមត្រូវ និងយុត្តិធម៌។

ក្នុងឱកាសនោះ សម្ដេច ក្រឡាហោមក៏បានជំរុញកងកម្លាំងនគរបាលជាតិ ត្រូវបន្តសហការជាមួយ កងយោធពលខេមរភូមិន្ទ បង្កើនការគ្រប់គ្រងព្រំដែន ដើម្បីថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យជាតិ, បង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែន, បង្ការទប់ស្កាត់បង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវបទល្មើស ឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ និងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច នៃប្រទេសជិតខាង ដើម្បីគ្រប់គ្រងការចេញ ចូលឆ្លងកាត់ ព្រំដែន និងបន្តខិតខំជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរបស់ ប្រជាពលរដ្ឋតាមតំបន់ព្រំដែន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!