ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ អគារលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ នឹងចូលរួមជួយបង្កើនការវិនិយោគ លើកកម្ពស់សេដ្ឋកិច្ចខេត្តកូនពៅ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ៖ សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារលេខាធិការដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តំណាងអភិបាលខេត្ត ឯកឧត្តម ឯម ដេត តំណាងប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ម តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ហេង ឡុង អគ្គនាយកចំការបឹងកេត លោកឧកញ៉ា សូ សេត និងលោកឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ព្រមទាំង លោកឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ។

បើតាមលោកឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ មានប្រធាន១រូប អនុប្រធាន៨រូប មានអគារផ្ទាល់ដីទំហំ ១៦ម x ២០ម ចែកចេញជា០៤បន្ទប់ ក្នុងនោះមានសាលប្រជុំធំ សាលកណ្តាល បន្ទប់ទទួលភ្ញៀវ និងបន្ទប់ទឹក ព្រមទាំងប្រព័ន្ធទឹកស្រោចស្រពដើមធ្នង់ និងដើមផ្កានានាលម្អលើកសម្រស់អគារ។

លោកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជម្រុញអោយសភាពាណិជ្ជកម្មសាងសង់អគារលេខាធិការដ្ឋានរបស់ខ្លួន លោកឧកញ៉ា សូ សេត បានផ្តល់នូវដី ១,២៥២ ម៉ែតការ៉េ និងលោកឧកញ៉ា ហេង ឡុង ប្រធានអគ្គនាយកចំការកៅស៊ូបឹងកេត ឧបត្ថម្ភនូវទឹកប្រាក់ ចំនួន ៧,០០០ ដុល្លា សម្រាប់សាងសង់អគារ ព្រមទាំងការចូលរួមឧបត្ថម្ភទាំងថវិកា កម្លាំងកាយចិត្តពី ឯកឧត្តម លោកឧកញ៉ា ដែលជាប្រធាន អនុប្រធាន និងសមាជិកសមាជិកាទាំងអស់ នៃសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានបញ្ជាក់ផងដែរថាអគារសភាពាណិជ្ជកម្មនេះ ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្ត និងបង្កលក្ខណៈងាយស្រួលដល់ការផ្តល់សេវាសាធារណៈជូនដល់ធុរជន ឬវិនិយោគិន ដើម្បីមានលទ្ធភាពចូលរួមលើការវិនិយោគ ការប្រកបមុខរបរ និងសកម្មភាពសេដ្ឋកិច្ច សង្គមដទៃទៀត ដើម្បីធ្វើឲ្យខេត្តត្បូងឃ្មុំប្រែក្លាយតំបន់ទីរួមខេត្តនេះទៅជាមជ្ឈមណ្ឌល រដ្ឋបាលប្រមូលផ្តុំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងអប់រំកសាងបណ្តុះបណ្តាលធនធានមនុស្ស។

មានប្រសាសន៍សំណេះសំណាលឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មីមួយនេះ ដែលបង្ហាញពីសាមគ្គីភាពផ្ទៃក្នុង ក្នុងការចូលរួមជួយឧបត្ថម្ភគាំទ្រ ទាំងទីតាំង និងអគារផុសចេញជារូបរាងឡើង។

ក្នុងឳកាសនោះឯកឧត្តម បួន សារៈមុនី បានលើកឡើងប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែលើកឡើងថា «វិស័យឯកជនជាក្បាលម៉ាសុីន និងជាកម្លាំងចលករចូលរួមជួយបង្កើនសេដ្ឋកិច្ចកម្ពុជា» អ្វីដែលសំខាន់ជាងនះទៅទៀត គឺកត្តាសុខសន្តិភាព ជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

បន្ថែមពីនេះទៀតឯកឧត្តមបញ្ជាក់ថា ថ្មីៗនេះ កត្តាដែលកម្ពុជាជោគជ័យបំផុតនោះគឺ កត្តាការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកម្ពុជាបើកប្រទេសបានមុនគេ ធ្វើឲ្យទ្វារសេដ្ឋកិច្ចបើកជំហរនឹងកើនឡើងដូចគ្នា។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរឲ្យសភាណិជ្ជកម្មខេត្តបន្តថែរក្សាអគារឲ្យបានល្អគង់វង្ស និងបន្តប្រមូលកសាងសមាជិកសមាជិកាសភាពាណិជ្ជកម្ម គៀងគរដៃគូរអាជីវកម្ម អ្នកវិនិយោគនានា ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជកម្មក្នុងតំបន់ និងក្រៅតំបន់ ធ្វើយ៉ាងណាឱ្យវិស័យឯកជនក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេសកាន់តែរីកចម្រើនបន្ថែមទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!