ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់=>ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ
0

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលអំពាវនាវយ៉ាងទទូចម្តងហើយម្តងទៀត ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះមេរោគ បំប្លែងខ្លួនថ្មីអូមីក្រុង ដែលរកឃើញកាន់តែច្រើន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងទទូចម្តងហើយម្តងទៀត ឱ្យប្រជាពលរដ្ឋ បង្កើន ការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង ខណៈដែលមេរោគបំប្លែងខ្លួនថ្មីមួយប្រភេទនេះ មានវិសាលភាពឆ្លងឆាប់រហ័សក្នុងសហគមន៍ ដែលមកទល់ពេលនេះ ករណីឆ្លង សរុបចំពោះ ប្រភេទ អូមីក្រុង មានជាង ៥៨០០ករណីហើយ ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានឱ្យដឹងថា បច្ចុប្បន្ននេះ វីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី អូមីក្រុង កំពុងតែចរាចរយ៉ាងសកម្មហើយនៅក្នុងសហគមន៍ ហើយក្នុងនោះការឆ្លងចូលក្នុងសហគមន៍ រកឃើញជាង៥៨០០ករណីទៅហើយ។

លោកជំទាវបន្ថែមថា នេះគឺជាការព្រួយបារម្ភមួយ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ត្រឹមត្រូវ ប៉ុន្តែក្នុងនោះក៏នៅមានប្រជាពរដ្ឋមួយចំនួនដែលធ្វើតេស្តរហស័ ដោយខ្លួនឯង ហើយមិនបាន រាយកាណ៍មកអាជ្ញាធរ ឬមូលដ្ឋានសុខាភិបាល ដែលចំនួននេះអាចនឹង មានច្រើនជាងនេះទៅទៀត។

លោកជំទាវបន្តថា ការឆ្លង វីរុសកូវីដ-១៩ មានកំណើនលឿន ដូចអ្វីដែលដឹងហើយថា ចាប់ពីករណីអូមីក្រុងទី១ គឺចាប់ផ្តើមពី១ខ្ទង់ បន្ទាប់មក២ខ្ទង់ ហើយនៅ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានរហូតដល់៣ខ្ទង់ និងករណីស្លាប់ផងដែរ។

ដូចនេះ ប្រសិនប្រជាពលរដ្ឋទាំងអស់ នៅតែបន្តមើល ស្រាល ធ្វេសប្រហែស និងមិនអនុវត្តវិធានការ០៣ការពារ និង០៣កុំ ឱ្យបានត្រឹមត្រូវនោះ មិនយូរមិនឆាប់ទេ ការឆ្លងនឹងឡើងដល់ ៤ខ្ទង់មិនខានឡើយ។

សំឡេង៖«បច្ចុប្បន្ននេះការឆ្លងចូលក្នុងសហគមន៍យើងឃើញហើយថា ជារួមសរុបទៅគឺមានជាង៥៨០០នាក់ជាងទៅហើយ ហើយ៥៨០០នាក់ជាងនេះ ដែលតួលេខក្រសួងសុខាភិបាលបានផ្សាយជូន។

ខ្ញុំបានជម្រាបជូនហើយ ប្រសិនបើយើងមិនរួម គ្នាបន្តទៅទៀតនោះទេ វានឹងអាចកើនឡើងជាងនេះទៅទៀត ហើយបើយើងនិយាយជារួម គឺ៤ខ្ទង់ទៅហើយ ប៉ុន្តែបើនិយាយ អំពី ប្រចាំថ្ងៃ គឺមានចំនួន៣ខ្ទង់ដែលមានចំនួនចង់ក្រាស់បន្តិចទៅហើយ អ៊ីចឹងនេះគឺជាការព្រួយបារម្ភមួយសម្រាប់យើងទាំងអស់គ្នា ។»
លោកជំទាវក៏បានអំពាវនាវដ៏ទទូចនិងជាថ្មី ដោយសូមឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវ បន្តអនុវត្តវិធានការ០៣ការពារ និង ០៣កុំ រួមជាមួយនឹងការទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ហើយត្រូវរៀនរស់ជាមួយនឹង វត្តមានវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

លោកជំទាវ ក៏បានក្រើនរំលឹក បុគ្គលដែលមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ ទោះជាមានចេញរោគសញ្ញាតិចតួច ឬច្រើន ឬបាន ជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចាំបាច់ត្រូវដាក់ខ្លួននៅដាច់ដោយឡែកភ្លាមៗ និងធ្វើតេស្តរហ័ស ដើម្បីរក អង់ទីហ្សែនកូវីដ-១៩។ ប្រសិនបើទទួលបានលទ្ធផលអវិជ្ជមានកូវីដ-១៩ ត្រូវធ្វើតេស្តរហ័សឡើងវិញ ក្នុងរយៈពេល៧២ម៉ោង ក្រោយ ឬនៅពេលដែលមានលេចចេញនូវរោគសញ្ញាសង្ស័យ។

ដោយឡែកសម្រាប់បុគ្គលដែលធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ដោយខ្លួនឯងទទួលបានលទ្ធផលវិជ្ជមានកូវី៨-១៩ ត្រូវជូនដំណឹងដល់អ្នកជាប់ពាក់ព័ន្ធជាមួយដោយផ្ទាល់ ដែលបានជួបបុគ្គលវិជ្ជមានវីរុសកូវីដ-១៩ មុនពេលធ្វើតេស្តរកឃើញ វិជ្ជមានកូវីដ-១៩ ដើម្បីឱ្យបុគ្គលនោះ ធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ និងមានការប្រុងប្រយ័ត្ន ក្នុងការតាមដានសុខភាព បន្តទៀត ក៏ដូចជាចៀសវាងការចម្លងវីរុសកូវីដ-១៩ទៅអ្នកដទៃជាយថាហេតុ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!