ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

សម្តេចតេជោនឹងមិនគាំទ្រឱ្យឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីដាច់ខាត ប្រសិនបើប្រព្រឹត្តិអំពីអាក្រក់នោះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សា ជាថ្មីថា សម្តេចនឹងមិនគាំទ្រឱ្យឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីដាច់ខាត ប្រសិនបើប្រព្រឹត្តិអំពីអាក្រក់ ដែលអាចបំផ្លាញ ដល់ប្រជាជន សង្គមជាតិ និងគណបក្សប្រជាជនកម្ពុជានោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ បន្ទាប់ពីកន្លងទៅ សម្តេចបានប្រកាសគាំទ្រពេញទំហឹងឱ្យ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវជាកូន ធ្វើជានាយករដ្ឋមន្រ្តី ដោយឆ្លងកាត់ការបោះឆ្នោត ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់សម្តេច ប្រសិនបើធ្វើអំពើអាក្រក់ណាមួយ ដែលសង្គមស្អប់ខ្ពើម គឺសម្តេចមិនអាចគាំទ្រ ឱ្យធ្វើជានាយករដ្ឋមន្រ្តីនោះទេ ហើយសម្តេច ក៏មិនអាចបណ្តោយឱ្យ គណបក្សប្រជាជនកម្ពុជា និងប្រជាជន កម្ពុជា ត្រូវបំផ្លាញដោយសារកូនរបស់សម្តេចដែរ។  « រឿងអីកូនគេធ្វើបាន អ្នកដទៃធ្វើបាន ឯកូនខ្ញុំទទួលបានការបណ្តុះបណ្តាលប៉ុណ្ណឹងធ្វើមិនបាន។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ បើសិនជាកូនខ្ញុំវាធ្វើអំពើអាក្រក់ខ្ញុំមិនអាចនិងគាំទ្រវាបានទេនិយាយឱ្យច្បាស់។

ខ្ញុំមិនអាចឱ្យគណបក្សប្រជាជន ត្រូវបំផ្លាញ ដោយកូនរបស់ខ្ញុំទេ ហើយខ្ញុំក៏មិនទុកឱ្យប្រជាពលរដ្ឋត្រូវបំផ្លាញដោយស្នាដៃកូនរបស់ខ្ញុំទេ។ សម្រាប់កូនអ្នកដទៃទោះបីកូនអ្នកនៅជាមួយគ្នាឬកូនគណបក្សប្រឆាំងខ្ញុំមិនដែលស្តីបន្ទោសនិងបង្អាប់ណាមួយនោះទេ ទោះបីគេវាយប្រហារកូនរបស់ខ្ញុំថារៀននៅសាលា West Point គេឱ្យសញ្ញាប័ត្រកិត្តិយស ទៅសាកលវិទ្យាល័យ New York យកអនុបណ្ឌិតសេដ្ឋកិច្ចនៅទីនោះ គេថាអាហ្នឹងសញ្ញាប័ត្រកិត្តិយសទៀត ទៅដល់វិទ្យាល័យ Bristol សញ្ញាប័ត្របណ្ឌិត របស់គេនោះគេថាសញ្ញាប័ត្រកិត្តិយសទៀត ឱ្យគេបង្អាប់ចុះតែខ្ញុំសរសើរកូនរបស់គេ » ។

គួរជម្រាបថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ព ជើងគោក គឺជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលមានគ្រប់លក្ខណៈសម្បត្តិ មានការសិក្សាខ្ពង់ខ្ពស់ជ្រៅជ្រះ មានសមត្ថភាព មានទេពកោសល្យខ្ពស់ មានគុណធម៌ និងសីលធម៌ល្អ ទទួលបានការកោតសរសើរ និងការគោរពស្រឡាញ់ពីសំណាក់ប្រជាជន ទូទៅ ពីមន្ត្រីរាជការ និងពីកងកម្លាំងប្រដាប់អាវុធ ហើយបាននិងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!