ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

ផ្លែត្រសក់ផ្អែម និងឪឡឹកលឿងកំពុងក្លាយជាផលិតផលសក្តានុពលប្រចាំខេត្តឧត្តរមានជ័យ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ផ្លែត្រសក់ផ្អែមនិងឪឡឹកលឿងកំពុងក្លាយជាផលិតផលសក្តានុពលប្រចាំខេត្តឧត្តរមានជ័យ ដោយសារដំណាំទាំងពីរមុខនេះ ប្រជា កសិករដាំបានល្អ មានឱជា រសឈ្ងុយផ្អែមឆ្ងាញ់ ហើយលក់បានថ្លៃ។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ស្ថានភាពដីរបស់ខេត្តឧត្តរ មានជ័យមានលក្ខណៈពិសេសដោយសារខេត្តនេះស្ថិតនៅតាមជួរភ្នំដងរែកមានអាកាសធាតុត្រជាក់និងមានសំណើមនៅពេលយប់ដែលធ្វើឱ្យដំណាំគ្រប់ប្រភេទលូត លាស់បានល្អពិសេសដីមានល្បាយដីខ្សាច់ ដែលមានលក្ខណៈអំណោយផលល្អដល់ការដាំដុះផ្លែត្រសក់ផ្អែមនិងឪឡឹកលឿង។ លោកបន្តថា  ដោយមើល ឃើញថាស្ថានភាពដីក្នុងខេត្តមួយនេះមានសក្តានុពលក្នុងការដាំឪឡឹកលឿង និងត្រសក់ផ្អែម មន្ទីរកសិកម្មខេត្តក៏បានផ្តល់បច្ចេកទេសដល់ប្រជាកសិករដាំដុះដំណាំទាំងពីរមុខនេះលើប្រព័ន្ធទ្រីប ដូចជាការលើករងក្រាលកៅស៊ូ ដាំជាតំណក់ទឹក ដើម្បីកាត់បន្ថយកម្លាំងពលកម្ម និងបង្កើនប្រាក់ចំណូល ខណៈដែលដំណាំទាំងនេះទទួលបានចំណូលខ្ពស់ និងមានការគាំទ្រពីអតិថិជនជាហូរហែ ហើយមានឱជារសឈ្ងុយ និងផ្អែមឆ្ងាញ់ជាងដំណាំប្រភេទដូចគ្នានេះដែលដាំនៅតាមបណ្តាខេត្តផ្សេងៗទៀតផង។

< ឱកាសសម្រាប់ខេត្តឧត្តរមានជ័យមានតែយើងកំណត់យកផ្លែឪឡឹកលឿងនឹងត្រសក់ផ្អែមទេដោយសារយើងមិនអាចយកដាំដំណាំបន្លែយកស្លឹកទៅប្រកួតប្រជែងជាមួយនឹងខេត្តគេដែលនៅក្បែររាជធានីភ្នំពេញបានទេដោយសារការដឹកជញ្ជូនយើងឆ្ងាយហើយវាខូចគុណភាពផលិតផលរបស់យើង ប៉ុន្តែបើយើងដាំឪឡឹកលឿងនិងត្រសក់ផ្អែមបានន័យថាការដឹកជញ្ជូនរបស់យើងអាចធានាបានគុណភាពនិងវាអាចសមស្របជាមួយការផ្គត់ផ្គង់ទៅនឹងទីផ្សារបាន>។

លោកបន្តថា ការដាំឪឡឹកលឿងនិងត្រសក់ផ្អែមនេះដែរសហគមន៍បានចែកវេនដល់ប្រជាកសិករក្នុងការផ្លាស់ប្ដូរការដាំដុះគ្នាទៅវិញទៅមកដើម្បីបំពេញតម្រូវទីផ្សារឱ្យបានគ្រប់គ្រាន់ដោយមិនឱ្យការផលិតលើសពីតម្រូវការឡើយ។

លោកបញ្ជាក់ថា ការដាំឪឡឹកលឿងនិងត្រសក់ផ្អែម លើផ្ទៃដី១ហិកតា អាចទទួលទិន្នផលបានចន្លោះពី ១៥ ទៅ ២០ តោនដូចគ្នា រីឯតម្លៃវិញ ឪឡឹកលឿងបោះដុំក្នុង១ គីឡូ ២០០០រៀល រីឯត្រសក់ ផ្អែម ១គីឡូ ៣០០០រៀល៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!