ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាល ស្នើឱ្យអាណាព្យាបាល មាតាបិតា ដែលមានកូនអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋានឱ្យបានគ្រប់ៗគ្នា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ស្នើឱ្យអាណាព្យាបាល មាតាបិតា ដែលមានកូនអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ត្រូវនាំពួកគេទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសហានិភ័យនានា ដែលអាចកើតមានឡើងដោយការគំរាមកំហែង នៃមេរោគកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុង។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នក សារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខា ធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានឱ្យដឹងថា ការចាក់វ៉ាក់សំាងកូវីដ១៩ គឺជាកិច្ចការមួយដែល សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ខណៈវិធានការ ចាក់វ៉ាក់សំាងនេះ គឺជាវិធានការមួយដ៏សំខាន់ដែលមិនអាចខ្វះបានទេ ពិសេសស្ថិតនៅក្នុងបរិបទ នៃការប្រយុប្រឆាំងនឹងជំងឺកូវីដ១៩ប្រភេទបំប្លែងថ្មីអូមីក្រុងនេះ ដែលកំពុងចរាចរ យ៉ាងសកម្មនៅក្នុងសហគមន៍នាពេលនេះ។ លោកជំទាវបន្ថែមថា ក្រោយពីមានការសម្រេចដ៏ខ្ពង់ ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គ.វ.ក-១៩  បានធ្វើកិច្ចការងារនេះដោយពិភាក្សាគ្នាជាបន្ទាន់ ដើម្បីចាត់ចែងសម្រាប់ការផ្តល់វ៉ាក់សាំងកូវីដ១៩ ជូនទៅដល់ កុមារអាយុ៣ឆ្នាំទៅក្រោម៥ឆ្នាំ ពីព្រោះបច្ចុប្បន្ននេះ ក្រុមការងារបានធ្វើយុទ្ធនាការ ចាក់វ៉ាក់សាំង ក្រុមអាយុ៥ឆ្នាំឡើងរួចទៅហើយ ដូច្នេះសម្រាប់ក្រុមអាយុ៣ឆ្នាំទៅក្រោម៥ឆ្នាំ  ក្រុមគ្រូពេទ្យត្រូវតែមានការបណ្តុះបណ្តាលបន្ថែមទៀត  ដើម្បីជួយធ្វើយ៉ាងម៉េចឱ្យកុមារាតូចៗ អាចទទួលវ៉ាក់សាំងដោយមិនមានការភ័យខ្លាច ឬការពារនូវហេតុការណ៍ណាមួយកើតឡើងជាយថាហេតុផងដែរ។   លោកជំទាវស្នើឱ្យអាណាព្យាបាល មាតាបិតា ដែលមានកូនអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ យកកូនៗ ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២២ខាងមុខនេះ នៅគ្រប់ទីតាំងដែលនៅជិតលំនៅឋាន។

« ការចាក់នេះយើងប្រើវ៉ាក់សំាង ស៊ីណូវ៉ាក់ពីព្រោះតាមការសិក្សាស្រាវជ្រាវទៅយើងឃើញថាវ៉ាក់សាំងស៊ីណូវ៉ាក់នេះ គឺអាចអនុញ្ញាតឱ្យចាក់សម្រាប់ក្រុមអាយុដែលមានវ័យពី៣ឆ្នាំឡើងទៅអ៊ីចឹងហើយបានជាយើងសម្រេចចិត្តក្នុងការប្រើប្រាស់នូវប្រភេទវ៉ាក់សាំងនេះ។ ដូច្នេះសូមមាតាបិតាអាណាព្យាបាល លោកតា លោកយាយ អ៊ុំពូមីងនាំកូននាំចៅ ដើម្បីទៅចាក់វ៉ាក់សំាង ពីថ្ងៃទី២៣នេះតទៅ ដើម្បីចូលរួមចំណែកកាត់បន្ថយនូវភាពធ្ងន់ធ្ងរ ដែលបណ្តាលមកពីការវ៉ៃលុកនៃវីរុសអូមីក្រុង ក៏ដូចជាកាត់បន្ថយបានជាអតិបរិមា នូវអត្រាចូលសម្រាកពេទ្យ ក៏ដូចជាអត្រាមរណៈភាព ដោយសារតែជំងឺកូវីដ១៩នេះឯង។»

លោកជំទាវបញ្ជាក់ថា បច្នុប្បន្ននេះ កម្ពុជាមានវ៉ាក់សំាងគ្រប់គ្រាន់នៅក្នុងដៃសម្រាប់ចាក់ក្រុម ដែលមានអាយុពី៣ឆ្នាំ ទៅក្រោម៥ឆ្នាំ។ មិនតែប៉ុណ្ណោះ សម្រាប់ការចាក់នេះ គឺមិនមែនធ្វើតែ នៅក្នុងរាជធានីភ្នំពេញនោះទេ  បណ្តារាជធានីខេត្តទាំង២៥ក៏នឹងត្រូវចាក់ដូចគ្នា តាមការរៀបចំរបស់ អភិបាលនៃគណៈអភិបាលរាជធានីខេត្ត។   ដោយឡែកសម្រាប់ការចាក់ដូសទី៣ ឬដូសជំរុញដល់កុមារក្រុមអាយុ៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ  សូមយកពួកគាត់ទៅចាក់ឱ្យបានគ្រប់ៗគ្នាផងដែរ ចាប់ពីថ្ងៃនេះទៅ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលគ.វ.ក-១៩បានចេញសេចក្តីជូនព័ត៌មានរួចមកហើយ។
លោកជំទាវ ក៏បានអំពាវនាវ យ៉ាងទទូចសាជាថ្មីម្តងទៀត ដល់កុមារ យុវវ័យ និងប្រជាពលរដ្ឋទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ រួចរាល់ ឬបានចាក់វ៉ាក់សាំងចនសុន និងចនសុន មួយដូសរួចហើយ មានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ ឬបន្ទាប់ពីការចាក់វ៉ាក់សាំងចនសុននិងចនសុនមួយដូសរួច សូមរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នា នៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកមណ្ឌលសុខភាព ឬទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលស្ថិតនៅជិតលំនៅឋានរបស់ខ្លួន៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!