ទាន់ហេតុការណ៍
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន=>ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះវិហារធំសសរ១០០ ខេត្តក្រចេះ=>មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​
0

ពិធីសម្ភោធអគារសាលាមត្តេយ្យសិក្សាធនធានក្រុងតាខ្មៅ

ខេត្តកណ្ដាល៖នាព្រឹកថ្ងៃ ចន្ទ ៥រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២

អគារសិក្សា ១ខ្នង ៤ជាន់ ស្មើនឹង១២បន្ទប់ បំពាក់គ្រឿងសង្ហារឹម ទាំងក្នុងនិងក្រៅថ្នាក់ ក្រាលស្មៅសិប្បនិមិត្តខាងមុខសាលា គូររូបតាមជញ្ជាំងរបង ដែលជាអំណោយរបស់លោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេង អភិវឌ្ឍន៍ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

មានប្រសាសន៍ក្នុងពិធីសម្ពោធនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា អគារសិក្សាថ្មី ដែលបានសម្ភោធនៅពេលនេះ គឺជាសមិទ្ធផលថ្មីនៃសាលាមត្តេយ្យសិក្សាធនធានក្រុងតាខ្មៅ និងជាមូលដ្ឋានធនធានដ៏មានសារៈសំខាន់ សម្រាប់ផ្ដល់ឱ្យកុមារតូចៗទទួលបានសេវាអប់រំ និងបំពេញតួនាទីសំខាន់ដល់ស្ថាប័ណ្ណក្នុងការបណ្ដុះបណ្ដាលបំប៉នបន្ថែម ដល់មតេយ្យសិក្សារដ្ឋ និងជាសាលារដ្ឋដែលមានថ្នាក់រៀន ទីចាត់ការ សាលប្រជុំ បណ្ណាល័យ និងរៀបចំឱ្យក្លាយជាសាលាមតេយ្យសិក្សាគំរូឈានមុខផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ការអភិវឌ្ឍកុមារតូចនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានការកើនឡើងចំនួនមត្តេយ្យសិក្សាសាធារណ: សាលាឯកជន មត្តេយ្យសហគមន៍ និងកម្មវិធីនៅតាមភូមិ-ឃុំទូទាំងប្រទេស រួមជាមួយការនុវត្តកម្មវិធីបណ្ដុះបណ្ដាលគ្រូមត្តេយ្យ និងការរិះរកនូវវិធីសាស្រ្តថ្មីសំដៅលើកកម្ពស់ការអភិវឌ្ឍនៅក្នុងសហគមន៍បន្ថែមទៀត។ ហើយកម្មវិធីអប់រំកុមារតូច គឺជាកម្មវិធីសម្រាប់ការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយរបស់កុមារ ហើយកុមារទទួលបាននូវសមត្ថភាពពេញលេញ ទាំងរាងកាយ ផ្លូវចិត្ត ស្មារតីសាមគ្គីភាព ជាពិសេស សមត្ថភាពពិចារណាដោះស្រាយបញ្ហា ស្មារតីស្រឡាញ់បរិស្ថាន និងការចូលចិត្តរបស់កុមារ ពិសេសជាងនេះទៀត មូលដ្ឋានគ្រឹះ ធ្វើឱ្យពួកគេក្លាយជាពលរដ្ឋពេញលេញ និងជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់។  ហើយកុមារដែលឆ្លងកាត់កម្មវិធីកុមារតូច នឹងទទួលបានការអភិវឌ្ឍខាងផ្នែករាងកាយ និងចលករ ដែលបានផ្ដល់នូវសារៈសំខាន់ទាំងអាហាររូបត្ថម្ភ និងការគាំពារក្នុងរយៈពេល១ពាន់ថ្ងៃដំបូង នៃបំណិនចលករកម្លាំង និងបំណិនចលករប៉ិនប្រសប់ រួមជាមួយការអភិវឌ្ឍបញ្ញា គឺការអភិវឌ្ឍន៍ភាសាបុរេអក្ខរកម្ម បុរេគណិត និងការដោះស្រាយបញ្ហា។

ដើម្បីទទួលបានឧត្តមប្រយោជន៍សម្រាប់ការអប់រំកុមារតូច នៃគុណភាព និងប្រសិទ្ធភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ស្នើដល់អ្នកគ្រប់គ្រងសាលា និងគ្រូបង្រៀន ត្រូវបន្តគោរពឱ្យបានពេញលេញនូវតម្លៃជាមូលដ្ឋាន និងកិច្ចសិក្សាច្បាស់លាស់កំណត់នូវផលសិក្សាខ្ពស់ ជាមួយគ្នានេះសូមអាណាព្យាបាលគ្រប់រូបនាំកូនចៅមកចុះឈ្មោះចូលរៀន និងបន្តការគាំទ្រ លើកទឹកចិត្តជួយបង្រៀនបន្ថែមដល់កូនចៅ នៅតាមគ្រប់ទិដ្ឋភាពទាំងអស់ និងសូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខភាពសិក្សា សុខភាពបុគ្គលិកអប់រំ ឱ្យសាកសមនូវគោលការណ៍ ៣ការពារ និង៣កុំ តាមរយៈការផ្សព្វផ្សាយ និងជួយគាំទ្រការការពារខ្លួនពីជំងឺកូវីដ-១៩ នៅក្នុងបរិបទនៃការឆ្លងរីករាលដែលនៃមេរោគ កូវីដ-១៩ពិសេសមេរោគកំប្លែងថ្មីអូមីក្រុង  ហើយលោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ និងកត់សម្គាល់ពីអាការៈរបស់ក្មេងៗ ដើម្បីកំណត់អត្តសញ្ញាណឱ្យបាននៅកុមារដែលឆ្លងនូវមេរោគកូវីត-១៩ ដើម្បីយើងអាចព្យាបាល និងកាត់បន្ថយការឆ្លងរាលដាលផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើដល់គណៈគ្រប់គ្រងមត្តេយ្យសិក្សាធនធានក្រុងតាខ្មៅ ត្រូវយកចិត្តទុកដាក់ថែរក្សាអគារសិក្សា  និងសមិទ្ធផលនានាឱ្យបានសមស្របនឹងទទួលបាននូវសោភ័ណ្ឌភាព ដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់កុមារគ្រប់រូប ដើម្បីទទួលបាន ការអប់រំមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!