ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

ខេត្តបាត់ដំបងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ជូនកុមារអាយុចាប់ពី៦ដល់ក្រោម១២ឆ្នាំ នៅមណ្ឌលចំនួន៥៨

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បាត់ដំបង៖អាជ្ញាធរខេត្តបាត់ ដំបង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបើកយុទ្ធ នាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនដល់កុមារអាយុចាប់ពី៦ដល់ក្រោម១២ ឆ្នាំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រភេទអូមីក្រុង។

លោក ផេង សិទ្ធី អភិបាល ក្រុងបាត់ដំបង បានណែនាំដល់មាតាបិតា និងអាណាព្យា បាលត្រូវណែនាំកូនៗអាយុចាប់ពី៦ដល់ក្រោម១២ឆ្នាំដែលបានចាក់វ៉ាក់សាំងដូស មូលដ្ឋានរួចរាល់ និងគ្រប់តាមការកំណត់របស់ក្រុមគ្រូពេទ្យ និងនាំកូនៗមកចាក់វ៉ាក់សាំងដូសជំរុញឬដូសទី៣ចាប់ពីថ្ងៃនេះតទៅនៅតាមមណ្ឌលដែលរដ្ឋបាលខេត្តបានកំណត់។

លោកអភិបាលក្រុង បានក្រើនរំលឹកដល់មាតាបិតា និងអាណាព្យាបាលដែលនាំកូនមកចាក់វ៉ាក់សាំងត្រូវមានភ្ជាប់មកជាមួយនូវឯកសារសំខាន់ៗដូចជា៖កាតចាក់វ៉ាក់សាំងកូវីដ១៩ ឬឯកសារដែលបានប្រើប្រាស់ចុះឈ្មោះចាក់វ៉ាក់សាំងដូសទី១ ហើយការចាក់វ៉ាក់សាំងនេះមិនតម្រូវឱ្យបង់ប្រាក់ឡើយ។

គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មានកុមារអាយុចាប់ពី៦ដល់ក្រោម១២ឆ្នាំប្រមាណជាង១៣ម៉ឺននាក់នៅទូទាំងខេត្តបានចាក់វ៉ាក់សាំងដូសទី២រួចរាល់ ក្នុងផែនការសរុបជាង១៦ម៉ឺននាក់។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបងឱ្យដឹងថា កុមារចាប់ពីអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ ត្រូវចាក់ដូសជំរុញ ឬដូសទីបី ចាប់ពីថ្ងៃទី ២១កុម្ភៈតទៅ ចំណែកកុមារអាយុ៥ឆ្នាំ ត្រូវចាក់ដូសទី៣ឬដូស ជំរុញចាប់ផ្តើមពី ថ្ងៃទី ១១ខែមីនាឆ្នាំ២០២២ខាង មុខ និង កុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំ ត្រូវចាក់ដូសមូលដ្ឋានគឺដូសទី១និងដូសទី២ ចាប់ផ្តើមពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២២ទៅ។

សេចក្តីជូនដំណឹងបញ្ជាក់ថាទីតាំងដែលត្រូវផ្តល់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពនានានិងទីតាំងដែលអាជ្ញាធររៀបចំ សរុបចំនួន៥៨ទីតាំង នៅតាមបណ្តាស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!