ទាន់ហេតុការណ៍
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន=>ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះវិហារធំសសរ១០០ ខេត្តក្រចេះ=>មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​
0

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៦ បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបជាង ៦ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យជាង១ម៉ឺននាក់

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលពេញ១ឆ្នាំ២០២១កន្លងទៅ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៦ កង កម្លាំងបានបង្ក្រាបបទល្មើស គ្រឿងញៀនសរុបចំនួន ៦.៣០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១៣.៩៧៩នាក់។

ក្នុងសារលិខិត ស្តីពីផែនការស្តីពីយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧រយៈពេល ០១ឆ្នាំ ចាប់ពីថ្ងៃទី ០១ ខែ មករា ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២២ សម្តេចតេជោ បានឱ្យដឹងថា ស្ថិតក្នុងស្ថានភាពដែលពិភពលោកទាំងមូលទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយសារការ ឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នោះ សកម្មភាពមួយចំនួនធំដូចជា វិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សេវាកម្មវប្បធម៌ ទេសចរណ៍។ល។ ត្រូវបានផ្អាកសកម្មភាព ប៉ុន្តែផ្ទុយទៅវិញក្នុងរយៈពេលដូចគ្នានេះ និន្នាការផលិត ចរាចរ និងជួញដូរ គ្រឿងញៀនខុសច្បាប់នៅលើសកលលោក នៅតែបន្តកើនឡើងឥតឈប់ឈរ ជាពិសេសការផលិតគ្រឿងញៀនសំយោគ (ATS) ដូចជាៈ មេតំហ្វេតាមីន អ៊ិចស្តាស៊ី កេតាមីន ដែលសុទ្ធសឹងជាប្រភេទសារធាតុងាយស្រួលក្នុងការកែច្នៃផលិត មិនរើសភូមិសាស្ត្រ ឬទីតាំងផលិត ងាយរកសារធាតុគីមីផ្សំ និងឧបករណ៍ផលិត បានរីករាលដាលនៅគ្រប់តំបន់ ដែលក្នុងនោះព្រះរាជាណាចក្រកម្ពុជា នៅតែជាគោលដៅរងគ្រោះផងដែរ។

សម្តេចតេជោបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀនបានឆ្លៀតឱកាស លបលួចប្រព្រឹត្តបទល្មើសគ្រឿងញៀន ជាពិសេសការដឹក ជញ្ជូនឆ្លងកាត់ទៅប្រទេសដទៃ និងមួយផ្នែកទៀតបម្រើឱ្យទីផ្សារក្នុងប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ បន្តថា ការអនុវត្តន៍ផែនការយុទ្ធនាការលើកទី៦ នាឆ្នាំ២០២១កន្លងទៅ កងកម្លាំងអនុវត្តច្បាប់ បានបើកប្រតិបត្តិការ យ៉ាងក្តៅគគុកដោយបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៦.៣០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១៣.៩៧៩នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ ៤.៦៨៩,៦១គ.ក្រ និងសារធាតុគីមីសរុបទម្ងន់៨៤.៩២០គ.ក្រ រួមទាំងមធ្យោបាយ សម្ភារៈ និងវត្ថុតាងមួយចំនួនធំ ក្នុងនោះបទល្មើសគ្រឿងញៀនធំៗ សរុបចំនួន៧៣ករណី មេក្លោង ៣១នាក់ និងខ្សែរយៈបណ្តាញ ១៤៣នាក់។

ទន្ទឹមនោះ វិធានការអប់រំ និងវិធានការរដ្ឋបាលត្រូវបានចាត់តាំងអនុវត្តតាមគ្រប់មធ្យោបាយ គ្រប់រូបភាព ដោយមានការ ចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាននិងទទួលបានលទ្ធផលជាវិជ្ជមាន ដែលកត្តាទាំងអស់នេះគឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ឥទ្ធិពលនៃការប្រើប្រាស់ និងជួញដូរសារធាតុញៀននៅក្នុងស្រុកផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!