ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

ប្រទេសហ្វីលីពីនលុបចោលនូវបម្រាមសម្រាប់ជនបរទេសដែលបានចាក់វ៉ាក់សាំងរួច

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រទេសហ្វីលីពីនបានលុបចោលនូវការហាមប្រាមនៃការចូលទៅក្នុងប្រទេសនេះសម្រាប់ជនបរទេសដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងគោលបំណងស្តារវិស័យទេសចរណ៍ដែលកំពុងជួបការលំបាករបស់ខ្លួនឡើងវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី២៨ ខែមករា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន លោកស្រី Romulo-Puyat បាននិយាយថា ពលរដ្ឋមកពីជាង ១៥០ប្រទេស ដែលរួមមានទាំងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី កាណាដា និងចក្រភពអង់គ្លេស ដែលបានទទួលការលើកលែងទិដ្ឋាការតាំងពីមុនពេលមានជំងឺរាតត្បាត ត្រូវបានអនុញ្ញាតិឱ្យចូលទៅក្នុងប្រទេសហ្វីលីពីន។

លោកស្រីបាននិយាយថា ការអនុញ្ញាតឱ្យអ្នកធ្វើដំណើរដែលទទួលបានការចាក់វ៉ាក់សាំងចូលទៅក្នុងប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថានឹងរួមចំណែកយ៉ាងច្រើនដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាការងារ ជាពិសេសនៅតាមតំបន់ដែលពឹងផ្អែកខ្លាំងទៅលើវិស័យទេសចរណ៍ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញនូវប្រតិបត្តិការអាជីវកម្មទេសចរណ៍។

ទន្ទឹមនឹងការលុបចោលនូវបម្រាមនេះ រដ្ឋាភិបាលហ្វីលីពីនក៏នឹងលុបចោលបទប្បញ្ញត្តិស្តីពីការដាក់ឱ្យធ្វើចត្តាឡីស័កសម្រាប់ពលរដ្ឋរបស់ខ្លួនដែលត្រឡប់មកពីបរទេសវិញចាប់ពីថ្ងៃទី១ ខែកុម្ភៈ និងសម្រាប់ជនបរទេសចាប់ពីថ្ងៃទី១០ ខែកុម្ភៈ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេត្រូវតែបង្ហាញវិញ្ញាបនបត្រនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តសម្រាប់ជំងឺកូវីដ-១៩។

ប្រទេសហ្វីលីពីន ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយដែលមានឆ្នេរស្អាត និងជីវចម្រុះតាមសមុទ្រ បានត្រៀមបើកវិស័យទេសចរណ៍របស់ខ្លួនឡើងវិញតាំងពីខែធ្នូ ឆ្នាំ២០២១។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ផែនការនេះត្រូវបានលុបចោលវិញដោយសារតែការលេចឡើងនូវវីរុសបម្លែងថ្មីអូមីក្រុង ។

វិស័យទេសចរណ៍ គឺជាកម្លាំងចលករដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចហ្វីលីពីន។ កាលពីឆ្នាំមុន ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចំនួនភ្ញៀវទេសចរណ៍មកពីទីផ្សារឈានមុខរបស់ខ្លួន ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន ត្រូវបានកាត់បន្ថយចំនួន ៨៣ភាគរយ ដោយមានចំនួនត្រឹមតែ ១,៤លាននាក់ប៉ុណ្ណោះ៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!