ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

ប្រធានសភាស្នើបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ រក្សាឱ្យបាននូវស្មារតីសាមគ្គី ឯកភាពគ្នា​ខ្ពស់​ដើ​​ម្បី​ជ័យជម្នះក្នុងការបោះឆ្នោត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរ​ដ្ឋ​ស​ភានៃព្រះរាជាណាច​ក្រកម្ពុជា​បានស្នើ​ដល់​បេ​ក្ខភា​ព​ក្រុ​មប្រឹក្សាឃុំ​ សង្កាត់រក្សា​ឱ្យបា​ន​នូ​វ​ស្មា​រតីសាមគ្គី ឯកភាពគ្នាខ្ពស់ដើម្បីជ័យជម្នះក្នុងការបោះឆ្នោត។ យោងតាមបណ្តាញសង្គមរបស់សម្តេចនៅថ្ងៃទី២៩មករាសម្តេច ហេង សំរិន ប្រធា​នរ​ដ្ឋ​ស​ភា​និ​​ង​ជា​ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បា​នធ្វើការអំពាវនាវដល់បេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ទំា​ង​អស់រក្សាឱ្យបាន នូវស្មារតី សាមគ្គីឯកភាពគ្នាខ្ពស់ ក្នុ​ងដំណើ​រឆ្ពោះ​ទៅ​យុ​ទ្ធ​នា​កា​រ​ឃោ​ស​នា​បោះ​ឆ្នោត និងការបោះឆ្នោត ដើម្បីធានាថា គណបក្សត្រូវតែឈ្នះសម្រាប់ការដឹកនាំឃុំ-សង្កា​ត់​ អាណត្តិទី៥បន្តទៀត។

សម្តេច ហេង សំរិន បានលើកឡើងដូច្នេះ នៅក្នុងពិធីជួបសំ​ណេះសំ​ណា​ល​ជា​មួ​យ​ក្រុ​ម​កា​រ​ងា​រ​ និងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០២២នេះ នា​ទី​ស្នា​ក់ការគណបក្សខេត្តត្បូងឃ្មុំ។ នៅក្នុងឱកាសនោះ សម្តេចក៏បានលើកឡើងបន្តថា ដើម្បីរក្សា​ឱ្យបា​ននូ​វ​ប្រៀប​ឈ្នះ​គឺ​ក្រុ​ម​កា​រ​ងា​រទំាងអស់ ត្រូវបន្តខិតខំចិញ្ចឹមចលនានយោបាយនៅមូលដ្ឋាន តាម​រ​យៈកា​រ​ក​សា​ង​ស​មិ​ទ្ធ​ផ​ល​នានា ត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមតាមសំណើ និងសំណូមពរ​នានា​រ​ប​ស់​ប្រ​ជា​ជ​ន​។​

សម្តេចបានស្នើដល់ក្រុមការងារបន្តចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើ​ម្បី​ស្វែ​ង​យ​ល់​ពី​ជី​វ​ភា​ព​រ​ស់​នៅ និងសុខទុក្ខរបស់ប្រជាជន សំដៅដា​ក់ចេ​ញ​គោ​ល​កា​រ​ណ៍​វិ​ធា​នការដោះ​ស្រាយ​បាន​ជា​ក់​ស្តែង និងសមស្រប។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើដល់ក្រុម​ការងា​រ​គណ​ប​ក្ស​នៅ​ខេត្ត​ត្បូ​ង​ឃ្មុំ​ទាំ​ង​អស់ ត្រូវខិតខំបំផុសចលនាពង្រឹងសមាជិកបក្ស និងអ្ន​កគាំ​ទ្រគ​ណប​ក្ស​រៀ​ប​ចំ​ពិ​ធី​ប​ញ្ចូ​ល​ស​មា​ជិ​កថ្មីៗរបស់គណបក្សឱ្យបានសកម្មផុលផុសគ្រប់មូលដ្ឋាន និងត្រួតពិនិត្យ និងពង្រឹ​ង​កា​រ​គ្រ​ប់គ្រងសមាជិកបក្សតាមក្រុមបក្សនីមួយៗឱ្យបានច្បាស់លាស់ និង​ត្រូវ​ធ្វើ​កា​រ​ជួ​ប​ជុំ​ជា​មួ​យ​ស​មាជិកបក្ស និងអ្នកគាំទ្រគណបក្សជាទ្រង់ទ្រាយតូចៗតាមមូលដ្ឋាន ដើ​ម្បី​ផ្ស​ព្វ​ផ្សា​យ​អំ​ពី​ស្នា​ដៃសមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល សំដៅលើ​ក​ក​ម្ព​ស់​ជំ​នឿ​រប​ស់​ស​មា​ជិ​ក​ប​ក្ស​ និងអ្នកគាំទ្រគណបក្សមកលើគណបក្សយើង។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹង​ប្រព្រឹ​ត្តិ​ទៅ​នៅ​ថ្ងៃ​ទី​០​៥​ ខែមិថុនា ឆ្នាំ២០២២។

សម្តេចប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បាន​គូ​ស​ប​ញ្ជាក់​ថា​ ដើម្បីទទួលបានជ័យជម្នះជូនគណបក្សនោះការងារទាំងអស់ មិនមែនជាកិច្ចការ ដោ​យ​ឡែ​ក​របស់បេក្ខជននោះទេ តែជាការងារដែលត្រូវមានកិច្ចសហការដឹកនាំពីក្រុមការងារគណបក្ស និង​គណបក្សគ្រប់ថ្នាក់ ដើម្បីធ្វើការងារទាំងនោះប្រកបដោយប្រសិទ្ធភាព ដោ​យត្រូ​វ​ខិ​ត​ខំ​អ​នុ​វ​ត្ត​គ្រប់ការងារ ដែលត្រូវធ្វើបន្តតាមការណែនាំរបស់ គណៈអចិន្ត្រៃយ៍ នៃ​គណៈ​ក​ម្មា​ធិ​កា​រក​ណ្តា​ល និងផែនការរបស់គណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុកបានដាក់ចេញ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!