ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

ការដាំបន្លែក្នុងផ្ទះសំណាញ់បានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សហគមន៍កសិករអូររាំងឪមានជ័យ នៃខេត្តត្បូងឃ្មុំបង្ហាញថា ការដាំបន្លែក្នុងផ្ទះសំណាញ់ បានផ្តល់ប្រយោជ ន៍ជាច្រើនសម្រាប់ប្រជាកសិ ករតាមមូលដ្ឋានឱ្យមានភាពងាយស្រួលជាងមុនមិនបារម្ភបញ្ហាសត្វល្អិតរំខាន ពិសេសដាំដុះបានគ្រប់រដូវកាល។  ហាន សុខមឿន ប្រធានសហគមន៍កសិកម្មអូររាំងឪមានជ័យ បានឱ្យវិទ្យុ ជាតិកម្ពុជាដឹងថា ការដាំបន្លែក្នុងផ្ទះសំណាញ់ មានលក្ខណៈងាយស្រួល៣យ៉ាង ៖

ទី១ ងាយស្រួលការគ្រប់ គ្រងថែរក្សា សំណើមបានយូរ កាត់បន្ថយការប្រើប្រាស់ទឹកបានច្រើន។

ទី២ ការពារសត្វល្អិតបានល្អមិនបាច់បាញ់ថ្នាំគីមី និងទី៣ ធន់នឹងអាកាសធាតុ ទោះរដូវប្រាំង រដូវភ្លៀង ក៏ដាំបាន ព្រោះដំបូលផ្ទះសំណាញ់ប្រក់ទៅដោយកៅស៊ូ ការពារកំដៅព្រះអាទិត្យ UV ដែលធ្វើឱ្យបន្លែបានផល ១០០ភាគរយ ខុសពីដាំនៅទីវាលពេលខ្លះ គ្មានបានផលអ្វីទាំងអស់ ។

លោកបន្តថា សម្រាប់សមា ជិកក្នុងសហគមន៍ របស់លោកបានដាំស្ពៃក្រញ៉ាញ់ និងស្ពៃតឿក្នុងរោងសំណាញ់ មានចំនួន២រោង ឃើញថា ចំណេញច្រើនទាំងផ្ទៃដីដាំដុះ កម្លាំងពលកម្ម ជាពិសេសដំណាំលូតលាស់បានល្អមានទិន្នផលខ្ពស់ និងអាចរក ចំណូលបានពេញមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រសើរជាងមុន។

សំឡេង៖«ការដាំបន្លែនៅក្នុងផ្ទះសំណាញ់នេះងាយស្រួល ដោយសារមិនសូវមានសត្វ ល្អិតបំផ្លាញហើយអាកាស ធាតុក៏មិនសូវប៉ះពាល់ហើយការប្រមូលផលក៏ល្អជាងការដាំនៅខាងក្រៅ។ហើយវាក៏ បានជួយកាត់បន្ថយការលំ បាកនៅក្នុងគ្រួសារដោយសារយើងមានប្រាក់ចំណូលល្អប្រសើរជាងមុនហើយវាក៏មិនសូវលំបាកដោយសារយើងមានទីផ្សារល្អ ហើយយើងមានខាងសម្ភារដាំទំនើបៗចឹងទៅវាល្អប្រសើរជាងមុន»។

លោកបានបន្ថែមថា បន្លែសុវត្ថិភាពដែលដាំក្នុងរោងសំ ណាញ់ នៅតែមានតម្រូវការច្រើនពីអតិថិជន ដោយសារវាមានតម្លៃសមរម្យ រសជាតិឆ្ងាញ់ និងមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ដូច្នេះកសិករដទៃគួរងាកមកដាំបន្លែក្នុងផ្ទះសំណាញ់ ឱ្យបានច្រើន ដើម្បីបំពេញតម្រូវការអតិថិជន៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!