ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

កម្លាំងនគរបាលប៉ុស្តិ៍ឈើទាលឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទល្មើសលួច

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២

វេលាម៉ោង ០០:១៥នាទីចំណុចកើតហេតុមុខផ្ទះជនរងគ្រោះស្ថិតនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ មាន ០១នាក់ឈ្មោះ ឈឿន សុថៃភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់គ្រឿងសំណង់ មានទីលំនៅភូមិ ឃុំកើតហេតុ។

ជនសង្ស័យមានគ្នាចំនួន 0៣នាក់:

១/ឈ្មោះ អ៊ុល សារិន ហៅស្វិត ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ (ឃាត់ខ្លួន)។

២/ឈ្មោះ ជឿន វ៉េត ហៅញ៉ាន់ ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដើររើសអេតចាយ (ឃាត់ខ្លួន)។

៣/ឈ្មោះចាន់ ថា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដើររើសអេតចាយ(ឃាត់ខ្លួន)។
*អ្នកទាំង៣មានទីលំនៅភូមិ ដើមស្នែង សង្កាត់ច្បារអំពៅ២ ខណ្ឌ័ច្បារអំពៅ រាជធានី ភ្នំពេញ។

វត្ថុចាប់ចាប់យក :
១/ទុលឡឺវីស ចំនួន ០៥ដើម។

២/កូនសោរ ចំនួន ០២ដើម។

៣/ដែកកាប់ ចំនួន ០១ដើម។

៤/កន្ត្រៃចំនួន ០១ដើម។៥/កាំបិតប៉័ងតោចំនួន ០១ដើម។

៦/ញញួរ ចំនួន ០១ដើម ។

៧/ចង្កិះលេខម៉ូតូចំនួន ០១ដើម។

៨/កាបូកស្ពាយចំនួន០១ ។

៩/ម៉ូតូសណ្តោងជាប់រទេះចំនួន០១គ្រឿង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា!នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងខាងលើ មុនពេលកើតហេតុ ជនរងគ្រោះ បានបិទទ្វារបងផ្ទះចូលសម្រាកក្នុងផ្ទះជាមួយក្រុមគ្រួសារ ស្រាប់តែលឺសម្លេងដូចមានគេរើ កកាយរបស់របរនៅមុខផ្ទះ ក៏ក្រោកមើលតាមកាំម៉ារ៉ាសុវត្ថិភាព រួចបានឃើញជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពលួចយកដែកដែលទុកនៅមុខផ្ទះ លើកដាក់លើរ៉ឺម៉កភ្លាមនោះជនរងគ្រោះបានចេញមកមើលជាមួយបងប្អូន និងឃាត់ជនសង្ស័យទាំង៣បាន រួចរាយការណ៍មកកម្លាំងប៉ុស្តិ៍ឈើទាល ក្រោយពីទទួលបានព័ត៌មាន កំលាំងប៉ុស្តិ៍បានចុះអន្តរាគមន៍ បន្ទាប់ពីសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យទាំង៣ខាងលើ រួមទាំងវត្ថុតាងមកសាកសួរបន្តនៅប៉ុស្តិ៍ឈើទាល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា:ខ្លួនពិតជាបាន ប្រព្រត្តឹសកម្មភាពលួចយកដែករបស់ជនរងគ្រោះពិតប្រាកដមែន ហើយកន្លងមកប្រហែល១ខែមុនមិនចាំថ្ងៃ ជនសង្ស័យធ្លាប់បានធ្វើសកម្មភាព លួចយកដែកគេម្តងដែល នៅម្តុំឃុំឈើទាល នឹងធ្លាប់ប្រើប្រាស់គ្រឿងញៀនជាប្រចាំ។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!