ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

សិង្ហបុរី និងឥណ្ឌូណេស៊ី ជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានពិភាក្សាគ្នាអំពីវិធានការនៃការពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ និងការទទួលស្គាល់ការចាក់វ៉ាក់សាំង នៅឯកិច្ចប្រជុំរបស់មេដឹកនាំសិង្ហបុរី-ឥណ្ឌូណេស៊ីកាលពីថ្ងៃទី២៥ ខែមករា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយជំនួបនោះ លោក វីដូដូ បាននិយាយថា លោក និងលោក លី បានផ្តោតការពិភាក្សារបស់ពួកគេទៅលើរបៀបនៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច។

សារព័ត៌មាន Antara News បានដកស្រង់សម្តីរបស់លោក វីដូដូ ដែលបាននិយាយថា ប្រទេសសិង្ហបុរីនាពេលបច្ចុប្បន្ននេះគឺជាអ្នកវិនិយោគធំជាងគេនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២១ ប្រទេសសិង្ហបុរីបានវិនិយោគទឹកប្រាក់ ៧,៣ប៊ីលានដុល្លារអាម៉េរិកនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

នៅក្នុងកិច្ចប្រជុំនោះ ភាគីសិង្ហបុរីបានប្តេជ្ញាក្នុងការវិនិយោគបន្ថែមទឹកប្រាក់ ៩,២ប៊ីលានដុល្លារអាម៉េរិកទៀត ដោយរួមមានទាំងគម្រោងថាមពលកកើតឡើងវិញ និងថាមពលថ្មីនៅលើកោះ Batam ក្នុងប្រជុំកោះ Riau កោះ Sumba និងស្រុក Manggarai ខាងលិចក្នុងខេត្ត Nusa Tenggara ខាងកើត ក៏ដូចជាមជ្ឈមណ្ឌលដឹកជញ្ជូននៅកំពង់ផែ Tanjung Priok ក្នុងទីក្រុងហ្សាការតាផងដែរ។

លោក វីដូដូ បានសង្កត់ធ្ងន់ថា ការវិនិយោគទៅលើវិស័យថាមពល និងថាមពលកកើតឡើងវិញ នៅតែបន្តជាវិស័យអាទិភាពរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតង និងនិរន្តរភាព។

យោងតាមមេដឹកនាំឥណ្ឌូណេស៊ីរូបនេះបានឱ្យដឹងថា ដើម្បីគាំទ្របរិយាកាសវិនិយោគបៃតង ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) មួយចំនួននៅក្នុងកិច្ចប្រជុំនោះ ដែលរួមមានទាំង MoU ស្តីពីកិច្ចសហប្រតិបត្តិការថាមពល និង MoU មួយទៀត ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចបៃតង និងសារាចរសេដ្ឋកិច្ច។

ដើម្បីបន្តរក្សាស្ថេរភាពហិរញ្ញវត្ថុ និងរូបិយវត្ថុ ក្នុងការគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត កិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនទៀតក៏ត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរផងដែរ ដោយរួមទាំងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការបន្តរយៈពេលមួយឆ្នាំទៀតសម្រាប់កិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណទ្វេភាគី (LCBSA) ។

លោក វីដូដូ បានប្រកាសថា ប្រទេសទាំងពីរក៏កំពុងបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការលើការទទួលស្គាល់ការចាក់វ៉ាក់សាំង និងការធ្វើសមកាលកម្មទិន្នន័យវ៉ាក់សាំង ក៏ដូចជាអន្តរប្រតិបត្តិការរវាងវេទិកាប្រកាសវេជ្ជសាស្រ្ដតាមប្រព័ន្ធអនឡាញ៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!