ទាន់ហេតុការណ៍
ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
0

វេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយអំពីការធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ នៅតាមដងទន្លេមេគង្គក្រោម ក្នុងឃុំចំនួន៤ របស់ស្រុកលើកដែក ខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល ៖ នៅថ្ងៃ ពុធ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២

មន្ត្រីជាន់ខ្ពស់ក្រសួង រ៉ែ និងថាមពល អំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋ ដែលរស់ក្នុងតំបន់ធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ ស្ថិតនៅឃុំពាមរាំង ឃុំសណ្តារ ឃុំព្រែកដាច់ និងក្អមសំណ ស្រុកលើកដែក សូមរាយការណ៍ ពីការបូមខ្សាច់ លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ត្រូវរាយការណ៍មកអាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីឱ្យអាជ្ញាធរខេត្ត និងក្រសួងចាត់វិធានការលើ ក្រុមហ៊ុនបានទាន់ពេលវេលា។

នេះជាការអំពាវនាវរបស់ឯកឧត្តម ឌិត ឌីណា រដ្ឋលេខាធិការក្រសួង រ៉ែ និងថាមពល ក្នុងឱកាសឯកឧត្តម អញ្ជើញចូលរួម វេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយអំពីការធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ នៅតាមដងទន្លេមេគង្គក្រោម នៅឃុំពាមរាំង ឃុំសណ្តារ ឃុំព្រែកដាច់ និងក្អមសំណ របស់ស្រុកលើកដែក ខេត្តកណ្តាល ដោយមានការចូលរួមពីឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ។

ឯកឧត្តមបន្តថា អាជ្ញាធរឃុំទាំង៤នឹងទទួលបាននូវផែនទី និងទីតាំងច្បាស់លាស់ ក្នុងការបូមស្ដារក្នុងភូមិសាស្ត្ររបស់ខ្លួន ដូចនេះអាជ្ញាធរឃុំទាំង៤ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អោយបានយល់ច្បាស់នូវទីតាំង ហើយការបូមខ្សាច់ គឺបូមចាប់ពី ម៉ោង ៦ព្រឹក ទៅដល់ម៉ោង៦ល្ងាច គឺមិនអនុញ្ញាតឱ្យធ្វើការបូម លើសម៉ោងដែលក្រសួងបានកំណត់ឡើយ។ ក្នុងករណីមានការបូមខុសច្បាប់ ម៉ោងឬខុសទីតាំង ឯកឧត្តមអភិបាលរងខេត្ត បានសំណូមពរឱ្យប្រជាពលរដ្ឋត្រូវរាយ ការណ៍ភ្លាមៗមកក្រសួងតាមរយៈលេខទូរសព្ទ095 727 727 ហើយរាល់ការប្តឹងរបស់បងប្អូនប្រជាពលរដ្ឋគឺត្រូវបានរក្សាការសំងាត់។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា វេទិកាសាធារណៈនៅពេលនេះ គឺ ដើម្បីអោយប្រជាពលរដ្ឋជ្រាបកាន់តែច្បាស់អំពីការធ្វើអាជីវកម្ម ខ្សាច់សំណង់ និងដីល្បាយខ្សាច់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបាន ទទួលយកសំណូមពរពីផលប៉ះពាល់មួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមបន្ថែមទៀតថា ការបូមខ្សាច់តាមបែបបច្ចេកទេស គឺមិនធ្វើឱ្យមានការបាក់ច្រាំង និងមិនផ្តល់ផលប៉ះពាល់ដល់ទន្លេទេ តែ ថែមទាំងជួយដល់ទន្លេអោយមានជំរៅជ្រៅ ធ្វើឱ្យចរន្តទឹករត់ត្រូវគន្លង ជៀសផុតពីការបាក់ច្រាំងទៀតផង។

ឯកឧត្តមក៏បានបញ្ជាក់ពីកត្តាដែលបង្កឱ្យមានការបាក់ច្រាំងគឺដោយសារតែនៅកណ្តាលទន្លេយើងមានសភាពរាក់ ធ្វើអោយខ្សែទឹកបុកមកខាងៗច្រាំងទន្លេ បង្កជាការបាក់ស្រុត ហើយក៏អាចបណ្តាលមកពីទូក និងកាណូតធំៗបើកនៅ ជិតច្រាំងផងដែរ ពិសេសគឺការបូមខ្សាច់បែបអណាធិបតេយ្យ គ្មាន អញ្ញាប័ណ្ណត្រឹមត្រូវពីស្ថាប័នជំនាញ គ្មានបច្ចេទេសដែលមិនបានសិក្សាពីជំរៅ និងចរន្តទឹកហូររបស់ទន្លេ។ ហើយការបូមស្ការទន្លេ នេះ គឺជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីសំរួល ចរន្តទឹក និងនាវាចរណ៍ ធ្វើឱ្យទន្លេមានសភាពជ្រៅឡើងវិញ ព្រមទាងកាត់បន្ថយការបាក់ច្រាំងទន្លេទៅថ្ងៃអនាគត់ផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!