ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

ឯកឧត្តម ខៀវ កាញារីទ្ធ កោត សរសើរស្នាដៃសៀវភៅ «កម្ពុជារឿងរ៉ាវនយោបាយ សង្គ្រាម និងស្នេហា»ដែលនិពន្ធដោយ ឯកឧត្តម ឯក ថា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន  បាន កោតសរសើរស្នាដៃសៀវភៅ «កម្ពុជារឿងរ៉ាវនយោបាយ សង្គ្រាម និងស្នេហា»ដែលនិពន្ធដោយ ឯកឧត្តម ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋ មន្រ្តី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធានប្រចាំការអង្គភាពអ្នកនាំពាក្យរាជរដ្ឋា ភិបាល ដែលផលិតសៀវភៅបានល្អ ទុកបំរើដល់អ្នកអាន និងអ្នកស្រាវជ្រាវ។

ការកោតសរសើររបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននេះ បានធ្វើឡើងក្នុងឱកាសទទួលសៀវភៅពីឯកឧត្តម ឯក ថា ចំនួន២០ច្បាប់ នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានកោតសរសើរ និងវាយ តម្លៃខ្ពស់ ចំពោះឯកឧត្តម ឯក ថា ដែលបានប្រឹងប្រែងសិក្សាស្រាវជ្រាវចងក្រងជាសៀវភៅ ប្រលោមលោកបែបប្រវត្តិសាស្រ្តមានចំណងជើងថា «កម្ពុជារឿង រ៉ាវនយោបាយ សង្គ្រាម និងស្នេហា» ជាភាសាអង់គ្លេសនេះឡើង ហើយជាភាសាអង់គ្លេស ដែលមិនត្រឹមតែបានដឹង បានយល់នៅក្នុងប្រទេសនោះទេ ជនបរទេសក៏បានមើល ដឹងពីរឿងរាវទាំងអស់នេះផងដែរ។

ក្នុងជំនួបនោះ ឯកឧត្តម ឯក ថា បានជម្រាបជូនថា សៀវភៅដែលកម្ពុជា រឿងរ៉ាវនយោបាយ សង្គ្រាម និងស្នេហា  មានចំនួនបីភាគ ដោយភាគទីមួយ បាននិយាយ អំពីកត្តាដែលរួមចំណែកឱ្យមានសង្គ្រាមនៅកម្ពុជា កាលពីអំឡុងឆ្នាំ ១៩៥០ ជាងរហូតដល់ឆ្នាំ១៩៨៩។ មានចំណងជើងតូចមួយនៅខាងក្រោមសៀវភៅ និយាយថា មេរៀនកម្ពុជាពីពេលនោះនិងឥឡូវនេះ។

សម្រាប់ភាគ ទីពីរ សៀវភៅនេះ គឺបែបប្រលោមលោកនយោបាយ វប្បធម៌ ប្រពៃណី ការទូតដែលមានចំណងជើងថា «ប្រយុទ្ធសត្រូវប្រទះស្នេហ៍» គឺនិយាយអំពីទាហានកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលជួយសង្គ្រោះ ប្រជាជនកម្ពុជារួចរស់ជីវិតពីសង្គ្រាមដូចជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីផ្ដួលរំលំរបបខ្មែរក្រហម។

ទាហានកងទ័ពស្ម័គ្រចិត្តវៀតណាមមួយរូបដែលបាន វង្វេងនៅក្នុងព្រៃ ទឹកដីនៅក្នុងការធ្វើសង្គ្រាមនៅកម្ពុជា ហើយក៏បានស្រឡាញ់ រួមរស់គ្នាជាមួយមេបញ្ជាការខ្មែរ ក្រហម ហើយការស្រឡាញ់របស់ពួកគេ នៅក្នុងព្រៃនោះ គឺមានតែសេចក្ដីស្រឡាញ់ទេ ដែលអាចរួមចំណែកឈានទៅសង្គមមួយដែលមានសុខដុមនីយកម្ម កុំឱ្យមើល ឃើញគ្នាជាសត្រូវប៉ុន្តែមើល ឃើញគ្នា ជាមិត្តភក្តិ។ ភាគទីបី នៅក្នុងសៀវភៅនេះ គឺនិយាយអំពីប្រលោមលោកបែបនយោបាយគឺ «ស្នេហ៍វែងអន្លាយជីវិតខ្លី» គឺពណ៌នាអំពីរឿងហេតុដែលបានកើត ឡើង នៅក្នុងសង្គមក្រុមគ្រួសារខ្មែរ ក្ដីស្រឡាញ់ សង្គ្រាម ការផ្លាស់ប្តូរ សេដ្ឋកិច្ច នយោបាយ ការទូតប្រពៃណី នៅក្នុងប្រទេសកម្ពុជា និងចំណុចផ្សេងៗទៀត។

សៀវភៅនេះកម្រាស់ជាង ៥០០ទំព័រ  ហើយមានការគាំទ្រពី ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី និងបញ្ញវន្តបរទេសជាច្រើន។ សៀវភៅជាភាសា អង់គ្លេសនេះ មានលក់នៅទីផ្សារ ក្នុងស្រុក ១ ក្បាលតំលៃ ២០ ដុល្លារ និងនាំយកទៅលក់នៅឯប្រទេសអូស្ត្រាលី ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងទៅបណ្តាប្រទេស នៅអឺរ៉ុប ថែមទៀតផងដែរ។

ឯកឧត្តម ឯក ថា បានបញ្ជាក់ថា ដោយសារសៀវភៅនេះជាភាសាអង់គ្លេស លោកនឹងធ្វើ ជា EBOOK ដាក់អានហើយធ្វើការលើកទឹកចិត្ដយុវជនខ្មែរ ដែលចេះផ្នែក ឌីហ្សាញ បើកជាវេបសាយដាក់សៀវភៅនេះចូល ដើម្បីទទួលកម្រៃ សម្រាប់ជួយដល់ការងារមនុស្សធម៌ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!