ទាន់ហេតុការណ៍
ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន=>ក្ដៅៗ ហុយៗសើមៗ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!
0

លោក​វរសេនិយ៍​ឯក ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយ​ដឹកនាំ​កងកំលាំង​ចុះ​ត្រួតពិនិត្យ​ករណី​លោកយាយ អាយុ ៧១ ឆ្នាំ ធ្វើអត្តឃាត នៅ​ឃុំ​ភូមិ​ធំ ស្រុក​កៀនស្វាយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ស្រុក​កៀនស្វាយ​ខេត្តកណ្តាល៖នៅ​ថ្ងៃ​អង្គារ ០៨​រោច ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធសរាជ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២២

លោក​វរសេនិយ៍​ឯក ព្រុំ សំណាង​អធិការ​ស្រុក​កៀនស្វាយ​ដឹកនាំ​កងកំលាំង​ចុះ​ត្រួតពិនិត្យ​ករណី​អត្តឃាត​កើតហេតុ​ឡើង ថ្ងៃទី​២៥.០១.២០២២ វេលា​ម៉ោង ០២:៣០​នាទី ចំណុចកើតហេតុ​: ស្ថិតនៅ​ភូមិរ​ទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

​ជនរងគ្រោះ​ឈ្មោះ ធន់ សាវុន ភេទ​ប្រុស អាយុ ៧១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មាន​លំនៅ​ភូមិរ​ទាំងត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ( មនុស្ស​ចាស់​វង្វេង មាន​ជំងឺ​ប្រចាំកាយ )​។

​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ វេលា​ម៉ោង ០៨:៣០​នាទី តាម​ការបំភ្លឺ​របស់​ឈ្មោះ អ៊ុច ប៊ុន​នី ភេទ​ស្រី អាយុ ៥៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ត្រូវជា​កូនប្រសារ​ស្រី​របស់ សព​ឈ្មោះ ឈុំ សាវុន ភេទ​ស្រី អាយុ ៧៣​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិរ​ទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​
​តាម​ការសាកសួរ​អោយដឹងថា ម្តាយក្មេក​គាត់ បាន​សំរាក​នៅក្នុង​បន្ទប់​ក្រោមផ្ទះ ជាមួយ​ចៅ​ប្រុស​បង្កើត ចៅ​ប្រសារ​ស្រី នឹង​ចៅទួត​ប្រុស​ស្រី ចំនួន ០៣​នាក់​ទៀត បាន​នាំគ្នា​ចូលដេក​ក្នុង​បន្ទប់​ថ្ម ទ្វារ​ដែក ក្រោមផ្ទះ តាំងពី​ម៉ោង ០៧:៣០​នាទី​យប់ ថ្ងៃទី ២៤ ខែ​មករា ឆ្នាំ​២០២២ រហូតដល់​ម៉ោង ២:៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២២ ក៏​បានលឺ​សំលេង​គោះទ្វារ តែ​មិនលឺ​សំលេង​ស្រែក​ហៅ​ទេ ដូច្នេះ​នាង​ខ្ញុំ​ស្មានតែ​ឆ្កែ​កេះ​ទ្វារ ក៏​បាន​ដេក​ទៅ​វិញ​ទៅ ។

​លុះដល់​ម៉ោង ៦:៤០​នាទី នៅ​ថ្ងៃ ខែ ឆ្នាំ​ដដែល កូនប្រសារ​ស្រី​ឈ្មោះ អ៊ុច សុខ​នី ភេទ​ស្រី បាន​អោយ​កូនប្រសារ​ឈ្មោះ ប៉ាត់ សុវណ្ណ​ដាលីន ភេទ​ស្រី ដាស់​ម្តាយក្មេក​ហូប​បបរ ដោយ​ឃើញ​គាត់​មិន​ទាន់​ក្រោក​ក៏​ទុក​បបរ​នៅ​ចុងជើង​ជនរងគ្រោះ បាន​ប្រហែល ៣០​នាទី កូនប្រសារ​ស្រី បាន​ដាស់​គាត់​ម្តង ដោយ​អង្រួន​ជើង​គាត់ ក៏​បាន​ឃើញ​ឈាម​ហូរ​ចេញ​ពីសា​រ៉ុង​គាត់ បាន​ផ្អើលឆោឡោ ហៅ​ប្តី​របស់​គាត់ កូនប្រសារ មក​មើល​ស្រាប់តែ​ឃើញ​មាន​ស្នាម​កាំបិត​ចាក់​លើ​ពោះ​គាត់ ចំនួន ៣​កាំបិត ។

​ពេល​ដឹង​ថា​ម្តាយក្មេក​របស់​គាត់​ឈ្មោះ ឈុំ សាវុន ភេទ​ស្រី បាន​ស្លាប់ ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ ឃុំ និង​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ភូមិធំ ក្រោយពី​ទទួលបាន ព័ត៌មាន​ភ្លាម​កំលាំង​នគរបាល​ប៉ុស្តិ៍​ភូមិធំ សហការ​ជាមួយ​កំលាំង​ជំនាញ​កោសល្យវិឆ្ច័យ ពិនិត្យ​ហេតុ ស្រុក ខេត្ត អាជ្ញា​ភូមិ ឃុំ នឹង​គ្រូពេទ្យ​ឃុំ​ភូមិធំ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព ។ ក្រោយ​ពេល​កំលាំង​ជំនាញ​ពិនិត្យ​ហេតុ នឹង​គ្រូពេទ្យ​បាន​ពិនិត្យ​សព​ឈ្មោះ ឈុំ សាវុន ភេទ​ស្រី ស្លាប់​ដោយសារ អត្តឃាត ។

​ក្រុមគ្រួសារ​សព​ទទួល​ស្គាល់​ថា​ឈ្មោះ ឈុំ សាវុន ភេទ​ស្រី ពិតជា​ស្លាប់​ដោយសារ អត្តឃាត នឹង​មិន​មាន​ការ​ប្ដឹង​តវ៉ា​អ្វី​ឡើយ ។ សាកសព​ឈ្មោះ ឈុំ សាវុន ភេទ​ស្រី បាន​ប្រគល់ជូន​ក្រុមគ្រួសារ​សព​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!