ទាន់ហេតុការណ៍
ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន=>ក្ដៅៗ ហុយៗសើមៗ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!
0

ឯកឧត្តម​ ហាន​ កុសល​ បានចាត់ទុកថា​ ធនធានមនុស្សដែលរឹងមាំជាក្តី​សង្ឃឹមសម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ចាម​:​ ក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២​ ឆ្នាំ២០២២​ នាព្រឹក​ថ្ងៃទី​២៦​ ខែមករា​ ឆ្នាំ​២០២២​នេះ​ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម​ បានថ្លែងថា​ ធនធាន​មនុស្ស​ដែល​រឹងមាំ​​ ជា​ក្តី​សង្ឃឹម​សម្រាប់​ការ​អភិវឌ្ឍ​អភិវឌ្ឍន៍​​សង្គមជាតិ​ និង​ភពផែនដី​ គឺ​ធនធាន​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ ​ព្រោះថា​ផ្តេីម​ចេញ​ពី​សុខភាព​ល្អនេះហេីយ​ ដែលធ្វើ​ឲ្យ​មនុស្ស​មាន​ចំណេះដឹង​ តាម​រយៈ​ការ​ផ្ដល់​ឱកាស​ ដែល​រាជរដ្ឋាភិបាល​ផ្តល់​ឲ្យ​ ទាំងសុខភាព​ល្អ​ ចំណេះដឹង​ ការ​ប្តេជ្ញា​ចិត្ត​ ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​សង្គមជាតិ​ ឲ្យ​មាន​ការ​រីកចម្រើន​ ។

ឯកឧត្តម​អភិបាល​រង​ខេត្ត​​ បានបន្តថា​ចំពោះ​ការ​ថែទាំ​សុខភាព​ ជា​ការ​ទទួល​ខុសត្រូវ​របស់​បុគ្គល​​ម្នាក់​ៗ​ ផ្តេីម​ចេញ​ពី​មនុស្ស​ម្នាក់​ៗ​មុន​គេ​ ដែល​ត្រូវ​យល់ដឹង​ពី​របៀប​នៃ​ការ​ការ​ហូបចុក​ អ្វី​ដែល​មិន​ត្រូវ​ហូប​ នឹងអ្វី​ដែល​ត្រូវ​ហូប​ ដេីម្បី​ឲ្យ​យេីងមាន​សុខភាព​ល្អ​​ ជាពិសេស​ត្រូវ​យក​អនាម័យ​ជា​គោល​ និងសុខភាព​ជា​គុណតម្លៃ​ ។ ដោយឡែក​ការ​គ្រប់គ្រង​សំរាម​ក្នុង​មូលដ្ឋាន​ សុទ្ធតែ​​ពាក់ព័ន្ធ​នឹង​សុខភាព​​ ក្នុងនោះ​បញ្ហា​ទឹក​ស្អាត​ ហើយ​នឹង​អនាម័យ​ជនបទ​ និង​ការងារ​ផ្សេង​ៗ​ជាច្រើន​ទៀត​ ដែលយេីង​ត្រូវ​គិតគូរ​ ​ដេីម្បី​ធានា​ថា​ប្រជាពលរដ្ឋ​យេីង​​មាន​សុខភាព​ល្អ​ ព្រោះសុខភាព​ជា​កត្តា​សំខាន់ជាងគេ​បំផុត​របស់​មនុស្ស​ ដែល​ធ្វើ​ឲ្យ​យើងអាច​ឈាន​ទៅ​ដល់​ការ​អភិវឌ្ឍ​ខ្លួន​ឯង​ ក្រុមគ្រួសារ​ សហគមន៍​ និង​សង្គម​ជាតិ​ទាំង​មូល​ផងដែរ​​ ។

ឯកឧត្តម​ ហាន​ កុសល​ បាន​ក្រេីនរំលឹក​ថា​ បច្ចុប្បន្ន​នេះ​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ដាក់​ផែនការ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ត្រូវ​​ជម្រុញ​ប្រជាពលរដ្ឋ​ ឲ្យ​មាន​ការ​ប្រើប្រាស់​បន្ទប់ទឹក​បង្គន់​អនាម័យ​ ដោយ​បច្ចុប្បន្ន​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​ក្នុង​ខេត្តកំពង់ចាម​ នៅ​ខ្វះ​តែ​២០%តែប៉ុណ្ណោះ​​ ដូច្នេះ​សូម​លោក​ លោកស្រី​ ដែល​ជា​អាជ្ញាធរ​មូលដ្ឋាន​​ទាំង​អស់​ ត្រូវ​ជួយ​ជម្រុញ​រិះរក​វិធី​ណា​ ដើម្បី​ឲ្យ​បងប្អូន​​ប្រជាពលរដ្ឋ​យេីងបានរប្រេីប្រាស់​បន្ទប់ទឹក​ឲ្យ​បាន​គ្រប់ៗ​ខ្នងផ្ទះ​​ តាម​រយៈ​ការ​រត់រក​សេវា​សាធារណៈ​ ផ្សេងៗ​ ។

ឯកឧត្តមអភិបាលរងខេត្ត​ បានបញ្ជាក់ថា​ បច្ចុប្បន្ន​វិស័យ​កសិកម្ម​នៅ​តែ​នាំមុខគេ​ ដែល​មាន​ដូចជា​ការ​នាំចេញ​អង្ករ​ បន្លែ​ គ្រាប់​ធញ្ញជាតិ​ និងកសិឧស្សាហកម្ម​ផ្សេងៗ​ ដូច្នេះ​គម្រោង​កាត់បន្ថយភាពក្រី​ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២​ ឆ្នាំ២០២២​នេះ​ ​ត្រូវ​​ផ្តោតសំខាន់​ទៅលេីវិស័យ​កសិកម្ម​នៅ​ឯ​ជនបទ​​ តាម​រយៈ​ការ​ចិញ្ចឹម​សត្វ​ ការ​ផ្ដល់​ជូននូវ​ពូជ​ដំណាំ​ ​បន្លែ​ផ្សេង​ៗ​ គឺធ្វើ​យ៉ាងណា​ យេីងត្រូវ​លេីក​កម្ពស់​ការ​​យកចិតទុកដាក់​ ដេីម្បី​ផ្តល់​ឱកាស​ឲ្យ​ប្រជាកសិករ​យើង​នៅ​តាម​មូលដ្ឋាន​ បាន​ប្រតិបត្តិការណ៍​ដាំដុះ​ ការ​ទទួល​បាន​ជំនួយ​បច្ចេកទេស​ ហើយ​នឹង​ការ​យក​ផលិតផល​របស់​គាត់​ ទៅ​លក់​នៅ​ឯ​ទី​ផ្សារ​ តាម​រយៈ​ការ​សម្រួល​ ការ​ផ្តល់​សេវា​សាធារណៈ​ និង​ការ​កសាង​ផ្លូវ​ផងដែរ​ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!