ទាន់ហេតុការណ៍
ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន=>ក្ដៅៗ ហុយៗសើមៗ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!
0

រដ្ឋមន្ត្រីក្រសួងសាធារណការគាំទ្រគម្រោងលើវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការស្ថានីយ៍សាកថ្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន១០ ទីតាំង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញការគាំទ្រដល់គម្រោងលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការស្ថានីយ៍សាកថ្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន១០ទីតាំង ដើម្បីទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់ពីសំណាក់សាធារណជនទូទៅ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា ធារណការ និងដឹកជញ្ជូន បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Zhang Hailong ប្រធានសភាពាណិជ្ជកម្មចិន ដោយមានការអមដំណើរពីតំណាងក្រុមហ៊ុន CACS និងតំណាងក្រុមហ៊ុន GCC ដើម្បីស្នើសុំអនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រីទាក់ទងនឹងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសសម្រាប់វិស័យនេះ ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយនៅកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២ នៅទីស្តីការក្រសួង ។
ក្នុងឱកាសនោះ តំណាងក្រុមហ៊ុននីមួយៗបានបង្ហាញនូវបទពិសោធន៍ និងសកម្ម ភាពការងាររបស់ខ្លួន ក៏ដូចជាទំនាក់ទំនងជាមួយនឹងបណ្ដាក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀត ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី និងបានជម្រាបជូនអំពីគម្រោងដំឡើងស្ថានីយសាកថ្មរថយន្តEVs ចំនួន ១០ទីតាំង ដើម្បីជំរុញលើក ទឹកចិត្ត និងទាក់ទាញការចាប់ អារម្មណ៍ឱ្យមានការប្រើប្រាស់ពីសំណាក់សាធារណជនទូទៅ។

ថ្លែងក្នុងជំនួបនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រដល់គម្រោងដែលក្រុម ហ៊ុនស្នើឡើង និងបានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនផ្តោតការចាប់អារម្មណ៍លើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការស្ថានីយ៍សាកថ្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី នៅ ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការបំពុល បរិស្ថាន និងបានបង្ហាញការព្រួយបារម្ភលើការបោះចោលអាគុយចាស់ៗចេញពីរថយន្ត ដើរថាមពលអគ្គិសនី និងបានស្នើឱ្យក្រុមហ៊ុនពិចារណាលើបញ្ហានេះឱ្យបានសមស្រប ដើម្បីចៀសវាងការធ្វើឱ្យប៉ះ ពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា ក្រសួងគ្រោងនឹងរៀបចំដាក់តាំងបង្ហាញរថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុង Showroom ក្នុងបរិវេណទីស្តីការក្រសួង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន ក៏ដូចជាអ្នកប្រើប្រាស់យាន យន្តសម្រាប់ធ្វើដំណើរផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីតួនាទីជាអ្នកសម្របសម្រួលរបស់ក្រសួងសាធារណការ និងដឹក ជញ្ជូនរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន និងបានសង្កត់ធ្ងន់ថា ក្រសួងមិន មែនជាចៅហ្វាយរបស់វិស័យឯកជនទេ ប៉ុន្តែជាអ្នកសម្រប សម្រួលសម្រាប់វិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋ កិច្ចឱ្យមានការរីកចម្រើន។

ជាការឆ្លើយតបតំណាងក្រុម ហ៊ុនសន្យានឹងលើកយកបញ្ហាកង្វល់ទាក់ទងនឹងការបោះ ចោលអាគុយចាស់ៗចេញពីរថយន្តដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើង ទៅរាយការណ៍ជូនថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ដើម្បីពិចារណាយកទៅអនុវត្តនៅពេលគម្រោងនេះចាប់ផ្តើមដំណើរការនៅកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!