ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់=>ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន
0

សម្តេចក្រឡាហោម ស ខេង បញ្ជាឱ្យត្រួតពិនិត្យហ្មត់ចត់ចំពោះការដំឡើងតួនាទី និងឋានន្តរស័ក្ដិ ដល់មន្ត្រីនគរបាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាឱ្យមាន ការត្រួតពិនិត្យហ្មត់ចត់បំផុត ក្នុងការដំឡើងតួនាទី និងឋានន្តរស័ក្តិដល់មន្ត្រីនគរបាល។ ការដាក់បទបញ្ជារបស់ប្រមុខដឹកនាំក្រសួងមហាផ្ទៃនេះ ដោយសារការត្រួតពិនិត្យ នាពេលកន្លងទៅ គឺមានមន្រ្តីនគរបាលជាង ២ ០០០ នាក់ ក្នុងចំណោមជាង ៩ ០០០ នាក់ត្រូវបាន ដឹកនាំគេដោយមិនបានរៀនវគ្គជំនាញមូលដ្ឋាននៃវិជ្ជាជីវៈនគរបាលទាល់តែសោះ។

ក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នាព្រឹកថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២២ នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ សម្តេចក្រឡាហោម ស ខេង បានណែនាំឱ្យត្រួតពិនិត្យទៅលើមន្រ្តីនគរបាលដែលធ្វើការយូរឆ្នាំហើយ តែមិនបានឡើងស័ក្តិ ខណៈមន្រ្តីខ្លះទើបចូលធ្វើការ តែបានឡើងតួនាទី និងស័ក្តិជាដើម ដោយសារតែមានសាច់សាលោហិត ជាអ្នកធ្វើការខ្សែធំ ។ សម្តេចក្រឡាហោមកបានលើកឡើងថា គ្រប់នគរបាលទាំងអស់ ត្រូវតែធ្វើការឆ្លងកា ត់វគ្គជំនាញមូលដ្ឋាន យ៉ាងហោចណាស់ឱ្យបាន៤ខែ ដោយមិនអនុញ្ញាតឱ្យដំឡើងតួនាទី និងឋានន្តរស័ក្ដិ ដែលមិនបានធ្វើការរៀនសូត្រវគ្គមូលដ្ឋានឡើយ។

សម្ដេចក្រឡាហោមគូសបញ្ជាក់ថា “តាមការត្រួតពិនិត្យនាពេលកន្លងទៅ មាននគរបាលខ្លះចាប់ពីអនុការិយាល័យឡើងទៅ ពុំទាន់បានធ្វើការរៀនសូត្រ មុខវិជ្ជានគរបាលមូលដ្ឋាននោះទេ ជាក់ស្តែងក្នុងចំណោមជាង៩ពាន់មុខតំណែង គឺបានរកឃើញ ជាង២ពាន់មុខតំណែង ដែលមិនបានឆ្លងវគ្គមូលដ្ឋាន។ នេះហើយជាកំហុសឆ្គង ដែលយើងចាំបាច់ត្រូវតែធ្វើការកែប្រែ ដោយបានរកឃើញបញ្ហានេះ ហើយយើងបានប្រជុំ ដើម្បីឯកភាពគ្នាដោះស្រាយរួចហើយ នឹងធ្វើការណែនាំ នាពេលឆាប់ៗខាងមុខនេះ”។

សម្ដេចក្រឡាហោមបានបន្ដថា មន្រ្តីនគរបាលខ្លះ មានភ័ព្វវាសនាដោយក្នុងមួយឆ្នាំឡើងឋានន្តរស័ក្ដិមួយដង ខណៈមន្រ្តីខ្លះជាច្រើនឆ្នាំមកហើយ ពុំបានឡើងនឹងគេ។ ដូច្នេះហើយត្រូវនាំគ្នាពិនិត្យឱ្យបានច្បាស់លាស់ ដោយត្រូវបញ្ឈប់ការប្រើប្រាស់មនោសញ្ចេតនា បងប្អូន មិត្តភក្ដិ ដើម្បីតួនាទី និងឋានន្តរស័ក្ដិ គប្បីក្រឡេកមើលមន្រ្តីណា ដែលពួកគាត់ខិតខំធ្វើការងារល្អ ហើយត្រូវលើកទឹកចិត្ត និងលើកកម្ពស់តួនាទី និងឋានន្តរស័ក្ដិដល់ពួកគាត់។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្ថែមថា គ្រប់មន្ត្រីនគរបាលដែលទើបតែជាប់ដោយការប្រឡងក្តី ដោយការសម្ភាសន៍ក្តី ក្នុងករណីចាប់បាច់ណាមួយក្តី ត្រូវតែទទួលបានការបណ្តុះបណ្តាល មុខវិជ្ជាជំនាញរបស់នគរបាលជាតិ។ សម្តេចក្រឡាហោមរម្លឹកផងដែរថា កាលពីពេលកន្លងទៅ ការសិក្សារៀនសូត្រត្រូវមានរយៈពេល២ខែកន្លះ ហើយមកដល់ពេលនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ គឺបន្ថែមឱ្យមានរយៈពេល៤ខែ ក្នុងនោះក្រសួងគ្រោងបន្តពិនិត្យលទ្ធភាព លើផែនការរយៈពេលមធ្យម បង្កើនដល់៦ខែ ហើយផែនការរយៈពេលវែង អាចឈានទៅដល់៨ខែ៕ 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!