ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការំខាងពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

ប្រជាពលរដ្ឋផ្ទុះការតវ៉ា ភាពមិនប្រក្រតី ធ្លាយចេញពីស្រុកកូនមុំពាក់ព័ន្ឋការដាក់ដេញថ្លៃ ទូកដរ ចំនួនពីរឃុំ…………

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តរតនគិរី៖
ប្រជាសហគមន៍រស់នៅក្នុងឃុំចំនួន២ គឺ ឃុំ សេរីមង្គល និងឃុំ ត្រពាំងច្រេសស្រុកកូនមុំរបស់ខេត្តរតនគិរី កាលពីរសៀលថ្ងៃទី២៤ខែមករាឆ្នាំ២០២២ បានមកប្រមូលផ្តុំគ្នានៅរម្មណីយដ្ឋានអន្លុងអភិរក្សអេកូទេសចរណ៍ ស្ថិតនៅក្នុងភូមិ៥ (សង្គម) ឃុំត្រពាំងច្រេស ដើម្បីពឹងពាក់ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពអោយជួយផ្សព្វផ្សាយ ពាក់ព័ន្ឋករណីការដាក់ដេញថ្លៃទូកដចំឡងឆ្លងទន្លេស្រែពកសំរាប់ឆ្នាំ២០២២ ប្រព្រិត្តិទៅដោយមិនមានតន្លាភាពកាលពីថ្ងៃទី២៦ខែវិច្ចិកាឆ្នាំ២០២១កន្លងផុតទៅ។
ប្រជាពលរដ្ឋទាំងពីរឃុំបានអះអាងថា
. ការដាក់ដេញថ្លៃរបស់អាជ្ញាធរមិនមានតន្លាភាព ពួកគាត់ដាក់ការសង្ស័យថា (ចងមុងដេញថ្លៃ) ។

.កំពង់ចម្លងថ្មីធ្វើចំចំណុចអន្លុងអភិរក្ស បង្កផលប៉ះពាល់ដល់មច្ឆាជាតិ(ត្រីមេពូជពងកូនជាដើម)។

.មានការប្រើប្រាស់ពាក្យសំដីអសិលធម៌ពីមន្ត្រីនគរបាលមួយរូបដែលទើបឡើងកាន់ដំណែងជាអធិការស្រុកកូនមុំ ដែលគេស្គាល់ឈ្មោះ ផាង ប៉ែត ថាបានគំរាមគំហែង កូនប្រុសលោកស្រី ឈិន យ៉េង អាយុ៥៧ឆ្នាំរស់នៅភូមិ5(សង្គម) ជាម្ចាស់ទូកដចម្លងនោះថា៖ បើនៅធ្វើសកម្មភាពឆ្លងដរ ដដែល លោក និងយកអាត្រាក់មកអូសយកទូកទៅទុកនៅសាលាស្រុក ហើយនិងឃាត់ខ្លួនកូនប្រុសគាត់ថែមទៀត។

ប្រជាពលរដ្ឋដែលធ្លាប់ធ្វើអាជីវកម្មចម្លងទូកដរឆ្លងទន្លេពីភូមិ ទៅត្រើយម្ខាងនេះរាប់សិបឆ្នាំមកហើយ តាំងពីពុំទាន់មានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច អាទ្រីកូហ័ងអញ់យ៉ាឡាយដាំចេកអំបូងក្រហម មកម៉្លេះ ខណះទទួលបានលិខិតប្រកាសអោយបិទទូកដរពួកគាត់ដូចបំបែកឆ្នាំងបាយអញ្ចឹង មានការភ្ញាក់ផ្អើលនិងក្តៅក្រហាយចិត្តយ៉ាងខ្លាំង សូម្បីតែលោកមេឃុំសេរីមង្គល(លោក នូមុិង) និងលោក មេឃុំត្រពាំងច្រេស(ង៉ែត សុភឿន)ក៍ពុំបានជ្រាបពីសេចក្តីជូនដំណឹងនៃការដាក់ដេញថ្លៃកំពង់ចម្លងនេះដែរ។

ដោយសុខៗស្រាប់តែលេចលិខិតមួយច្បាប់ចេញពីរដ្ឋបាលស្រុកកូនមុំ លេខ០០២/២២ស.ជ .ណ ស្តីពីការផ្អាក់ដំណើរការធ្វើអាជីវកម្មកំពង់ចម្លងទាំងអស់ស្ថិតនៅក្នុងភូមិសាស្ត្រឃុំត្រពាំងច្រេស និងឃុំសេរីមង្គលស្រុកកូនមុំ ដោយយោងលិខិតលេខ៣៩៨/២១សជណស្តីពីការដេញថ្លៃភាសុីគ្រប់ប្រភេទនៅក្នុងខេត្តរតនគិរីសម្រាប់ធ្វើអាជីវកម្មប្រចាំឆ្នាំ២០២២ របស់មន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តរតនគិរី។

ដោយឡែកនៅក្នុងកិច្ចប្រជុំដេញថ្លៃកំពង់ចម្លងដរនោះប្រជាសហគមន៍អះអាងថា ធ្វើឡើងដោយស្ងៀមស្ងាត់ បិទព័តិមានមិនអោយពួកគាត់ចូលរួមក្នុងការដេញថ្លៃនោះឡើយ ដោយលទ្ធផលសម្រេចប្រគល់ទៅឈ្មោះ ផាងសារី អ្នករស់នៅក្រុងបានលុងឲ្យធ្វើអាជីវកម្មចម្លងដរផ្តាច់មុខតែម្នាក់ឯងរយះពេល១ឆ្នាំ ក្នុងស្រុកកូនមុំមួយនេះទាំងមូល។ ដោយគិតចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះតទៅ។

អត្ថន័យនៃលិខិតរដ្ឋបាលស្រុកកូនមុំដដែលនោះក៍បានបញ្ជាក់ជូនដំណឹងដល់លោកមេឃុំទាំងពីរ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានដឹងពីព័តិមាននេះ ទូលំទូលាយ ជាពិសេសត្រូវផ្អាក់ការធ្វើអាជីវកម្មពួកគាត់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ស្រុកកូនមុំថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ចុះហត្ថលេខាពីអភិបាលស្រុកកូនមុំ លោក សេកហៃ ។

សេចក្តីជូនដំណឹង១សន្លឹកនេះហើយ ដែលធ្វើអោយប្រជាសហគមន៍ទាំងពីរឃុំ កើតទុក្ខពុំសុខចិត្ត ដេកពុំលក់បក់មិនល្ហើយ មិនទទួលយក មិនឯកភាពនៃការដេញថ្លៃមិនប្រក្រតីភាពបែបនេះឡើយហាក់បីដូចជាកំពុងដុតសន្លឹកឆ្នោតរបស់គណះបក្យប្រជាជនចោលអញ្ចឹង។ បង្កឲ្យផ្ទុះការតវ៉ាយ៉ាងខ្លាំង នាំគ្នាធ្វើលិខិតផ្តិតមេដៃស្នើសុំទៅអភិបាលនៃគណះអភិបាលខេត្ត រតនគិរី ឯ.ឧ ញ៉ែម សំអឿន មេត្តា🙏ជួយរកដំណោះស្រាយជូនពួកគាត់ផង។

.សូមមិនអោយមានការដេញថ្លៃទូកដរទាំងពីរឃុំនេះផ្តាច់មុខអញ្ចឹង ដោយសារប្រជាពលរដ្ឋក្រីក្រចែករំលែកគ្នាអាស្រ័យផលលើទូកដរនេះតាំងពីដើមមក។

សូមបញ្ជាក់ជូន ថា៖
ទូកដរចម្លងនៅក្នុងឃុំទាំងពីរសព្វថ្ងៃនេះសរុបមាន៤កន្លែង កំពុងធ្វើចរាចរណ៌ក្នុងនោះ រួមមាន៖
+ឃុំសេរីមង្គល មានកំពង់ចម្លងចំនួន១ នៅចំណុចភូមិស្រែពកធំ ដែលមានម្ចាស់ទូកដរចម្លងរាល់ថ្ងៃ ម្នាក់
គឺ៖ ឈ្មោះ ថាត់ ស៊ុន ភេទប្រុស អាយុជាង៣០ឆ្នាំ។
+ឃុំត្រពាំងច្រេស មានកំពង់ចម្លងចំនួន៣ ស្ថិតនៅក្នុងភូមិ៥(សង្គម) ដែលម្ចាស់ទូកដរ រួមមានឈ្មោះ :
ទី១៖ ឈ្មោះ ឈិន យ៉េង ភេទស្រី អាយុ 57ឆ្នាំ។ (ជាស្រ្តីមេម៉ាយប្តីស្លាប់ចោល)

ទី២៖ ឈ្មោះ ណយស្រី មួយ ភេទស្រី អាយុ29 ឆ្នាំ ។

ទី៣៖ ឈ្មោះ ជួប ធារី ភេទស្រី អាយុ 26ឆ្នាំ។ ពួកគាត់សុទ្ធតែរស់នៅក្នុងភូមិ៥សង្គមនេះផ្ទាល់តែម្តង។

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!