ទាន់ហេតុការណ៍
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)=>រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
0

ការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ ២០២១ បញ្ចប់ដោយជោគជ័យ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ បានដំណើរការដោយរលូនរយៈពេល៤ថ្ងៃ និងបញ្ចប់ជោគ ជ័យ កាលពីល្ងាចថ្ងៃ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២ នៅសាលកីឡាសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

ក្នុងនាមតំណាងក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់សហព័ន្ធកីឡាចំបាប់កម្ពុជា ដែលរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនី ដែលមានសមត្ថភាព និងបច្ចេកទេសខ្ពស់យកទៅហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិត្រៀមការប្រកួតអន្តរជាតិ ក៏ដូចជាត្រៀមឆ្ពោះទៅការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបន្ថែមថា នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ គឺមានចំនួន៤២សហព័ន្ធកីឡាជាតិដូចៗ ដែលក្រសួងបានផ្តល់ថវិកាគាំទ្រ ខណៈសហព័ន្ធកីឡាចំបាប់កម្ពុជាទទួលបានថវិកាគាំទ្រ ៨០លានរៀល សម្រាប់ដំណើរការទ្រទ្រង់ដល់សហព័ន្ធលើផ្នែករដ្ឋបាល បណ្ដុះបណ្ដាលធនធានមនុស្ស និងរៀបចំការប្រកួត។ សម្រាប់៤២សហព័ន្ធកីឡាជាតិ ក្នុងឆ្នាំ២០២១ ក្រសួងអប់រំបានផ្តល់ថវិកាគាំទ្រសរុបចំនួន ៣ ១០០លានរៀល។

លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជាបញ្ជាក់ថា ផ្អែកតាមលក្ខណៈបច្ចេកទេស រយៈពេល៤ថ្ងៃកន្លងមក លោកកត់សម្គាល់ថា កីឡាករ កីឡាការិនីបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងបញ្ចេញសមត្ថភាពប្រកួតប្រជែងប្រកបដោយក្រមសីលធម៌ តាមគោលការណ៍ Fair Play របស់គណៈកម្មការបច្ចេកទេស។ ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ក្តី ក៏សហព័ន្ធនៅតែបន្តសម្រួចគោលដៅតាមស្ថានភាពជាក់ស្តែង ដើម្បីបន្តការអភិវឌ្ឍប្រភេទកីឡាចំបាប់ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស អាជ្ញាកណ្តាល ចៅក្រម កីឡាករ កីឡាការិនី ឱ្យទទួលបានលទ្ធផលល្អ គុណភាពល្អ គុណផលខ្ពស់។ អ្វីដែលពិសេសគឺក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិនេះ សហព័ន្ធបានរៀបចំការប្រកួតតាមទម្រង់អន្តរជាតិ និងទម្រង់ស៊ីហ្គេម ដូចជាការរៀបចំប្រព័ន្ធដាក់ពិន្ទុ ដោយមន្ត្រីបច្ចេកទេសបានអនុវត្តន៍ផ្ទាល់ នូវការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ។ ការប្រកួតថ្នាក់ជាតិលក្ខណៈបិទខ្ទប់នេះ មាន៤ក្លិបចូលរួមមកពី២រាជធានី-ខេត្ត ដោយមានកីឡាករចំនួន ៣៥នាក់ (កីឡាការិនី១០នាក់)។

ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាមានប្រសាសន៍ថា ឆ្នាំ២០២២នេះ គឺសហព័ន្ធមានផែនការសម្រាប់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ និងការប្រកួតអន្តរជាតិឱ្យបានច្រើន ដើម្បីជាក្តីសង្ឃឹមឱ្យកាន់តែមុតមាំ ត្រៀមដណ្តើមមេដាយជូនជាតិ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តមស្នើសុំឱ្យកីឡាករ កីឡាការិនីចំបាប់ទាំងអស់ ត្រូវបន្តឆន្ទៈក្នុងការហ្វឹកហាត់ឱ្យបានខ្លាំងក្លា ដើម្បីជំរុញឱ្យជោគវាសនាកីឡាចំបាប់ ដណ្តើមឱ្យបានកិត្តិយសជាតិក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។

ដើម្បីត្រៀមគោលដៅស៊ីហ្គេម ២០២៣ សហព័ន្ធត្រៀមបញ្ជូនក្រុមជម្រើសជាតិចំបាប់ទៅបោះជំរុំហ្វឹកហាត់នៅប្រទេសអ៊ីរ៉ង់ មុនពេលចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាម ក្នុងខែឧសភា ឆ្នាំ២០២២ និងបន្តចូលរួមប្រកួតកីឡាអាស៊ី នៅចិន ឆ្នាំ២០២២ និងចុងក្រោយនឹងធ្វើម្ចាស់ផ្ទះ ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ មួយទៀត ដើម្បីតេស្តសមត្ថភាពកីឡាករចុងក្រោយ។ប្រភេទកីឡាចំបាប់កម្ពុជាត្រូវបានស្ថាប័ន កីឡាដាក់សន្ទសន៍មេដាយមាសយ៉ាងតិច៣គ្រឿង សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ៕

Filed in: កីឡា

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!