ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថាភាពស្ទាត់ជំនាញ នៃកម្លាំងប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ ដោយសារមានគ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត!=>សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ជូនដល់ក្រសួងព័ត៌មាន ចំនួន៥ចំណុច និង ជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចំនួន៦ចំណុច ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា=>លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល​ និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី​ និងវីរនគរបាលពលី=>ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់=>ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម
0

ប្រទេសថៃចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងដល់សិស្សសាលាអាយុពី ៥-១១ឆ្នាំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ (CCSA) របស់ប្រទេសថៃ បានអនុម័តវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer សម្រាប់កុមារដែលមានអាយុពី ៥-១១ឆ្នាំ។

អ្នកនាំពាក្យរបស់ CCSA លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin បាននិយាយថា កុមារនៅក្នុងក្រុមអាយុនេះនឹងត្រូវទទួលការចាក់វ៉ាក់សាំងជាមួយនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ។

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer សម្រាប់កុមារអាយុពី ៥-១១ឆ្នាំ ត្រូវបានអនុម័តឱ្យប្រើប្រាស់ដោយរដ្ឋបាលចំណីអាហារ និងឱសថរបស់ប្រទេសថៃ។

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer ចំនួន ៣លានដូសត្រូវបានគេរំពឹងថានឹងទៅដល់ប្រទេសថៃនៅថ្ងៃទី២៦ ខែមករាខាងមុខនេះដើម្បីចាក់ដល់កុមារដែលមានអាយុពី ៥-១១ឆ្នាំ។ វ៉ាក់សាំងនេះ គឺជាផ្នែកមួយនៃការបញ្ជាទិញវ៉ាក់សាំងចំនួន ១០លានដូសដែលបានធ្វើឡើងពីពេលមុន។

បន្ទាប់ពីទទួលបានវ៉ាក់សាំងនោះ ក្រសួងសុខាភិបាលថៃនឹងចំណាយពេលពីរបីថ្ងៃដើម្បីវាយតម្លៃ និងធ្វើតេស្តសំណាកមួយចំនួនជាការប្រុងប្រយ័ត្នសុវត្ថិភាពមុនពេលចាប់ផ្តើមចាក់វ៉ាក់សាំង។

កម្មវិធីចាក់វ៉ាក់សាំងសម្រាប់ក្មេងអាយុពី ៥-១១ឆ្នាំនេះនឹងចាប់ផ្តើមនៅវិទ្យាស្ថានសុខភាពកុមារជាតិ Queen Sirikit សម្រាប់កុមារដែលមានជំងឺប្រចាំកាយដូចជាជំងឺហឺត និងជំងឺធាត់ជាដើម មុនពេលផ្លាស់ទីទៅចាក់នៅតាមមន្ទីរពេទ្យផ្សេងៗទៀត។

ក្រសួងសុខាភិបាលនឹងសហការជាមួយក្រសួងអប់រំដើម្បីចាក់វ៉ាក់សាំងដល់កុមារទាំងអស់ដែលមានជំងឺប្រចាំកាយជាមុនសិន។

ក្រសួងនេះបានកត់ត្រានូវការកើនឡើងនៃអត្រាឆ្លងក្នុងចំណោមសិស្សានុសិស្សចាប់តាំងពីដើមខែមករា។

ការឆ្លងមានកម្រិតខ្ពស់ក្នុងចំណោមអ្នកដែលមានអាយុពី ១៣-១៩ឆ្នាំ ហើយយ៉ាងហោចណាស់សិស្សដែលឆ្លងជំងឺកូវីដ-១៩ ម្នាក់ដែលមានអាយុក្រោម ១៨ឆ្នាំបានស្លាប់ចាប់តាំងពីខែវិច្ឆិកាមក។

រហូតមកដល់ពេលនេះ ក្មេងជំទង់ចំនួន ៤,៥លាននាក់ក្នុងចំណោមក្មេងជំទង់ចំនួន ៥លាននាក់ដែលមានអាយុពី ១២-១៨ឆ្នាំបានទទួលការចាក់វ៉ាក់សាំងដូសដំបូងរបស់ពួកគេ ហើយមានតែជាង ៤លាននាក់ប៉ុណ្ណោះដែលបានចាក់ដូសទីពីរ។

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!