ទាន់ហេតុការណ៍
ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
0

លោក​អនុសេនីយ៍ឯក ប៉ា ច័ន្ទ​វិសាល នាយរង​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ​ដឹកនាំ​កលាំង​បង្ក្រាប​ទីតាំង​ល្បែង​បញ្ជល់មាន់ និង អាប៉ោង មួយកន្លែង ដែល​បើក​លេង​យ៉ាង​សម្បើម មិន​ញញើត​សមត្ថកិច្ច​បន្តិច​សោះ​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

​ស្រុក​កៀនស្វាយ​៖នៅ​ថ្ងៃ អាទិត្យ ៦ រោច ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែ​មករា ឆ្នាំ ២០២២

លោក អនុសេនីយ៍ឯក ប៉ា ច័ន្ទ​វិសាល នាយរង​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ​ដឹកនាំ​កលាំង​បង្ក្រាប​ទីតាំង​ល្បែង​បញ្ជល់មាន់ និង អាប៉ោង មួយ​កន្លែង​បើក​យ៉ាង​សម្បើម មិន​ញញើត​សមត្ថកិច្ច បន្តិច​សោះ​ ​ទីតាំង​ល្បែង​បញ្ជល់មាន់ និង អាប៉ោង មួយ​កន្លែង​ដែល​ស្ថិតនៅក្នុង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត កណ្ដាល ត្រូវបាន​កម្លាំង​សមត្ថកិច្ច ចុះបង្ក្រាប  វា​លា​ម៉ោង ២.៣០ នាទី​ថ្ងៃត្រង់ លោក ប៉ា​ចាន់ វិសាល នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​និង កម្លាំង​ប៉ុស្តិ៍​សំរោង​ធំ បាន​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​បញ្ជល់មាន់ និង អាប៉ោង ប្រមូល​បាន​វត្ថុតាង​រួមមាន កៅអី​ជ័រ​ជាច្រើន​កៅអី ដែក​សម្រាប់​ប្រប់​តង់​ជាច្រើន​ផ្ទាំង និង​តុ​អាប៉ោង​រួម​មាន​បង្គោល​សាវៀ​ន​និង​ធុង​ទឹកកក​មួយ​ផង​។​

​វត្ថុតាង​ទាំងអស់នោះ​ត្រូវ​នាំយក​ទៅ​ដាក់​នៅ​ប៉ុស្តិ៍​ឃុំ​សំរោង​ធំ​សម្រាប់​អ្នកលេង​ល្បែង​បញ្ជល់មាន់ និង គ្រាប់​អាប៉ោង​ត្រូវបាន​អ្នកលេង​ល្បែង​ទាំងនោះ​នាំយក​ទៅ​តាម​ខ្លួន​រត់​បាត់​យ៉ាង​ស្ងាត់ឈឹង ហាក់បីដូច​ជា​បានដឹងខ្លួន​ទុកជា​មុន​អញ្ជឹង​។​

​ក្រុម​អ្នកសារព័ត៌មាន យើងខ្ញុំ​បាន​រាយការណ៍​ជូន​ទៅ​ដល់​លោក​ព្រំ សំណាង អធិការ នៃ​អធិការនគរបាល ស្រុក​កៀនស្វាយ តាំងពី​ម៉ោង ១១.០០​នាទី រហូតមកដល់​ម៉ោង ២.៣០​នាទី ទើប​មាន​សមត្ថកិច្ច​ចុះ​មក​ដល់​ទីតាំង​បង្ក្រាប ហេតុដូចនេះ​ទើប​ធ្វើឲ្យ​មិន​បាន​ចាប់​ក្រុម​អ្នក​ញៀន​ល្បែង​សូម្បីតែ​ម្នាក់​។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!