ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

លោក យី ថុលប្រធានការិយាល័យគយច្រកព្រែកចាកល្បីខាងប្រមូលលុយតាមរបៀបពុករលួយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រភពបានឲ្យដឹងថា ឈ្មួញទាំងធំទាំងតូចអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិព្រែចាក យ៉ាងរលូនឲ្យតែបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក យី ថុល និងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍។

សូម្បីតែទំនិញជាប្រភេទចំណីអាហារខូចគុណភាពឬមានផ្ទុកសារធាតុគីមី ដូចជា បង្គា មឹក ក្តាម ក៏ឈ្មួញអាចនាំចូលតាមច្រកទ្វារអន្តរជាតិព្រែកចាក យ៉ាងស្រួលៗដែរ។

តាមប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិ​ព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នលោក យី ថុល ប្រធានការិយាល័យគយច្រកព្រែកចាក​ និងនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក សហការគ្នាប្រព្រឹត្តអំពើពុករលួយប្រមូលលុយដាក់ហោប៉ៅតាមរបៀបពុករលួយយ៉ាងពេញបន្ទុក។

កាលពីថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០២២ សមត្ថកិច្ចចម្រុះដែលមានកិច្ចសហការពីមន្ត្រីតុលាការខេត្តកំពត ផងនោះបានស្ទាក់ចាប់រថយន្ត២គ្រឿងដែលដឹកបង្គាពីប្រទេសវៀតណាម សង្ស័យមានសារធាតុគីមី នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចផ្លូវបំបែក ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា​ នៅក្នុងរថយន្តទាំង២គ្រឿងនោះមានដឹកបង្គា និងក្តាមថ្មចំនួន៦១០កេស​ ស្មើរនឹង១២តោន ហើយសុទ្ធតែមានចាក់ចាហួយចូលក្នុងក្បាលបង្គា​ដើម្បីបង្កើនទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតនាំចូលឡើយ។

សមត្ថកិច្ចដែលចូលរួមក្នុងការបង្ក្រាបបានបញ្ជាក់ថា ឈ្មួញនាំទំនិញទាំងនោះចូលតាមច្រកទ្វារអន្តរជាតិព្រែកចាក ដោយការបើកដៃពីមន្ត្រីគយ និងនគរបាលប្រចាំច្រកនោះ។

តាមការបញ្ជាក់ពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថា​ បើគ្មានការបើកដៃពីសំណាក់លោក យី ថុល មេគយច្រកព្រែកចាក ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយទេនោះ គឺឈ្មួញមិនអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ យ៉ាងរលូនបានឡើយ។ ប្រភពស្និទ្ធនឹងលោក យី ថុល បានឲ្យដឹងថា អំពើពុករលួយពេញទំហឹងរបស់លោក យី ថុល មានការរួមដៃពីសំណាក់មេគយខេត្តកំពត ផងដែរក្នុងខណៈដែលលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ រក្សាភាពស្ងៀមស្ងាត់។

ដូច្នេះហើយទើបមានការជំរុញឲ្យលោក អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យឡើងវិញខ្លះផង ព្រោះរឿងអាស្រូវពុករលួយរបស់លោក យី ថុល មេគយច្រកព្រែកចាក ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។មានត

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!