ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

កសិករមួយរូបក្នុងខេត្តព្រះវិហារ អាចរកចំណូលបាន១០លានរៀល ក្នុងមួយខែពីការដាំដុះបន្លែចម្រុះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កសិករជោគជ័យមួយរូបរស់នៅក្នុងខេត្តព្រះវិហារ អាចរកប្រាក់ចំណូលបានប្រមាណ១០លានរៀល ពីការដាំដុះបន្លែ សរីរាង្គ ធ្វើឱ្យជីវភាពគ្រួសារល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

លោក ចន គឹមស្រស់ កសិកររស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកចាប់ផ្តើមមុខរបរដាំដុះបន្លែចម្រុះរយៈពេលជាង១០មកហើយ ដោយបច្ចុប្បន្នលោកមានដាំដុះបន្លែសរីរាង្គវិលជុំជាច្រើនមុខ ដូចជា ស្ពៃក្តោប ស្លឹកខ្លឹម និងស្បៃក្រញាញ់ជាដើម នៅលើផ្ទៃដីប្រមាណ១ហិកតា។

លោកបន្តថា ក្នុងមួយខែ ប្រាក់ចំណូលទទួលបានមកពីការដាំដុះ ដំណាំបន្លែចម្រុះ បានប្រមាណ១០លានរៀល ដើម្បីយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ឱ្យបានល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបានឱ្យដឹងទៀតថា ដើមឡើយលោកមិនទាន់មានជំនាញបច្ចេកទេស ក្នុងការដាំដំណាំច្បាស់លាស់នោះទេ តែក្រោយមក ក៏ទទួលបាន ការបណ្តុះបណ្តាលជំនាញពីមន្ទីរកសិកម្មខេត្ត និងអង្គការដៃគូ រហូតបានចេះជំនាញដំាដុះបន្លែសរីរាង្គ និងការអនុវត្តន៍កសិកម្មបែបទំនើប ដែលផ្តល់ភាពងាយស្រួល ចំណេញពេលវេលា ចំណាយតិច តែទទួលបានទិន្នផលមកវិញខ្ពស់ និងចំណេញច្រើន។

លោកបន្ថែមថា៖«មានតែស្ពៃក្តោប ខ្លឹម ស្ពៃតិចតួច ដីសម្រាប់បង្វិលវាទៅមកហ្នឹងចូល១ហិកតាដែរ វិលជុំ ចំណូលមួយខែអាចរកបាន១០លានអី ដាំជិត២០ឆ្នាំ ទើបប៉ុន្មានឆ្នាំនេះ ដែលខាងក្រសួងគេចុះមកសហការជាមួយ បានចំណូលកាន់តែខ្ពស់ កាលពីមុនមកអត់មានបច្ចេកទេសទេ គ្រាន់តែប្រើបច្ចេកទេសខ្លួនឯងឥឡូវបានខាងគេជួយផ្តល់បច្ចេកទេសខ្លះៗកាន់តែល្អ ជំនាញចាស់យើងបាញ់ទឹកនិងដៃ ដល់បច្ចេកទេសថ្មីនេះ បានស្រោចស្រពនិងគល់ ហើយប្រើប្រព័ន្ធទឹកសាច ប្រព័ន្ធដំណក់ វាធូរជាងមុន ដាំបានច្រើនជាងមុន បន្លែសរីរាង្គកាលពីមុនយើងប្រើគីមី បច្ចេកទេសខ្លួនឯង ដល់ឥឡូវបច្ចេកទេសគេជួយហ្នឹង វាប្រើសរីរាង្គបន្លែយើងស្រួលលក់»។

សូមជម្រាបផងដែរថា លោកចន គឹមស្រស់ ជាកសិករគំរូមួយរូប ដែលបានខិតខំប្រឹងប្រែង ក្នុងការរៀនសូត្រជំនាញដាំដុះបន្លែ រហូតទទួលបាន ការផ្តល់សម្ភារៈកសិកម្មជាច្រើន ជាពិសេសថ្មីៗនេះ ទទួលបានរោងសំណាញ់មួយខ្នង ពីមន្ទីរកសិកម្មខេត្តព្រះវិហារ ដើម្បីយកទៅប្រកបការងារ កសិកម្មរបស់ខ្លួន ឱ្យទទួលបានទិន្នផលល្អ និងឈានទៅបំពេញតម្រូវការទីផ្សារបន្លែក្នុងស្រុក៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!