ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាមិនតម្រូវឱ្យមានការចូលមន្ទីរពេទ្យ ដូចពេលមុនសម្រាប់ជំងឺបំប្លែងថ្មី«អូមីក្រុង»

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញបញ្ជា ដោយមិនតម្រូវឱ្យអ្នកមានជំងឺកូវីដ-១៩ បំប្លែងថ្មី«អូមីក្រុង» ត្រូវតែនៅមន្ទីរពេទ្យដើម្បីព្យាបាលដូចពេលមុននោះទៀតទេ ដោយសម្ដេចបានបញ្ជាក់ថា បើទោះបីជាអូមីក្រុងវាចម្លងលឿន ក៏ប៉ុន្តែវាមិនមែនជាជំងឺប្រភេទដ៏គ្រោះថ្នាក់នោះទេ។

ក្នុងសារជាសំឡេងផ្ញើរជូនជនរួមជាតិ និងប្រិយមិត្តបរទេស នាយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា បន្ទាប់ពីការតាមដានមួយរយៈ អំពីការវិវត្តនៃមេរោគបំប្លែងថ្មី «អូមីក្រុង» ដែមុននេះខ្ញុំបានបញ្ជាដាច់ណាត់ឱ្យអ្នកដែលឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី «អូមីក្រុង» ចាំបាច់ត្រូវតែចូលព្យាបាលនៅក្នុងមន្ទីរពេទ្យ លើកលែងតែប៉ុន្មានថ្ងៃមុននេះគឺបានសម្រេចជាគោលការណ៍ឱ្យភ្ញៀវបរទេសដែលជាអ្នកការទូត គឺអាចយកទៅព្យាបាលនៅស្ថានទូតបាន។

សម្ដេចតេជោបន្តថា ប៉ុន្តែឥឡូវនេះយើងបានពិនិត្យឃើញថា អូមីក្រុង ទោះបីជាវាចម្លងលឿន ក៏ប៉ុន្តែវាមិនមែនជាជំងឺប្រភេទដ៏គ្រោះថ្នាក់នោះទេ បើប្រៀបធៀបជាមួយនិង ដែលតា ប្រៀបធៀបជាមួយនឹងអាល់ហ្វា ដែលយើងបានអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ នៅតាមសណ្ឋាគារ និងនៅតាមទីកន្លែងដែលម្នាក់ៗប៉ុនប៉ងនោះ ឃើញថាអូមីក្រុងមានសភាពស្រាលជាង។យោងទៅលើសភាពការណ៍នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានចេញបទបញ្ជា ទៅក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធដើម្បីយកទៅអនុវត្តន៍ ដូចតទៅ

ទី១. សម្រាប់ជនបរទេសទាំងអស់ដែលចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលដែលពិនិត្យឃើញថាវិជ្ជមានកូវីដ-១៩ បើទោះបីជាអូមីក្រុង និងមិនអូមីក្រុង ក៏សូមអនុញ្ញាតឱ្យទៅព្យាបាលនៅតាមសណ្ឋាគារ សម្រាកព្យាបាលនៅតាមស្ថានទូត សម្រាកព្យាបាលនៅតាមកន្លែងដែលពួកគាត់ជ្រើសរើស។ ដូច្នេះមិនមានការចាំបាច់យកជនបរទេរស ចូលទៅក្នុងមន្ទីរពេទ្យរបស់យើងទៀតទេ។

ទី២. ទាក់ទងនឹងបងប្អូនខ្មែរ ទាំងខ្មែរមកពីក្រៅប្រទេស ទាំងខ្មែរនៅក្នុងស្រុក ដែលរកឃើញថាមានវិជ្ជមាន អូមីក្រុង ក៏អនុញ្ញាតឱ្យទៅព្យាបាលនៅតាមផ្ទះ ដូចជំងឺ ដែលតា និងអាល់ហ្វាដូចគ្នា ចំពោះបែបបទនីតិវិធីបច្ចេកទេសសុខាភិបាល ក៏ត្រូវធ្វើដូចគ្នា។ ដូច្នេះពុំមានតម្រូវការចាំបាច់ដូចកាលពីពេលមុន នៅការដែលតម្រូវត្រូវតែព្យាបាលនៅក្នុងមន្ទីរពេទ្យ ដូចកាលពីមុន នៅក្នុងរយៈពេលដែលយើងកំពុងធ្វើការតាមដាន ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ និងការជំរុញការចាក់វ៉ាក់សាំងនោះទៀតទេ។

ដូច្នេះអ្នកជំងឺទាំងឡាយ គឺត្រូវរកកន្លែងសមរម្យ ក្នុងករណីដែលផ្ទះមិនអាចព្យាបាលបាន ចាំមកទីកន្លែងមន្ទីរពេទ្យរបស់រដ្ឋ ប៉ុន្តែក្នុងករណីដែលអាចព្យាបាលបាន សូមផ្ដល់ឱកាសសម្រាប់ការព្យាបាលនៅតាមផ្ទះ នៅតាមទីកន្លែងដែលខ្លួនត្រូវការ។

ទី៣. ចំពោះអ្នកជំងឺអូមីក្រុងដែលកំពុងស្ថិតនៅក្នុងមន្ទីពេទ្យបច្ចុប្បន្ននេះ ជាបរទេស ឬក៏ជាជនជាតិកម្ពុជា បើចង់ចាកចេញពីមន្ទីរពទ្យព្យាបាលនៅតាមផ្ទះ ឬទៅតាមសណ្ឋាគារ ក៏សូមអនុញ្ញាតឱ្យចេញចាប់ពីយប់នេះតទៅ។

បទបញ្ជានេះត្រូវអនុវត្តន៍ ចាប់ពីពេលដែលខ្ញុំចេញបទបញ្ជានេះទៅ សូមឱ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសក្នុងវិស័យសុខាភិបាល មន្ទីរពេទ្យ ក្រុមគ្រួសារ ក៏ដូចជាសាម៉ីខ្លួន ចង់ចាកចេញពីមន្ទីរពេទ្យក៏ចាកចេញទៅចុះ។ ជារួម បទបញ្ជាទាំង៣នេះ ត្រូវចាប់ផ្ដើមអនុវត្តន៍ភ្លាមចាប់ពីពេលដែលខ្ញុំចេញបទបញ្ជានេះ។

សម្ដេចតេជោ បានស្នើឱ្យឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្ដម ម៉ម ប៊ុនហេង ធ្វើទំនាក់ទំនងដើម្បីចេញបែបបទ និងការណែនាំបន្ថែមទៅលើវិស័យពាក់ព័ន្ធជាមួយនិងផ្នែកសុខាភិបាល ទៅលើកិច្ចការពារទាំងឡាយ ដើម្បីចៀសវាងការចម្លង។

សម្ដេចតេជោបញ្ជាក់បន្ថែមថា ការព្យាបាលនៅផ្ទះមិនមែនមានន័យថាអនុញ្ញាតឱ្យធ្វើដំណើរដើរលេងតាមចិត្តនោះទេ គឺបានសេចក្ដីថាគ្រាន់តែផ្ទេរពីមន្ទីរពេទ្យ ទៅព្យាបាលនៅតាមសណ្ឋាគារ ឬព្យាបាលនៅតាមផ្ទះ ឬព្យាបាលនៅកន្លែងផ្សេងក្រៅពីមន្ទីរពេទ្យតែប៉ុណ្ណោះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណជាមួយនិងការយកចិត្តទុកដាក់តាមដានក្នុងរយៈពេលកន្លងទៅ និងការវាយតម្លៃដ៏ល្អរបស់យើង ហើយសង្ឃឹមថាមិត្តភក្ដិដែលអញ្ជើញមកពីបរទេស នឹងមិនមានការព្រួយបារម្ភបន្ទាប់ពីបានទទួលព័ត៌មាននេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!