ទាន់ហេតុការណ៍
ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
0

កម្លាំងនគរបាលស្រុកកៀនស្វាយបានសហការជាមួយកម្លាំងនគរបាលខណ្ឌច្បារអំពៅនិងឃាត់ខ្លួនជនសង្ស័យ៦នាក់ករណីលួច.ទទួលផលចោរកម្មនិងជួញដូរដោយខុសច្បាប់នូវសាធាតុញៀន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ថ្ងៃ ព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ខែមករា ឆ្នាំ២០២២

វេលាម៉ោង៩នឹង៣០នាទី
លោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយបានឲ្យដឹងថាដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការខេត្តកណ្តាលនិងកម្លាំងនគរបាលស្រុកកៀនស្វាយបានបំបែកសំបុកសង្គមងងឹតបានឃាត់ខ្លួនជនសង្ស័យ៦នាក់ដែលកើតហេតុ។
ចំណុចកើតហេតុស្ថិតនៅភូមិឬស្សីស្រុកឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកព្រុំ សំណាងបន្តថាជនសង្ស័យមានចំនួន០៧នាក់:
១.ឈ្មោះសូ សំអ៊ន ហៅ វី ភេទ ប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិឬស្សីស្រុក២ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។

២.ឈ្មោះ អ៊ន ស្រ៊ាន់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិឬស្សីស្រុក២ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលមុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។

៣.ឈ្មោះស៊ីម សំបូរហៅ ឌុន ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅស្នាក់នៅផ្ទះជួលនៅភូមិឬស្សីស្រុកឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។

៤.ឈ្មោះ ចិះ ភារុណភេទ ប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅបណ្តុះអាសន្នភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

៥.ឈ្មោះសំរិទ្ធ ប៊ុនណា ហៅ ពេទ្យភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមុខរបរមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន។

៦.ឈ្មោះ ត្រាយ សម្ជស្ស ហៅភ័សភេទប្រុសអាយុ ១៧ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិព្រែកតាសៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

៧.ឈ្មោះឡាច ម៉េងលាង ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅភូមិព្រែកឃុំព្រែកឃ្លោក ស្រុកស្អាងខេត្តកណ្ដាល(រត់គេចខ្លួន)។

វត្ថុចាប់យក រួមមាន
១.ម៉ូតូចំនួន៨គ្រឿង។
២.ម្ស៉ៅក្រាមពណ៌សរថ្លា សង្ស័យថាសាធាតុញៀនចំនួន០៣កញ្ចាប់ (ធំ០១កញ្ចប់មធ្យម០១កញ្ចប់តូច០១កញ្ចប់)ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន០១និង
សម្ភារៈវិចខ្ចប់នឹងប្រើប្រាស់ ថ្នាំញៀនមួយចំនួន
នឹងសំភារៈធ្វើសកម្មភាពកាច់កម៉ូតូមួយចំនួនថែមទៀតផង។

លោកអធិការស្រុកបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើកម្លាំងជំនាញនគរបាលយុត្តិធម៍ស្រុកកៀនស្វាយសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ឈើទាល ប៉ុស្តិ៍កំពង់ស្វាយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយនឹងកម្លាំងអធិការខណ្ឌ័ច្បារអំពៅបានចុះស៊ើបអង្កេតស្រាវជ្រាវមុខសញ្ញា ឆក់ លួច ម៉ូតូតាមបណ្តោយផ្លូវលេខ១១០ យ៉ាងសកម្មជាលទ្ធផលក៏ឃាត់បានមុខសញ្ញានឹងបក្សពួកខាងលើ រូមជាមួយវត្ថុតាងពាក់ពន្ធ័បទល្មើស យកមកសាកសួរបន្តនៅប៉ុស្តិ៍ឈើទាល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះត្រាយ សម្ជស្សហៅភ័សភេទប្រុស បានឆ្លើយសារភាពថា ខ្លួនបានទទួលយកម៉ូតូចំនួន ០៣គ្រឿងពីរឈ្មោះឡាចម៉េងលាងភេទប្រុសអាយុ ៣៥ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតមានទីលំនៅភូមិព្រែកឃ្លោកឃ៉ំព្រែកឃ្លោក ស្រុកស្អាង ខេត្តកណ្តាល ។

នៅថ្ងៃមិនចាំ ខែវិច្ឆិការ ឆ្នាំ២០២១ ម៉ោង១៧និង ០០នាទី ឈ្មោះ ឡាច ម៉េងលាង ភេទប្រុស បានយកម៉ូតូមួយគ្រឿងម៉ាក់ HONDA CUB ពណ៍ខៀវ គ្មានស្លាកលេខ អោយមក(ខ្លួន)ឈ្មោះ ត្រាយ សម្ជស្ស ហៅភ័ស ភេទប្រុស យកទៅលក់អោយ ឈ្មោះសំរិទ្ធប៊ុនណា ហៅ ពេទ្យភេទប្រុស ក្នុងតម្លៃ ១៥០០០០៛(ដប់ប្រាំម៉ឺនរៀលគត់)។

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី ឈ្មោះ ឡាចម៉េងលាង ភេទប្រុសបានយកម៉ូតូមួយគ្រឿងម៉ាក់គប់មូលពណ៌ខៀវ គ្មានស្លាកលេខអោយខ្លួនយកទៅលក់អោយឈ្មោះ អ៊ន ស្រ៊ាន់ភេទប្រុសក្នុងតម្លៃ ៣០០០០០៛(សាមសិបម៉ឺនរៀលគត់)។

ក្រោយពីសាកសួររួច ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!